» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1417 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121093 នាក់

ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដោះស្រាយ​ផ្ទៃក្នុង​សិន​មុននឹង​ធ្វើ​សមាជ


​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៩ ខែធ្នូ នេះ បានចេញ​លិខិត​មួយ​ទូលថ្វាយ សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​បាន​សិន​ទើប​ឲ្យ​ធ្វើ​សមាជ​វិសាមញ្ញ ។​a fun home 

​យោងតាម​លិខិត​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​បានទទួល​នូវ​លិខិត​ជូនដំណឹង ស្តីពី​ការរៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៊ិច ពន្យារពេល​នៃ​ការរៀបចំ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ជា​បណ្តោះអាសន្ន​សិន រហូតដល់​គណបក្ស​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ចប់សព្វគ្រប់​ជាមុនសិន ។​

​ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ស្នើសុំ​ឲ្យ​គណបក្ស​ត្រូវ​អនុវត្តតាម​ប្រការ​២៤ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង លិខិត​លេខ​១៥២៥ ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ ។​

សូមបញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា​ទ្រង់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ប្រធានស្តីទី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានចេញ​សេចក្តីសម្រេច​បញ្ចប់​សមា​ជិ​ក​ភាព របស់​សមាជិក​បក្ស​៤​រូប​។ សម​ជិ​ក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ត្រូវ​បានបញ្ចប់​សមាជិកភាព​រួមមាន​៖
១. លោក ពេជ្រ សូ​ជេ​ថ្ថា អគ្គលេខាធិការ​,២. លោក រស់ សា​ផន ,៣. លោក ណុប សុធា​រិ​ទ្ធិ អគ្គលេខាធិការរង​៤. លោកស្រី កង បូរាណ នាយក​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​បន្ទាប់ពី​បញ្ចប់​សមាជិកភាព មន្ត្រី​ទាំង​បួនរូប​នេះ រួម​ទាំ​ងាំង​មន្ត្រី​មួយចំនួនទៀត​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ដោយបាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការបញ្ចប់​សមាជិកភាព របស់​ពួកគេ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​លោក​ណុប សុធា​រិ​ទ្ធ អតីត​អគ្គលេខាធិការរង និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅមុខ​ស្នាក់ការ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​ថា “​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតែ​ប្រើ​អំណាច​ដែល​ខុសច្បាប់ និង​ខុស​លក្ខន្តិកៈ​បក្ស​ត្រង់​ប្រការ​២៤​។ ខ្ញុំ​សោកស្តាយ​កាលពី​ព្រលប់​ថ្ងៃទី​១៦ វិច្ឆិកា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រើ​កងកម្លាំង​មួយចំនួន​ឲ្យ​ចូលមក​ហ៊ុ​ព័ន្ធ​ស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។

​សេចក្តីសម្រេច​បណ្តេញ​សមាជិក​ចេញពី​បក្ស​នេះ​មិនបាន​បង្ហាញ​ពី​កំហុស​អ្វី​ទេ​តែ​គេ​ថា​ធ្វើ​ចឹ​ង​បង្ហាញថា​៖​ហ្វុនស៊ិនប៉ិច​ចូលចិត្ត​ធ្វើ​នយោបាយ​តាម​វិធីដក​លេខ​មិនមែន​បូកលេខ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​ហ៊ុនសែន​នោះទេ​។​

ប្រសិនបើ​គេ​មិនទាន់​ភ្លេច​តេ​​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ មន្ត្រីជាន់ខ្ពស់​៤​រូប​ដែល​ធ្លាប់​តស៊ូ​ស្លា​ប់រស​ជាមួយ​សម្តេចក្រុមព្រះ​៤០​ឆ្នាំ​តាំងពី​កកើត​ហ្វុនស៊ិនប៉ិច​ក៏​ត្រូវបាន​ប្រធានស្តីទី​គណបក្ស​គឺ ទ្រង់​នរោត្តម ច​ក្រា​វុ​ឌ្ឍ សម្រេច​បណ្ដេញ​ចេញពី​គណបក្ស ដែរ​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២៣​សីហា​។​
​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប ដែល​ត្រូវបាន​គេ​មើលឃើញថា ស្ម័គ្រស្មោះ និង​ដើរ​តាម​សម្ដេចក្រុមព្រះ នរោត្តម រណ​ឫ​ទិ្ធ ក្នុង​ឆាកនយោបាយ​កម្ពុជា យូរ​ឆ្នាំ​មក​នោះ រួមមាន​៖ លោក យូ ហុកគ្រី អតីត​អនុប្រធាន​គណបក្ស​, លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​គណបក្ស និង​ជា​អ្នកនាំពាក្យ​គណបក្ស​, លោក ប៉ោ ប៊ុន​ស្រ៊ឺ អតីត​អនុប្រធាន​គណបក្ស និង​លោក វ៉ាន់ សុផាន់​ណា អតីត​អគ្គលេខាធិការរង​គណ​បក្ស​។​

​កាលនោះ​លោក ញ៉េប ប៊ុនជិន បាន​បញ្ជាក់ថា ការបណ្តេញចេញ​នេះ បានធ្វើ​ឡើង​ដោយ​ខុសច្បាប់​គណបក្ស​ទាំងស្រុង​។​​បើតាម​លោក ញ៉េប ប៊ុនជិន​ការបណ្តេញចេញ​សមាជិក​អចិន្ត្រៃយ៍​ណា​ម្នាក់​ចេញពី​គណបក្ស លុះត្រា​តែមាន​ការធ្វើ​សមាជ​ពី​គណបក្ស​ទើបត្រូវ​តាមច្បាប់​៕a sar kheng commune a fun prolong a fun marry a fun de1 a fun de2 

​