» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1102 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120778 នាក់

សមយុទ្ធ​នាគ​មាស​សម្ដេច​ពិជ័យ​សេនា ឌឹ​ប្រទេស​ខ្លះ​និង​ស​សើរ មិត្ត​ដែកថែប កម្ពុជា​-​ចិន


​ខេត្តកំពង់ឆ្នាំង​៖ បាន​​ថ្លែង​ក្នុង​ពិធី​បិទ​សមយុទ្ធ​រួមគ្នា «​នាគ​មាស​-​ឆ្នាំ​២០២៣» លើក​ទី​៥ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែងថា​៖ ប្រទេស​ខ្លះ បានតែ​ច្រណែន​ចិន ប៉ុន្តែ​អត់​ស្នើ​ដើម្បី​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​នោះទេ​។ សម្ដេច​ពិជ័យ​សេនា បន្ថែមថា ការធ្វើ​សមយុទ្ធ​រួមគ្នា «​នាគ​មាស​-​ឆ្នាំ​២០២៣» បានបង្ហាញ​ដល់​ពិភពលោក​កាន់តែច្បាស់​ថា មិត្ត​ដែកថែប​មិនអាច​បំបែកបំបាក់​បាន​កម្ពុជា​-​ចិន បន្ត​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​។​a army banh2 

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងបន្តថា លក្ខណៈសម្បត្តិ​ដែល​ឈាន​ឱ្យ​កម្ពុជា ធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​កម្ពុ​ជា និង​ចិន គឺមាន​ច្រើន​រឿង​ច្រើន​វិស័យ​ណាស់ បញ្ហាសំខាន់​បំផុត​យើង​មានការ​ខ្វះខាត​ច្រើនណាស់ ទាំង​សម្ភារៈ មធ្យោបាយ ជាពិសេស​កិច្ចការងារ​បម្រើឱ្យ​សមយុទ្ធ​។ ដូច្នេះ ប្រទេស​ជា​មិត្ត​ណា​ដែល​ចង់​មក​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា ត្រូវតែ​ជា​អ្នកផ្គត់ផ្គង់​សម្ភារៈ គ្រឿង​បរិក្ខា​នានា តាម​តម្រូវការ​របស់​កម្ពុជា​។​
​សម្តេច​ពិជ័យ​សេនា បាន​ថ្លែង​បញ្ជាក់ថា​៖ «​ដូច្នេះ អ្នកខ្លះ​បានតែ​ថា​ទេ បើ​មានបំណង​មែនទែន​អញ្ជើញ​មក ពិភាក្សា​ឱ្យ​ជាក់ស្តែង ពិតប្រាកដ​មក តើ​គេ​អាចនឹងទទួល​ខុសត្រូវ​កម្រិតណា​? អ៊ឹ​ចឹ​ង​អត់​មាន មានតែ​ភាគី​ចិន​មួយ ដែលជា​និច្ចកាល​គឺ​តែងតែ​ដឹក​ដ​សម្ភារៈ ឃើញស្រាប់​ហើយ​សម្ភារ​ដែល​ដឹក​មក​ធ្វើ​សមយុទ្ធ​នេះ​គាត់​អត់​យកទៅ​វិញ​ទេ ប្រគល់ឱ្យ​យើង​ទាំងអស់​»​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ប្រទេសមួយ​ចំនួន​ពេល​ឃើញ​កម្ពុជា​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន បែរជា​មក​ចោទសួរ​នាំនូវ​បញ្ហា​ផ្សេងៗ​ទៅវិញ ប៉ុន្តែ អត់​មក​ពិភាក្សា​ជាក់ស្តែង​ណាមួយ​ពី​កិច្ចសហការ​រៀបចំ​សមយុទ្ធ​ដូច​ភាគ​ចិន​នោះទេ​។​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ជាក់ថា​៖ «​ហើយក៏​អត់​មាន​ការជួយជ្រោមជ្រែង​អ្វី​ឱ្យ​កម្ពុជា ដំណើរការ​ទៅមុខ​បាន​នោះទេ គឺ​មានតែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខាង​ផ្នែក​យោធា គឺ​ជួយ​ជ្រោមជ្រែង​គ្រប់បែបយ៉ាង​»​។​​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឲ្យថា សម្ភារ ដឹងថានិង​ឧបករណ៍​នានា​ដែល​បម្រើឱ្យ​ការធ្វើ​សមយុទ្ធ​រួមគ្នា​រវាង​កងទ័ព​ទាំងពីរ គឺ​សុទ្ធសឹងតែ​ជា​របស់​កងទ័ព​រំដោះប្រជាជន​ចិន ជាពិសេស​ភាគី​ចិន បាន​បន្ត​ប្រគល់ជូន​កងទ័ព​កម្ពុជា ដើម្បី​ប្រើប្រាស់​។ សម្តេច​ចាត់ទុកថា​នេះ គឺជា​មោទន​ក​ភាព និង​អរគុណ​យ៉ាង​ធំធេង ដើម្បីឱ្យ​កងទ័ព​កម្ពុជា មានលទ្ធភាព​សម្រាប់​ហ្វឹកហ្វឺន និង​មានលទ្ធភាព​ប្រើប្រាស់​សម្ភារ​ទាំងអស់នេះ​ជាដើម​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វួ​យ វិ​ន​ហួយ មេ​បញ្ជា ការ តំបន់ ភូមិភាគ​ខាង ត្បូង នៃ កងទ័ព​រំដោះប្រជាជន​ចិន បានលើកឡើង​ដែរ​ថា ចិន​ប្រកាន់ខ្ជាប់​គោលនយោបាយ​ការពារជាតិ​លក្ខណៈ​ការពារ មិន​ធ្វើ​អនុ​តរ​ភាព និង​មិន​វាទី​និយម​ជា​រៀងរហូត​។​«​ប្រទេស​ចិន​ប្រកាន់ខ្ជាប់​គោលនយោបាយ​ការពារជាតិ លក្ខណៈ​ការពារ មិន​ធ្វើ​អនុ​តរ​ភាពជា​រៀងរហូត មិន​វាទី​និយម​ជា​រៀងរហូត ជានិច្ចកាល​កងទ័ព​ចិន ជា​កម្លាំង​ខ្លាំងក្លា​មួយ​សម្រាប់​ការពារ​សន្តិភាព​តំបន់ និង​ពិភពលោក​។

