» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11832 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118114 នាក់

ឧកញ៉ា​លី​សា​ម៉េ​ត​ចេញ​មុខ​ជួយ ក្មេងស្រីៗ ដែល​អះអាងថា​ចាញ់​បញ្ឆោត ក្រុម​អ្នក​ថត​រឿង​អាសអាភាស​!


​ភ្នំពេញ ៖ ប្រភពព័ត៌មាន​ដែល​ទទួលបាន​កាលពីរ​សៀ​ល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា អ្នកឧកញ៉ា បណ្ឌិត លី សា​ម៉េ​ត ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញមុខ​ធ្វើជា​អ្នកតំណាង​ឲ្យ​កុមារី​ទាំង ៤​នាក់ ដែល​ត្រូវបាន​ចាញ់បោក​បញ្ឆោត​ក្រុម​អ្នកដឹកនាំ​ថត​រឿង​អាសអាភាស និង​ចែកចាយ​តាម​បណ្តាញ​សង្គម ។ ឯកឧត្តម បណ្ឌិត ក៏បាន​ឲ្យ​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ការពារ​ក្តី ជូន​នារី​រងគ្រោះ​និង​រៀបចំ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចរាល់​ហើយ​ដែរ​! ។​a ly samet3 

​លោក បណ្ឌិត បាន​លើកឡើងថា «​ខ្ញុំបាទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ( លី សា​ម៉េ​ត )​សូម​ជំរាប​ដល់​បង ប្អូន​កូនក្មួយ ឲ្យ​បាន​ជ្រាបថា បញ្ហា​ចៅស្រីៗ​ទាំង​០៤ នាក់​នេះ ខ្ញុំបាទ ជា​តំណាង​ឲ្យ​ចៅៗ​ទាំង​០៤ នាក់​បានដាក់​ពាក្យ បណ្ដឹង​ចូលទៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី ភ្នំពេញ រួចជាស្រេច​ហើយ​។​សូម​បងប្អូន​កូនក្មួយ​ទាំងអស់ ដែល​គោរព​ស្រលាញ់​ពូ ពិចារណា​មើល ទោះបីជា​រឿងហេតុ​អ្វី​ក៏ដោយ មិនគួរ ពួក​ជន​ល្មើស​ទាំងអស់នោះ យក​រឿង​អាសអាភាស ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ផង ទោះបី​ក្មេងស្រី​គ្រប់​អាយុ ក៏ដោយ​ក៏​ពួក​ជន​ល្មេ​ី​ស​ទាំងអស់នោះ ក៏​មិនគួរ​យក​រឿង អាសអាភាស​ទាំងអស់នោះ បង្ហោះ​ពេញ បណ្ដាញ សង្គម ហ្វេ​ស​ប៊ុ​ក បណ្ដាល​ឲ្យ អាប់អោន​ប្រពៃណី​ខ្មែរ ជា​យូរលង់​មក​ហើយ និង ធ្វេ​ី​ឲ្យ​ប៉ះពាល់​ដល់ សង្គមជាតិ សំខាន់បំផុត វប្បធម៌​ខ្មែរ យេ​ី​ង​ដែលមាន​ភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និង​រុងរឿង ។ មិនគួរ​ឲ្យ​បុគ្គល ឬ ជន​ល្មេ​ី​ស​មួយក្រុម​នេះ កាត់ត​វីដេអូរ​ខ្លីៗ រឿង​អាសអាភាស ដេ​ី​ម្បី​កេងចំណេញ​រក​ផល ប្រយោជន៍ ផ្ទាល់ខ្លួន​ទេ ! ខ្ញុំបាទ សូម​អរគុណ និង អរ​ព្រះ​គុណ គ្រប់​ក្រសួង​ស្ថាប័ន ដែល​ពាក់ព័ន្ធ ក្នុង​រឿងនេះ ដែល​បាន​ជួយ​សហ​ការណ៍ ដេ​ី​ម្បី​លុបបំបាត់​រឿង ដែល​ធ្វេ​ី​ឲ្យ​ប៉ះពាល់ ដល់​វប្បធម៌​ស្ត្រី​ខ្មែរ​យេ​ី​ង​។​»

