
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1418 នាក់
ម្សិលមិញ 12477 នាក់
សរុប 21121094 នាក់
កំពង់ឆ្នាំង៖នៅថ្ងៃទី ២៧ ឧសភាក្នុងពេលសម្តេចជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងប្រមុខរដ្ឋស្តីទីនិងជាប្រធានគណបក្សប្រជាជន បានប្រកាសថាសម្តេចត្រៀមបញ្ជូនចៅៗរបស់សម្តេច ដើម្បីការអនុវត្តច្បាប់«កាតព្វកិច្ចយោធោ»។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានឲ្យដឹងថា ការអនុវត្តច្បាប់«កាតព្វកិច្ចយោធោ» គឺធ្វើឡើងដោយស្មើភាពគ្នា ហើយចៅៗរបស់លោកបានត្រៀមអនុវត្តដោយគ្មានការលើកលែង។សូមបញ្ជាក៎ថាក្នុងចំណោមចៅដែលបង្ហាញមុខទាំងបីនាក់នៅក្នុងពិធីមានយុវជនម្នាក់ដែលជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីទើបបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធានៃចក្រភពអង់គ្លេសនាពេលថ្មីៗនេះដែលបើចូលក្នុងក្របខណ្ឌយោធានឹងក្លាយជាមេហើយ។
សូមបញ្ជាក់ថាប្រមុខរដ្ឋស្ដីទីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រើច្បាប់កាតព្វកិច្ចយោធាថ្មី។ ផ្អែកតាមច្បាប់នេះ ពលរដ្ឋខ្មែរ ភេទប្រុស ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែជាកំហិត ហើយអាចបន្ថែមបានរហូតដល់៦ខែក្នុងករណីចាំបាច់។ច្បាប់ថ្មីនេះតាក់តែងឡើងជំនួសច្បាប់ចាស់ដែលប្រកាសដាក់ប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០០៦ តែមិនត្រូវបានអនុវត្តន៍។
ច្បាប់កាតព្វកិច្ចយោធាថ្មីដែលមានហត្ថលេខារបស់សម្តេច តេជោហ៊ុន សែន ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ដាក់ឲ្យប្រើប្រាស់ មាន៨ជំពូក និង២០មាត្រា ដោយកំណត់ពីវិធានអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាង និងការពារប្រទេស ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងជាមូលដ្ឋានសម្រាប់កសាងកម្លាំងការពារជាតិ និងបណ្តុះស្មារតីជាតិនិយម។
តាមច្បាប់ថ្មីនេះ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែជាកំហិត។ សម្រាប់ស្ត្រីមិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែអាចចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះបានកំណត់ការលើកលែងចំពោះព្រះសង្ឃ បុព្វជិតសាសនា ជនមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
ច្បាប់ថ្មីនេះបានកំណត់ថា ជនដែលគេចវេះក្នុងពេលប្រទេសមានសន្តិភាពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅឆ្នាំ២ ប៉ុន្តែបើក្នុងករណីប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីបរទេស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
ថ្លែងការពារច្បាប់ថ្មីក្នុងកិច្ចប្រជុំរដ្ឋសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធាមិនត្រឹមតែមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះវិន័យ សីលធម៌ វិជ្ជាជីវៈ និងស្មារតីស្នេហាជាតិដល់យុវជន ដែលជាមូលធនសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លោកបានមានប្រសាសន៍ថា៖ «ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០២៦នេះ ពិតជាចាំបាច់ និងមិនអាចខ្វះបានក្នុងការរួមចំណែកការពារការរស់រានមានជីវិត និងឯកភាពជាតិរបស់កម្ពុជាទាំងមូល»។