ពិធី​បិទ​សមយុទ្ធ​រួមគ្នា «​នាគ​មាស​-​ឆ្នាំ​២០២៣» លើក​ទី​៥ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន បានធ្វើ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៣​នេះ ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​ការជួយ​សង្គ្រោះ​មនុស្សធម៌​នៃ​កងទ័ព ទាំងពីរ​កម្ពុជា​-​ចិន​» នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​របស់​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​រីករាយ​) ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​​គួរ​បញ្ជាក់ថា សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ លើក​ទី​៥​នេះ បាន​ដំណើរការ​រយៈពេល​២០​ថ្ងៃ ដោយមាន​កម្លាំង​ចូលរួម​ចំនួន ២,៨៣១​នាក់ ក្នុងនោះ​កងយោធពល​ខេមរភូមិន្ទ ២,៧៧៤​នាក់ និង​កងទ័ព​រំដោះប្រជាជន​ចិន​២៥៧​នាក់​។ សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា​-​ចិន គឺ​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ​គឺមាន​បាន​ចំនួន​៤​លើក​រួចមកហើយ គឺ​នៅក្នុង​ឆ្នាំ​២០១៦, ២០១៨, ២០១៩ និង​ឆ្នាំ​២០២០​។

គេ​នៅចាំ​ថា​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ទីលាន​បាញ់​គ្រាប់​ពិត នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ (​ភ្នំ​ជុំ​រីករាយ​) ស្ថិតក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែងថា អាវុធ​គ្រប់​ប្រភេទ រួមទាំង​សម្ភារ​យោធា​ផ្សេងៗ របស់​សហរដ្ឋអាមេរិក ត្រូវបាន​ប្រមូល​ជា​បណ្ដើរៗ និង​បានជា​បន្តបន្ទាប់​ហើយ គ្រោង​នឹង​ធ្វើការ​កម្ទេចចោល​សម្រាប់​របស់​ប្រើប្រាស់​មិនកើត និង​របស់​ដែល​ប្រើ​បាន​ត្រូវ​រក្សាទុក​ក្នុង​ឃ្លាំង ឬ​សារមន្ទីរ ។

​សម្ដេច​ពិជ័យ​សេនា បន្ថែមថា អាមេរិក​ថា​មិន​លក់​អាវុធ​មក​ឲ្យ​កម្ពុជា​ទៀត នឹង​កាន់តែ​ល្អ​ហើយ ដោយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មិនដែល​ទិញ​អាវុធ​ពី​អាមេរិក​ដែរ ដោយ​អាវុធ​មាននៅ​សល់​នេះ គឺ​ប្រមូល​ពី​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧០ ដោយ​ជំនន់ លន់ នល់ យកមកប្រើ​​ប្រាស់​ដោយមាន​នៅ​សេសសល់​បាត់​ឃ្លាំង​និង​មួយចំណែក​ទៀត​បាន​ពី​ប្រភព​​នៃ​ភាគី​ប្រយុទ្ធ​ណាមួយ ក៏​មិនបាន​ប្រើ​​ប្រាស់​ដែរ ដោយ​ធ្វើការ​ប្រមូល​ទុកដាក់​បានច្បាស់លាស់​ហើយ​កំពុង​ពិចារណា​​មើល​ធ្វើយ៉ាងណា​ទៀត​នោះ គឺ​សម្រេច​នៅពេល​ក្រោយ ។​

​ឆ្លើយតប​ការដាក់ទណ្ឌកម្ម ជា​ឯកតោ​​ភាគី​របស់​អាមេរិក សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជា​ទៅ​ក្រសួងការពារជាតិ ត្រូវ​ប្រមូល​នូវ​អាវុធ ឬ​សម្ភារ​យោធា​របស់​អាមេរិក ដែល​ប្រើប្រាស់​លែងកើត​ត្រូវ​កម្ទេចចោល និង​រក្សាទុក ៕a army banh a army banh1 


​