» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1266 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120942 នាក់

ខួប​ចេញតស៊ូ​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​គោលដៅ​របស់​សម្តេច កែប្រែ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម X16 ទៅជា​តំបន់​សន្តិភាព និង​អភិវឌ្ឍន៍​

 

​ត្បូងឃ្មុំ​៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក​ផាម​មិញ​ជិ​ញ​( Phạm Minh Chính )​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ បាន​អញ្ជើញ​ជួបគ្នា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤៥​នៃ​ទិវា​ការចងចាំ​ដំណើរ​ឆ្ពោះទៅកាន់​ការផ្ដួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។a hun border1 

​បញ្ជាក់​ពី​គោលដៅ​របស់​សម្តេច គឺ​កែប្រែ​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅជា​តំបន់​សន្តិភាព និង​អភិវឌ្ឍន៍ សម្តេច​តេ​ជោ ថ្លែងថា សម្តេច បាន​ចុះហត្ថលេខា ដោយ​បង្ក​ដី​នៅ តំបន់ X16​នេះ ជាង​១​ពាន់​ហិកតា ដើម្បី​ធ្វើជា​តំបន់​ពាណិជ្ជកម្ម​។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​នៃ​តំបន់ x-16 នេះ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​វិនិយោគ​ដ៏​សំខាន់​សម្រាប់​សក្តានុពល​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ហើយនឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​តំបន់​នេះ​មាន​ភាពល្អប្រសើរ​បន្ថែម​ទៀត​នាពេលខាងមុខ​។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​បង្កលក្ខណៈ​ងាយស្រួល​ដល់ ប្រជាជន​កម្ពុជា និង​វៀតណាម ចូល​ទស្សនា​ទៅវិញទៅមក​តំបន់​ប្រវត្តិសាស្ត្រ X16 ដោយ​មិនចាំបាច់​ប្រើប្រាស់​លិខិតឆ្លងដែន​។

​ក្នុងឱកាស​រំលឹក​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ដល់​នាយករដ្ឋមន្ត្រី​វៀតណាម ដែល​អនុញ្ញាត​ឲ្យ​សម្តេច​បាន​អញ្ជើញ​ទៅ​អ៊ុច​ធូប និង​ថ្លែងអំណរគុណ​ពលរដ្ឋ​វៀតណាម ដែល​បាន​ជួយ​សម្តេច​កាលពី​៤៥​ឆ្នាំមុន ក្នុង​ដំណើរ​ទៅ​ស្វែងរក​កម្លាំង​ដើម្បី​រំដោះប្រជាជន​កម្ពុជា​ពីរ​របស់ ប៉ុល ពត​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កាលពី​រយៈពេល ៤៥​ឆ្នាំមុន នៃ​ដំណើរ​តស៊ូ​រំដោះជាតិ សម្ដេច​មាន​ជំរើស​មួយចំនួន ដែល​សម្តេច​ត្រូវ​សម្រេច​ជ្រើសរើស តែ​អ្វីដែល​សម្តេច​បានជ្រើសរើស​នាពេលនោះ គឺ​ត្រូវ​ឆ្លងដែន​ចូលទៅ​កាន់​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ដើម្បី​សុំ​អន្តរាគមន៍​ជំនួយ​គាំទ្រ​ផ្នែក​ប្រដាប់អាវុធ ដើម្បី​រំដោះប្រជាជន​កម្ពុជា​ពី​របប​អាវខ្មៅ ឃោរឃៅ យង់ឃ្នង​នោះ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា កាលពី​អំឡុង ៤៥​ឆ្នាំមុន​នោះ គឺជា​ការសម្រេចចិត្ត​ស្លាប់​-​រស់ ដែល​យើង​មិនមាន​ជម្រើស​ល្អ​ជាង​នោះឡើយ​។ សម្តេច​តេ​ជោ បញ្ជាក់ថា «​អ្វីៗ​ត្រូវ​ចាប់ផ្តើម​នៅទីនេះ គឺ​តំបន់​កោះ​ថ្ម​-X-16»​នេះ ។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ទៀតថា​បើ​គ្មាន​២០​មិថុនា ១៩៧៧ ក៏​គ្មាន​១២​ឧសភា និង​២​ធ្នូ ឆ្នាំ​១៩៧៨ ដែរ ហើយក៏​មិនអាច​មាន​ថ្ងៃ ៧ មករា ដែលជា​ថ្ងៃ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បានដែរ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​អះអាងថា សម្តេច​ជា​តួអង្គ​មួយ ដែល​បាន​ត​ភ្ជាប់​នយោបាយ​សំខាន់ ៤៥​ឆ្នាំ​មកនេះ និង​ជា​អ្នកបង្កើត​កងទ័ព មិនមែន​ត្រឹមតែ​ជា​មេទ័ព​នោះទេ​។