​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ​មាន ករណី​នារី​វ័យក្មេង​ចំនួន​៤​នាក់ ក្នុងនោះ​មាន ៣​នាក់ ជា​អនីតិជន​មិនទាន់​គ្រប់​អាយុ បានកើត​ទុក្ខ​មិន​សុខចិត្ត​ចំពោះ​ទង្វើ​និង​សកម្មភាព របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឡា​យ្វ​ហ្វា​ម (Life Film) និង​ជា​អ្នកដឹកនាំ​ថត​រឿង អាសអាភាស លោក សុខ លីម រក្សា និង​បក្ខពួក បាន​លួងលោម​បោក​បញ្ឆោត​នារី​វ័យក្មេង​ទាំងនោះ​ឲ្យ​ឡាយ និង​ថត​រឿង​បែប​រោលរាល​អាសអាភាស យកទៅ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដើម្បី​រកប្រាក់​ចំណូល​។​

​ប្រភពព័ត៌មាន ដែល​សារព័ត៌មាន​យើង​ទទួលបាន ពី​នារី​រងគ្រោះ​ទាំងនោះ បាន​ឲ្យ​ដឹងថា ពួកគេ​បានស្នើ​សុំ​ឲ្យ​លោក សុខ លីម រក្សា ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Facebook page) ឡា​យ្វ​ហ្វា​ម (Life Film) លុប​រាល់​វីដេអូ ដែល​បាន​បង្ហោះ​ទាំងអស់នោះ ក៏ប៉ុន្តែ​លោក សុខ លីម រក្សា មិន​ព្រម​លុប​នោះទេ​! ពោលគឺ​មានតែ​បង្ហោះ​ចែកចាយ​បន្ថែម និង​បាន​ដេញ​ឲ្យ​នារី​រងគ្រោះ​ទាំងអស់នោះ​ទៅប្តឹង​ថែមទៀត​ផង​! មិនតែប៉ុណ្ណោះ​លោក សុខ​លីម រក្សា អ្នកដឹកនាំ​រឿង​រូបនោះ ក៏បាន​អួតថា​ខ្លួន​មាន​ខ្នងបង្អែក​ទៀតផង ហើយ​ក្រសួង​ក៏​មិន​ខ្លាច​ដែរ​។

 ក្មេងស្រី​ចំនួន ៤​នាក់ បាន​សុំ​ប្ដឹង​ឈ្មោះ សុខ​លីម រក្សា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​បុរី ឡាយ គង់​កំបូល​ស៊ី​ធី ផ្ទះ​លេខ​០៣៥B ផ្លូវ​លេខ​០៣ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​ឈ្មោះ សេក ដា​រ័ត្ន ភេទ ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​បុរី ឡាយ គង់ កំបូល​ស៊ី​ធី ផ្ទះ​លេខ​០៣៥B ផ្លូវ​លេខ​០៣ ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ និង​បក្សពួក ពីបទ ផ្ដើមគំនិត និង​សមគំនិត ក្នុង​អំពើ ប្រទូស្ត​កេរ​ខ្មាស តាម​មាត្រា​២៤៦ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។
​

: ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា : ក្នុង​ខែមិថុនា ឆ្នាំ ២០២៣ យើងខ្ញុំ​ឈ្មោះ ផែន គឹម​ហៃ ឈ្មោះ ផែន គឹម​ហៀ​ង និង​ឈ្មោះ ស៊ លី​ហុង បាន​ទាក់ទង​ទៅ​ឈ្មោះ សុខ​លីម រក្សា ដើម្បី​ចូលធ្វើការ​ជា​អ្នក​ថត​វីដេអូ​ខ្លីៗ តាម​ការណែនាំ​របស់​ឈ្មោះ ផែន គីម​ហូរ​។ បន្ទាប់មក​នៅ​ថ្ងៃទី​០៨ និង​ថ្ងៃទី​០៩ ឈ្មោះ សុខ​លីម រក្សា បាន​ឲ្យ​យើងខ្ញុំ​ទៅ​សាក​ថត​សម្ដែង​រឿង​បែប​អប់រំ​ខ្លីៗ ដោយ​បង្ខំ​ឲ្យ​ស្លៀក​ខោខ្លី និង​អាវ​ស​ស្ដើង​។ ដោយ ឈ្មោះ សុខ​លីម រក្សា បាន​ឲ្យ​ឈ្មោះ ផែន គឹម​ហៀ​ង ឡើងទៅ​គេង​លើ​គ្រែ ដោយ​មិន​ប្រាប់​ច្បាស់លាស់​អំពី​ប្រភេទ​សាច់រឿង នោះទេ​។ ពេលនោះ​ឈ្មោះ សេក ដា​រ័ត្ន ហៅ​ខេនឌី បានមក​គេង​លើ​គ្រែ​ជាមួយ​ឈ្មោះ ផែន គឹម​ហៀ​ង ដោយបាន​ស្ទាប អង្អែល អោបថើប បៀតបៀន​មក​ខ្ញុំ​។

