» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 763 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120439 នាក់

លោក ប៉ុល ហំ​ម​នឹង​ក្លាយជា​ប្រធាន «​គណបក្ស​កែទម្រង់​កម្ពុ​ជា​»!

 

​ភ្នំពេញ​៖​លោក ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលទើបទទួលបានសិទ្ធធ្វើនយោបាយថ្មីៗនេះគឺ ជា​បេក្ខជន​ប្រធាន «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ដែល នឹងដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​ផ្លូវការ នៅ​ក្រសួងមហាផ្ទៃ​នា​ចុងខែ​កក្កដា ឆ្នាំ​២០២១​នេះ​។​a hom pol1 

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ស្ថាបនិក «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» បាន​ប្រាប់​កាសែត​កាលពី ថ្ងៃទី​២១ ខែកក្កដា​ឲ្យ​ដឹងថា​៖​នៅ​ចុងខែ​កក្កដា​នេះ​តែម្ដង រូបលោក​នឹងដាក់​ពាក្យស្នើសុំ​ចុះបញ្ជី «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ផ្លូវការ ទៅ​ក្រសួងមហាផ្ទៃ​។ លោក​ថា មកដល់ពេលនេះ ក្រុមការងារ​របស់លោក បាន​ស្នាម​មេដៃ​អ្នកគាំទ្រ​គ្រប់​ចំនួន​រួចហើយ​។​

​ស្ថាបនិក «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២១​ខាងមុខ «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ក៏​នឹង​រៀបចំ​សមាជ​ដើម្បី​ជ្រើសរើស​លោក ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​គណបក្ស​ថ្មី​មួយ​នេះ​ផងដែរ​។​
​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បានស្នើ​ឯកឧត្ដម ប៉ុល ហំ​ម ហើយៗ ហើយ​សមាជិក​នៅក្នុង​ក្រុម ដែលជា​ស្ថាបនិក​ទូទៅ ទាំង​ក្រៅប្រទេស ក្នុងប្រទេស យើង​ឯកភាព​ថា អញ្ជើញ​ឯកឧត្ដម ប៉ុល ហំ​ម ជា​ប្រធាន​…​។ មកដល់ពេលនេះ​លោក (​ប៉ុល ហំ​ម​) ទទួល​សំណើ​ហ្នឹងហើយ ទទួល​សំណើ​ជា​ប្រធាន​ហ្នឹង​ណា​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយ ដោយបាន​ក្រើនរំលឹក​ដល់​លោក ទិន សៃ ជា​ស្ថាបនិក «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» ថា គណបក្ស​នេះ ពុំទាន់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ​ផ្លូវការ​នៅឡើយ​ទេ​។​ការ​ក្រើនរំលឹក​គឺ​ដោយសារ​គណបក្ស​បានធ្វើ​សកម្មភាព​នយោបាយ នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន បំពាន​ទៅនឹង​បញ្ញត្តិ​មាត្រា​៩ និង​បញ្ញត្តិ​មាត្រា​១៩​ថ្មី នៃ​ច្បាប់​ស្ដីពី គណបក្សនយោបាយ​​និង​តម្រូវ «​គណបក្ស​កែទម្រង់​កម្ពុ​ជា​» បញ្ឈប់​នូវ​រាល់​សកម្មភាព នយោបាយ​នៅតាម​មូលដ្ឋាន រហូតដល់​គណបក្ស​នេះ បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ស្មារតី នៃ​លិខិត​របស់​ក្រសួងមហាផ្ទៃ ដូច​បាន​ចុះ​ក្នុង​យោង​ខាងលើ​៕a hom pol 

​