» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3046 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084572 នាក់

វ៉ៃ​ផ្ទះ​ប្រជាពលរដ្ឋ​១៦​គ្រួសារ​នៅ​ភូមិ​សំរោង និង​ភូមិ​ចែងម៉ែង​ចោល​ដើម្បី​ផ្លូវ​ហាយវ៉េ​ភ្នំពេញ​សីហនុ​

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ លោក ប៉ាង លីដា អភិបាលរងខណ្ឌ សហការ​ជាមួយ​ក្រុមការងារ​គណៈ​កម្ម​ការ​អន្តរក្រសួង​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ បាន​ចុះ​រុះរើ​សំណង់​ផលប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ​ស្ថិតនៅ​ភូមិ​សំរោង និង​ភូមិ​ចែងម៉ែង សង្កាត់​សំរោងក្រោម​ដោយ​សំអាងថា​បាន​ឯកភាព​ទទួលយក​សំណង​រួចរាល់​ហើយ ដើម្បី​បញ្ចប់​ការដោះស្រាយ​ផលប៉ះពាល់​តែ​មិនដឹងថា​តើ​មួយ​គ្រួសារ​ទ​ទួ​យ​បាន​ប៉ុន្មាន​។​a house high way 

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ​-​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង​៨.៣០​គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង​៩.១០​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង​៨០.៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១.៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩.៨៩​គីឡូម៉ែត្រ ចំណាយ​ថវិកា សាងសង់​សរុប​ប្រមាណ ២,០០០ លាន​ដុល្លារ អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ។

ទទឹង​តួ​ផ្លូវ​សរុប​នៃ​គម្រោង​ខាងលើ នឹងត្រូវ​សាងសង់​រហូត​ដល់ ២៤.៥​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ទទឹង​២៣​ម៉ែត្រ ដែល​ក្នុងនោះ​រួមមាន ៖ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង ១៥​ម៉ែត្រ ចែកជា ៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ដែល​គន្លង​នីមួយៗ មាន​ទទឹង ៣.៧៥​ម៉ែត្រ ដែល​អនុញ្ញាតឱ្យ​យានយន្ត គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០​គ​.​ម ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​ដល់​១២០​គ​.​ម ក្នុង​មួយ​ម៉ោង​។ ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូងផ្លូវ ទទឹង ៣​ម៉ែត្រ​។ ចិញ្ចើមផ្លូវ​ក្រាល​បេតុង​កៅស៊ូ ទទឹង ២.៥០​ម៉ែត្រ សងខាង និង​ចិញ្ចើមផ្លូវ​ក្រាល​ក្រួស​ក្រហម ទទឹង ០.៧៥​ម៉ែត្រ​សងខាង​។ សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន ២៦៣​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ប្រវែង​សរុប ១០៥​ម៉ែត្រ ស្ពាន​ធំ និង​ស្ពាន​មធ្យម​

ចំនួន ៨០​កន្លែង ប្រវែង​សរុប ៦ ០១៥​ម៉ែត្រ ។​
​សាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន​៧​កន្លែង ផ្លូវ​ប្រសព្វ​ចំនួន ២៨​កន្លែង ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​ចំនួន ២៣៧​កន្លែង និង​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០​កន្លែង​។​
​សាងសង់​តំបន់​សេវាកម្ម ឬ​ចំណត​ឈប់សម្រាក​ចំនួន ៣​កន្លែង ចំណតរថយន្ត​ចំនួន​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន​៤​កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន​៩​កន្លែង ។ បំពាក់​គ្រឿង​បរិក្ខារ​ផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញា​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ និង​គំនូស​សញ្ញា​ចរាចរណ៍ ។​a house high way2 a house high way4 a house high way5 

​