» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3006 នាក់

ម្សិលមិញ 7802 នាក់

សរុប 21151895 នាក់

ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​?

 

ខេត្ត ព្រះសីហនុៈ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាម​ក្រោយ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​ត្រូវ​គ្រាប់​ភ្លើង​របស់លោក​មេ​ប៉ុស្តិ៍នគរបាល​ឃុំ​វាលរេញ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ ចំណុច​ក្រោយ​ផ្សារ​វាលរេញ លើផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៅ​មិនទាន់​រក​អ្នកបាញ់​ឃើញ​?​។​a kill poa 

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​:​មុនពេល​កើតហេតុ លោក កែ សុខន នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​វាលរេញ​ដែល មាន​ទីលំនៅ​ភូមិ​ព្រៃនប់​១ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​២​នាក់ មន្ត្រី​ប៉ុស្តិ៍​ម្នាក់ និង​ប្រជា​ការពារ​ម្នាក់ រួមជាមួយ​អាវុធ​អាការ​២​ដើម បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​ប្រទះ ជនសង្ស័យ​ម្នាក់ កាន់​កាបូប​គួរអោយ​សង្ស័យ ក៏​ឃាត់​សួរនាំ ពេល​កំពុង​ឆែកឆេរ​មើល​កាបូប ជនសង្ស័យ​ក៏​រត់គេចខ្លួន ។​លោកនាយ​ប៉ុស្តិ៍​រូបនេះ បាន​បាញ់​ចុះក្រោម ដើម្បី​បង្អាក់​ជនសង្ស័យ​នាំ​ឲ្យ​ផ្លាត​គ្រាប់​ទៅ​ត្រូវ​ស្ត្រី​ម្នាក់​ឈ្មោះ ទូច សុខ អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​កើតហេតុ ដែល​អង្គុយ​ក្បែរ​នោះ បណ្តាលអោយ​រងរបួស​ធ្ងន់​ហើយក៏​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រួច​ក៏បាន​ស្លាប់​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​កម្លាំង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ​ផងដែរ​តែ​មេ​ប៉ុស្តិ៍​ដែល​បង្ក​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​ក្នុង​គ្រានោះ​បាត់​ដែរ​។ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​សមត្ថកិច្ច​គ្រាន់តែ​ឲ្យ​ដឹងថា​:​បច្ចុប្បន្ននេះ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​ដើម្បី​នាំខ្លួន​ជនបង្ក​យកមក​សាកសួរ​?​។​

 

​ចំណែក ឯ​លោក ហួរ​យ៉ៃ អធិការ​ស្រុក ព្រៃនប់ នៅពេល​តា​ព្រហ្ម បាន​ទូរស័ព្ទ សួរ ពី​ករណី បាញ់ សម្លាប់​មនុស្ស នោះ​លោក មិនបាន​ឆ្លើយ បំភ្លឺ ឲ្យ​បាន​ក្បោះក្បាយ​ទេ ដោយនិយាយ យ៉ាងខ្លី​ថា កំពុងតែ​ស្រាវជ្រាវ ហើយក៏​បិត​ទូរស័ព្ទ​ទៅ ហាក់បីដូចជា លាក់បាំង នៅ​រឿង កូនចៅ គាត់ ទៅ​បាញ់សម្លាប់ ?a kill po a kill poa 
​