​សម្តេច​តេ​ជោ​ថា ទង្វើ​របស់​វៀតណាម ដោយ​ចូល​មកជួយ​រំដោះប្រជាជន​កម្ពុជា កាលពី​៤៥​ឆ្នាំមុន ជា​រឿង​ត្រឹមត្រូវ ដោយសារ​មេដឹកនាំ​ខ្មែរក្រហម​ត្រូវបាន​កាត់ក្តី​ដោយ​តុលាការ​កូនកាត់ ដែល​ទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ​នាពេល​បច្ចុប្បន្ននេះ​។​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដោយ​ចោទ​ជា​សំនួ​រថា តើ​ការអន្តរាគមន៍​របស់​កងទ័ព​វៀតណាម​ចូលមក​ជួយ​រំដោះប្រជាជន​កម្ពុជា ត្រូវ ឬ​ខុស​? ចម្លើយ គឺ​តាមរយៈ​តុលាការ​កូនកាត់ កម្ពុជា​-​អង្គការសហប្រជាជាតិ ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ហើយ​តុលាការ​នោះ​មានឈ្មោះ​ជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិ​សា​ម័​ញ្ញ​ក្នុង​តុលាការ​កម្ពុជា ។

 

​លោក ផាម មិញ​ជី​ញ​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ ១៩៤៥ អង្គភាព​វៀតណាម​ជាច្រើន បានមក​កម្ពុជា ដើម្បី​ជួយ​កសាង​កងទ័ព ដែលជា​កម្លាំង​ដើម​នៃ​បដិវត្តន៍​កម្ពុជា ដើម្បី​ដណ្ដើម​ឯករាជ្យ​ជាតិ ហើយ​នៅ​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ បាន​រំដោះ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​នៅពេលនោះ កម្ពុជា​មិន​ទទួលបាន​សុខសន្តិភាព​ទេ ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​សោកនាដកម្ម នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែលជា​ឧក្រិដ្ឋកម្ម​មិនអាច​អត់អោន​ឲ្យ​បាន ដែល ៤​ទសវត្សរ៍​ក្រោយមក តុលាការ​ពិសេស​កម្ពុជា បានប្រកាស​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ ចំពោះ​អំពើ​នេះ​។​លោក​នាយករដ្ឋមន្ត្រី​វៀតណាម បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ ពួក​ខ្មែរក្រហម​បានសម្លាប់​ប្រជាជន​កម្ពុ​ជាជាង ៣​លាន​នាក់ ហើយ​ពួក​ខ្មែរក្រហម​ក៏បាន​ជាន់ឈ្លី​តម្លៃ​មិត្តភាព សាមគ្គីភាព​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ផងដែរ​។​


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សន្តិភាព បាន​កើតឡើង​រយៈពេល​ជាង ៤៣​ឆ្នាំ​មកហើយ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ រយៈពេល ៤៣​ឆ្នាំ​មកនេះ កម្ពុជា​បានធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​វៀតណាម ក្នុងនោះ​សម្រេចការ​បោះបង្គោល​ព្រំដែន ៨៤​ភាគរយ ខណៈដែល​ចំណុច​សេសសល់ ១៦​ភាគរយ​ទៀត កំពុងដំណើរការ​ជាប​ន្ត​បន្ទាប់ ដោយ​ឈរលើ​ទស្សនវិស័យ​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​៕a hun border a hun border 

​