» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3223 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098990 នាក់

ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង!

 

ស្វាយរៀង៖តាមពិតបុរសដែលបៀមឈើចាក់ធ្មេញអង្គុយរាប់លុយដែលទារពីឈ្មួញចំនួន៩ពាន់ដុល្លារអាមេរិកមានឈ្មោះ​ សុខ​ ធន់​ មិនមែន​ជា​មន្ត្រីនគរបាលទេ​ គាត់​ជា​ជន​ស៊ីវិលធម្មតា​ តែជាអ្នកបើក​រថយន្តជូន​លោក​ ឈុន​ ឆាង​ ប្រធាន​ការិយាល័យប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ខេត្ត​ ស្វាយរៀង។សកម្មភាពរាប់លុយនេះធ្វើឡើងនៅក្នុងផ្ទះជួល​របស់លោក​ ឈុន​ ឆាង​ដែលជាប្រធានការិយាល័យនគករបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀង។a po monya 

ឡូវនេះលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសបញ្ឈរជើងលោកលោក​ ឈុន​ ឆាង​ ប្រធាន​ការិយាល័យប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ខេត្ត​ ស្វាយរៀងនិងអនុប្រធានរបស់គាត់ហើយ។ចាំមើលថាចំណាត់ការគេដោះស្រាយបែបណាឬទម្លាក់កំហុសលើតែលោកសុខធនម្នាក់ឯងដែលត្រូវនគរបាលព្រហ្មទណ្ឌវ៉ៃខ្នោះ?។

 

សូមលោក​វរសេនីយ៍​ទោ​ ឈុន​ ឆាង​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានឃាត់​រថយន្ត​ដឹក​ក្រណាត់​ចំនួន​ ២គ្រឿង​ទៅរក្សាទុកនៅ​មុខផ្ទះ​របស់​ខ្លួន​មិនបាន​ឆ្លងមតិដឹកនាំ​ពី​តំណាង​អយ្យការ​អមសាលាដំបូង​ខេត្ត​ស្វាយរៀង​ទេ​ ។ ជាពិសេស​មិនបាន​ធ្វើ​កំណត់​ហេតុ​អ្វី​ទាំងអស់​ អាចនិយាយបានថា​ ទង្វើ​របស់​លោក​វរសេនីយ៍​ទោ​ ឈុន​ ឆាង​ ប្រៀបបាន​ជា​ករណី​ចាប់​ឃាត់​រថយន្ត​ដឹកក្រណាត់​ដើម្បី​ជំរិត​យកលុយ​តែម្ដង​ ព្រោះពេលទទួលបានលុយ​ ៩០០០​ ដុល្លារ​ ទេីបដោះលែង​រថយន្ត​ទាំង២គ្រឿង​នេះអោយទៅវិញ​ ។ ជនរងគ្រោះ​បានប្រាប់​ថា​ បើក្រណាត់​គាត់​ខុស​ច្បាប់​គយ​ ចាប់​អោយគយ​បង់ពន្ធ​ក៏គាត់​យល់​ព្រម​បង់​ដែរ​ ។

​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក​វរសេនីយ៍​ទោ​ ឈុន​ ឆាង​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ និង​បក្សពួក​ ទៅ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​ ពីបទកំហែងយក។a po mony1 a po mony2 a po monya1