» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11873 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118155 នាក់

ផ្លូវ​លេខ​50C​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ ​ទៅ​ស្រ​យ៉ូ​វ​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​ត្រូវបាន​កាត់ផ្តាច់​ជា​កង់ៗ​ផ្អាក​ដំណើរការ​ហី​យ​


​កំពង់ឆ្នាំង​:​កំណាត់​ផ្លូវ​កំ​ណាត​ផ្លូវជាតិ​លេខ​50C​ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ឆ្ពោះទៅកាន់​ភូមិ​ឃុំ​ស្រ​យ៉ូ​វ​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​ត្រូវបាន​ទឹក​កាត់ផ្ដាច់​ទាំងស្រុង​ហើយ​កាលពី​យប់​ថ្ងៃទី ១០​ខែកញ្ញា​ឆ្នាំ ២០១៩ ។ a c road2 

​អាជ្ញាធរ​ក៏​ស្រុក​កំពង់លែង​ក៏បាន​ប្រញ្ញាប់​ធ្វើ​សេចក្តីជូនដំណឹង​ពី​ការផ្អាក​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​នេះ​ជា​បណ្ដោះអាសន្ន និង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ចរាចរ​ចាប់ពី​ចាប់​ថ្ងៃទី ១០​ខែកញ្ញា​នេះ​តទៅ ។​​លោក ចេង​ចាន់​ដូ​ណា​អភិបាលរង​ស្រុក​កំពង់លែង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា​ឆ្នាំ ២០១៩ ថា​កំណាត់​ផ្លូវជាតិ​ដែល​ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ទៅ​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​ចំងាយ​ប្រមាណ​ជាង​៤០​គីឡូ​ត្រូវបាន​កាត់ផ្ដាច់​ទាំងស្រុង​ហើយ​ដោយសារតែ​ស្ថានភាព​ទឹកជំនន់​លោក​បាន​បញ្ជាក់ថា​កំណាត់​ផ្លូវ​ដែល​កំពុង​ជន់​លិច​មាន​ប្រហែល​ជាង ៦ គីឡូម៉ែត្រ​ដោយ​ដាច់​ជា​កង់​ជា​កង់​មាន​ជ្រៅ​មាន​រាក់​ដែល​ធ្វើអោយ​អ្នក​ដំណេ​ី​រ​មិនអាច​ធ្វើដំណើរ​បានឡើយ​បច្ចុប្បន្ន​សូម្បីតែ​ម៉ូតូ​ក៏​ស្ទើរតែ​បើក​មិន​រួច​ផង ។​

​ក្នុងនាម​អាជ្ញាធរ​ស្រុក​កំពង់លែង​លោក​សំណូមពរ​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ​ទាំងអស់​សូមកុំ​ធ្វើដំណើរ​កាត់​ពី​កំពង់ឆ្នាំង​ទៅ​កំពង់ធំ​ឬ​ពី​កំពង់ធំ​មក​កំពង់ឆ្នាំង​បន្តទៀត​ព្រោះ​នាំឱ្យ​ខាត​ពេលវេលា​ដោយសារតែ​ទៅដល់​ចំណុច​ខាងលើ​មិនអាច​បន្តទៅ​មុខ​បាន ។​

​គួរ​បញ្ជាក់ដែរថា​នៅ​ព្រឹក​ថ្ងៃទី ១១ កញ្ញា​២០១៩​អ្នកយកព័ត៌មាន​ទៅដល់​កន្លែងកើតហេតុ​ឃើញ​មាន​ទឹកជំនន់​លិច​ផ្លូវ​ហើយ​ការធ្វើដំណើរ​ចរាចរណ៍​បានតែ​ម៉ូ​តូចៗ​តែប៉ុណ្ណោះ​ហើយ​ក្រៅពីនោះ​អាច​គោយន្ត​ធ្វើដំណើរ​បាន​ដោយ​លំបាក​ផងដែរ ។​​ដោយឡែក​អ្នក​ដែល​ចង់​ធ្វើដំណើរ​បន្ត​លើផ្លូវ​នោះ​មិន​ចង់​បក​ត្រឡប់ក្រោយ​ដូចជា​ម៉ូតូ​ទៅ​ជិះ​កាណូត​ឆ្លង​ដោយ​ក្នុង​ម្នាក់ ៥​ពាន់​រៀល​ម៉ូតូ​មួយគ្រឿង ២០០០០ រៀល ។​

​សូមបញ្ជាក់ថា​កំណាត់​ផ្លូវ​ត​ភ្ជាប់​ពី​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​មក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​ពេលដែល​ចរាចរណ៍​បានធ្វើ​ឲ្យ​ស្រុក​មួយ​នេះ​មានការ​រីកចំរើន​ច្រើន​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​មាន​ភាព​ឆាប់រហ័ស​ងាយស្រួល​ទៀត​តែ​ជា​អកុសល​ផ្លូវ​មួយ​ខ្សែ​នេះ​គ្រាន់តែ​ធ្វើដំណើរ​បាន​នៅ​ខែប្រាំង​តែប៉ុណ្ណោះ​ចំណែក​ខែវស្សា រយៈពេល ៣ ទៅ ៤ ខែ​ត្រូវ​លិច​ទឹក​មិនអាច​ធ្វើដំណើរ​បានឡើយ ។​​សូមបញ្ជាក​ផងដែរ​ថា​ស្ថានភាព​ទឹកទន្លេ​នៅ​ស្ថានីយ៍​ជល​សាស្ត្រ​នៅ​ផ្សារ​ក្រោម​នៅ​ថ្ងៃទី​១១​កញ្ញា​២០១៩​ទឹក​មាន​កម្ពស់​៧.៧០​ម៉ែត្រ​៕a c road a c road1 

​