ឈ្មោះ ផែន គីម​ហៀ​ង ក៍បាន​ច្រាន​ឈ្មោះ សេក ដា​រ័ត្ន និង​បដិសេធ​មិន​ព្រម​ថត​បន្ត ទៀត តែ​ឈ្មោះ សុខ​លីម រក្សា បាន​បង្ខំ​ឲ្យ​ឈ្មោះ ផែន គីម​ហៀ​ង ថត​ដដែលៗ​បន្តទៀត ទាំង​ឈ្មោះ ផែន គឹម​ហៀ​ង មិនបាន យល់ព្រម​។ ក្នុង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​ដដែល​នោះ ឈ្មោះ សុខ​លីម រក្សា បាន​ឲ្យ​ឈ្មោះ ស៊ លី​ហុង ពាក់អាវ​ចងពង់ និង​ខោ ខ្លី និង​ឲ្យ​ឡើងទៅ​គេង​នៅលើ​គ្រែ​។ ពេលនោះ​ឈ្មោះ សេក ដា​រ័ត្ន ហៅ​ខេនឌី បានមក​គេង​លើ​គ្រែ​ជាមួយ​ឈ្មោះ ស៊ លី​ហុង ដោយបាន​ស្ទាបអង្អែល អោបថើប បៀតបៀន​មក​ខ្ញុំ​។ ឈ្មោះ ស៊ លី​ហុង ក៍បាន​ច្រាន​ឈ្មោះ សេក ដា​រ័ត្ន និង​បដិសេធ​មិន ព្រម​ថត​បន្តទៀត តែ​ឈ្មោះ សុខ​លីម រក្សា បាន​បង្ខំ​ឲ្យ​ឈ្មោះ ស៊ លី​ហុង ថត​ដដែលៗ​បន្តទៀត ទាំង​ឈ្មោះ ស៊ លី​ហុង មិន បាន​យល់ព្រម​។

នៅ​ថ្ងៃ​ដដែល​នោះ ឈ្មោះ សុខ​លីម រក្សា បាន​ឲ្យ ឈ្មោះ ផែន គីម​ហៃ ទៅ​ថត​វីដេអូ​បែប​សង្សារ​សុំ​រួមភេទ ជាមួយ តែ​ពេលនោះ​ឈ្មោះ សេក ដា​រ័ត្ន ហៅ​ខេនឌី បានមក​អង្គុយ​ជិត​ឈ្មោះ ផែន គីម​ហៃ ស្ទាបអង្អែល អោបថើប បៀតបៀន​មកលើ​ខ្ញុំ​។ ឈ្មោះ ផែន គឹមហុង ក៍បាន​ច្រាន​ឈ្មោះ សេក ដា​រ័ត្ន ចេញ​និង​បដិសេធ មិន​ថត​នោះទេ តែ​ឈ្មោះ សុខ​លីម រក្សា នៅតែ​បន្ត​ឲ្យ​ឈ្មោះ ផែន គឹម​ហៃ ថត​ដដែល ទោះ​ឈ្មោះ ផែន គឹមហុង មិន​ព្រម​ក៍ដោយ​។​

​ក្នុង​ពាក្យបណ្តឹង ទាមទារ : ១. ផ្តន្ទាទោស ឈ្មោះ សុខ លីម រក្សា ឈ្មោះ សេក ដា​រ័ត្ន ហៅ​ខេនឌី និង​បក្សពួក ដាក់ពន្ធនាគារ តាមផ្លូវ​ច្បាប់ ។​២. ទាមទារ​ឲ្យ​លុប​វីដេអូ​អាសអាភាស​របស់​នាង​ខ្ញុំ​ចេញពី​ផេ​ក ឡាយ ហ្វី​ម (life Film) និង ឡាយ តារា ញូ (Life Dara News)”៣. ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៣០០.០០០.០០០ (​បី​រយ​) លាន​រៀល​។ អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើនេះ យើងខ្ញុំ ស្នើសុំ​សូម លោក​ព្រះរាជអាជ្ញា មេត្តា​ពិនិត្យ និង​ផ្តន្ទាទោស​ជន​ទាំងនោះ​តាមផ្លូវ​ច្បាប់ ។ឡូ​វ​មាន​ទីប្រឹក្សានាយករដ្ឋមន្ត្រី​និង​មេធាវី​ចេញមុខ​ជួយ​ហើយ​ចាំ​មើលថា​តើ ជោគវាសនា​របស់ អ្នកដឹកនាំ​រឿង​លោក សុខ លីម រក្សា និង​បក្ខពួក​គូក​នទៅជា​យ៉ាងណា​ទៅវិញ?៕

a ly samet a ly samet1 a ly samet2 a ly samet4 

​