» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3539 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123215 នាក់

២០២០​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ​២ និង​លេខ​២២


ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ២ និង ផ្លូវជាតិ​លេខ ២២​នឹង​បើក នៅ​ឆ្នាំ​២០២០​ខាងមុខ​”​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​វេទិកា​សំណេះសំណាល​ស្ដីពី​ចល័តភាព​ក្នុង​ទីប្រជុំជន​កាលពី​ថ្ងៃទី ៥ ខែធ្នូ ២០១៩​បាន​ឲ្យ​ដឹងថា​៖​គ្រឿងចក្រ​បានមក​ដល់​ប្រទេស​កម្ពុជា​បណ្តើ​រហើយ និង​ថវិកា​ក៏មាន​គ្រប់គ្រាន់​ហើយ​ដែរ ដោយ​ត្រៀម​ពេល​សមស្រប​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន រក​ពេលវេលា​អញ្ជើញ​បើក​រដ្ឋា​ន​ជា​ផ្លូវការ​។​a roat takeo 

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​លេខ​២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ៥៦​លាន​ដុល្លារ​អាមេរិក ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ និង​ថវិការ​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ ៨.៥​លាន​ដុល្លារ​អាមេរិក​។​

​ផ្លូវ​ដែល ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​៣ រួមមាន​ខេត្តកណ្តាល រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ ក្រសួង​ធ្វើការ​បែងចែក​ជា​៣​កំណាត់​ផ្លូវធំៗ​មានដូចជា​៖
-​កំណាត់​ទី​១៖ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដែលមាន​ប្រវែង ៨,៧​គ​.​ម​។ ពង្រីក​ពី ២​គន្លង ទៅ ៤​គន្លង ដែល​នៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣​គ​.​ម មាន​ទទឹងផ្លូវ ១៥​ម និង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹងផ្លូវ ២០,៥​ម​។ កំណាត់​ផ្លូវ​នេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១២​ស​.​ម​។​

-​កំណាត់​ទី​២៖ ចាប់ផ្តើម​ពី​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ ដល់​រង្វង់​មូល​អូរ​ចំបក់ ដែលមាន​ប្រវែង ៥៣,៨១​គ​.​ម ស្ថិតក្នុង​តំបន់​ជនបទ​។ កំណាត់​ផ្លូវ​នេះ​មាន ២​គន្លង និង​ទទឹង ១៣​ម ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១០​ស​.​ម​។​

-​កំណាត់​ទី​៣៖ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតាសោម (​ផ្លូវជាតិ​លេខ​២២) ដែលមាន​ប្រវែង ៩,៦​គ​.​ម ស្ថិតក្នុង​តំបន់​ជនបទ​។ កំណាត់​ផ្លូវ​នេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣​ម ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ ១០​សម​។​
​សូម​បញ្ជាក់ដែរថា ផ្លូវជាតិ​លេខ ២១ ពី​ក្រុង​តាខ្មៅ ទៅ​កោះធំ​ក៏​នឹងត្រូវ​រៀបចំ​បើកសម្ពោធ​ឱ្យ​ដំណើរ​ជា​ផ្លូវការ​ជាមួយ​ការប្រកាស​បើក​ការដ្ឋាន​សង់ប​ង្រី​ក​ផ្លូវជាតិ​លេខ​២​និង​លេខ​២២​នោះ​ផងដែរ​៕a roat takeo 

​