» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11553 នាក់

ម្សិលមិញ 11560 នាក់

សរុប 21117835 នាក់

ខ្ញុងតស៊ូ​លុយ​ទឹក​ទៅ​ច្រៀង​ការ​ធី​សុវណ្ណ​ថា​នៅ​តំបន់​អា​រ៉ែ​ង​

 

​ភ្នំពេញ​៖ អ្នកនាង​ខ្ញុង​តារា​កំប្លែង​ដែលមាន​ឈ្មោះ​ពិត​ស្រេង​សុខា​ន​ដា បច្ចុប្បន្ន​កាន់តែ​មាន​ហាងឆេង និង​ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើង​នៅក្នុង​ការងារ​សិល្បៈ​ក៏​ដូច​មុខរបរ​ផ្សែង​ដោយសារ​នាង​មិនដែល​ឮថា​មានរឿង​អាស្រូវ​ជាមួយ​អតិថិជន​របស់​នាង​ឡើយ ។ a thy sovann 

ជាក់ស្តែង​នៅ​ថ្ងៃទី​១​វិ្ចឆិកា នេះ តារា​ស្រី​រូបនេះ​ត្រូវបាន​ហៅ​ឲ្យ​ទៅ​ចូលរួម​កាត់សក់ ជាមួយ​លោក​ពែ​កមី​នៅក្នុង​មង្គលការ​របស់​នាង ធី សុវណ្ណ​ថា​អតីត​តារា​នយោបាយ​ល្បីឈ្មោះ​ម្នាក់​ជាមួយ និង​លោក​ផែ​សុវណ្ណ​រិ​ទ្ធាំ​ដៃគូ​នៅ​តំបន់​អា​រ៉ែ​ង​។​អ្វីដែល​គេ​បាន ឃើញ​នោះ​គឺថា​ផ្លូវ​ទៅកាន់​ពិធីមង្គលការ​មួយ​នេះ មើលទៅ​ពិតជា​ពិបាក​ខ្លាំង ព្រោះ​ត្រូវ​ឆ្លងកាត់​ទឹក​ផង រីឯ​ផ្លូវ​ជិះ​ក៏​ឆ្ងាយ ធ្វើ​ឲ្យ​តារា​ស្រី​រូបនេះ​រអ៊ូ ព្រោះនេះ​ជា​លើកទីមួយ​ហើយ​ដែល​នាង​មក​កម្មវិធី ត្រូវ​ដើរ​កាត់ទឹក​បែបនេះ ទាំង​ដែល​ខ្លួន​បាន​តុបតែង​មុខមាត់ ស្លៀក​ក្បិន​យ៉ាង​ស្រស់ស្អាត​ត្រៀមខ្លួន​សម្រាប់​កាត់សក់​ជូន កូន​ក​ម្លោះ​ក្រមុំ​ទៅហើយ​។នាងរអ៊ូថានេះជាលើកទីមួយហើយ!។ 

​ទោះជា​យ៉ាងណា​អ្នកគាំទ្រ​ក៏បាន​សម្តែង​ការសរសើរ​ដល់​នាង ដែល​ទោះបី​ជាមាន​បញ្ហា​បែបនេះ​យ៉ាងណាក្តី នាង​នៅតែ​បន្តដំណើរ​ទៅមុខ និង​មិន​បោះបង់ចោល​នោះទេ​។ ពិធី​រៀប​មង្គលការ​របស់ កញ្ញា ធី សុវណ្ណ​ថា រួមជាមួយ​គូស្នេហ៍ លោក ផែ សុវណ្ណ​រិ​ទ្ធ​ដែលមាន​ទំនាកទំនង​ជាមួយគ្នា​៧​ឆ្នាំ​ហើយ​មក​នោះ ធ្វើឡើង ក្រោម​ការអញ្ជើញ​ចូលរួម ពី​ភ្ញៀវកិត្តិយស ដែលជា​សាច់ញាតិ និង​មិ​ត្ដ​ភក្ដិ​ជិតដិត​បន្ដិចបន្ដួច​តែប៉ុណ្ណោះ ដែល​ពិធី​មួយ​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​នេះ ស្ថិតក្នុង​ឃុំ​ថ្ម​ដូង​ពៅ ស្រុក​ថ្មបាំង ខេត្តកោះកុង (​តំបន់​អា​រែង​)​កន្លែងដែលនាងធីសុវណ្ណថាចេញសកម្មភាពនយោបាយដំបូង។​a thy sovann3 a thy sovann4 a thy sovann5 a thy sovann6 a thy sovann7 a thy sovann1 a thy sovann2 

​