» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3538 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123214 នាក់

បន្ទាប់ពី​ចិន​និង​ជប៉ុន​សហភាព​អឺរ៉ុប ប្រកាស​ផ្តល់ជំនួយ​មនុស្សធម៌ ៧០​ម៉ឺន​អឺរ៉ូ ដល់​ជន​ស៉ី​វិល​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​

 

​ភ្នំពេញ​៖ សហភាព​អឺរ៉ុប នឹង​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន ៧០ ម៉ឺន​អឺរ៉ូ (​ប្រមាណ ៨១៦,០០០ ដុល្លារ​សហរដ្ឋអាមេរិក​) ដើម្បី​គាំទ្រ​ដល់​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​មួយ​ជូន​ចំពោះ​ជនភៀសសឹក​ដែល​ទទួលរង​ផល​ប៉​ពាល់​ដោយសារ​ការកើនឡើង​នៃ​ជម្លោះ​ប្រដាប់អាវុធ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​។ នេះ​បេ​ី​យោងតាម​សេ​ចក្រី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៥​។​a eu aid 

​ជំនួយ​មនុស្សធម៌​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​គាំទ្រ​សហគមន៍​នានា​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជម្លោះ​ដែល​បាន​បណ្តាលឱ្យមាន​ការជម្លៀស​ខ្លួន និង​ផ្លាស់​ទីលំនៅ​។ អាទិភាព​បន្ទាន់​នៃ​ជំនួយ​របស់​សហភាព​អឺរ៉ុប​នឹង​ផ្ដោតលើ​ការ​ឧ​ត្ថ​ម្ភ​ថវិកា​សម្រាប់​ពហុ​បំណង ការគាំទ្រ​ផ្នែក​ស្មារតី និង​សុខភាព​ផ្លូវចិត្ត ព្រមទាំង​ការអង្កេត​តាមដាន​ការផ្លាស់​ទីលំនៅ​សំរាប់​រយៈពេល ៦​ខែ​។

​រាល់​ជំនួយ​អន្តរាគមន៍​របស់​សហ​ភាព​អឺរ៉ុប​គឺ​ផ្អែកទៅលើ​ការវាយតម្លៃ​តម្រូវការ​ជាក់ស្តែង​យ៉ាង​ល្អិតល្អន់ ហើយ​ជំនួយ​មនុស្សធម៌​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​ដោយ​ការអនុលោម​យ៉ាង​ពេញលេញ​ទៅតាម​គោលការណ៍​មនុស្ស ជាតិ ភាពមិនលំអៀង ភាព​អព្យាក្រឹត និង​ឯករាជ្យភាព​។​នេះ​បើតាម​សេចក្តីប្រកាស​ពត៍​មាន​។​

​ឯកអគ្គរាជទូត អ៊ូ​អិ​ណុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ពី​ការប្រកាស​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ស​ម្រា​ប់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ថា​!​ថ្ងៃទី​១៥ ខែសីហា រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​(​ឥត​សំណង​)​ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ១,៨ លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មនុស្សធម៌​ជាបន្ទាន់​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ ជប៉ុន​នឹង​អនុវត្ត​នូវ​ជំនួយ​មនុស្សធម៌​ដូចជា​ការចែក​សម្ភារៈ​ចាំបាច់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ជម្រក​បណ្តោះអាសន្ន​ជាដើម តាមរយៈ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​)​។​​រដ្ឋាភិបាល​ជប៉ុន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​បន្ទាន់​និង​ឥត​លក្ខខណ្ឌ​រវាង​កម្ពុ​ជា និង​ថៃ ហើយ​សង្ឃឹមថា​នឹងមាន​សន្តិភាព​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ហើយនឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​អ្នក​ដែល​រងគ្រោះ​។​

​ដោយឡែក​ប្រទេស​ចិន​មិនទាន់​ឃើញ​មានការ​ប្រកាស​ផ្តល់ជំនួយ​អ្វី​ទេ​ក្រៅពី​លោក វ៉ាង វិ​ន​ពី​ន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា​នេះ​ថា «​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​ផ្តល់ជំនួយ​ចំនួន​១០​ម៉ឺន​ដុល្លារ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីតាំង​ជនភៀសខ្លួន នៅ​វត្តភ្នំ​ថ្មកំបោរ ភូមិ​ពោធិ៍​ចាស់ ឃំ​បេង ស្រុក​បន្ទាយ​ឣំ​ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ជួយ​កែ​លំ​ឣ​ជីវភាព​រស់នៅ​»​។​​ឯកអគ្គរដ្ឋទូត​ចិន ក៏បាន​ជូនពរ​ដល់​ប្រជាជន​កម្ពុជា​ដែលជា​ជនរងគ្រោះ​ដោយ​សង្គ្រាម​ឣា​ច​ត្រឡប់ទៅផ្ទះ​វិញ​ឱ្យបាន​ឆាប់​ផងដែរ​។​a japon aid a vang vingbin 

 

​