» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3160 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098927 នាក់

ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទ​ទួ​ស្គាល់​ថា​មាន​កុមារ​កើត​ទឹកនោមផ្អែម​កើន​តែ​ថា​កើនឡើង​ខ្លាំង​នោះ មិន​ពិត​នោះទេ​!

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២៥​លោក​វេជ្ជបណ្ឌិត គី ស​ន់ទី ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​ប្រាប់ អ្នកសារព័ត៌មាន ថា ការចុះផ្សាយ​របស់​អ្នកព័ត៌មាន​តាមរយៈ​បណ្តាញ​សង្គម​ខ្លះ ថា មន្ទីរពេទ្យ​គន្ធបុប្ផា រកឃើញ​កុមារ​កើត​ជំងឺ​ទឹកនោមផ្អែម​កើនឡើង​ជា​គំហុក​នោះ​មិន​អា​យកជាការ​នោះទេ ។a yiabet child 

​បើតាម​លោក​គីស​ន់ទី​ចាប់តាំងពី​ឆ្នាំ​១៩៩៨ មកដល់ពេលនេះ​មាន​កុមារ​នៅ​កើត​ទឹកនោម​ប្រមាណ​ជាង​៤០០​នាក់​នៅ​ភ្នំពេញ និង​ជាង​២០០​នាក់​នៅ​សៀមរាប ។​កុមារ​ខ្លះ​ពេញវ័យ​អស់ហើយ​ដែរ ដោយ​ត្រូវបញ្ជូន​គាត់​ទៅឱ្យ​ខាង​មន្ទីរពេទ្យ​មនុស្សពេញវ័យ​ព្យាបាល តាមដាន​ជំងឺ​របស់​ពួកគាត់​បន្ត ។

​លោក​ថា សម្រាប់​អ្នកសារព័ត៌មាន ដែល​គាត់​បាន​ចុះផ្សាយ​ដោយ​ដាក់​ចំណងជើង​ថា «​ស្លុតចិត្ត​»​យ៉ាងនេះ យ៉ាងនោះ ដើម្បី​យ៉ាងម៉េច​នោះ ខាង​មន្ទីរពេទ្យ​ពុំបាន​ដឹង និង​យល់​ពី​បំណង​របស់គាត់​នោះទេ ហើយក៏​ពិបាក​ឱ្យធ្វើ​ការកែតម្រូវ​ផងដែរ ព្រោះ​វា​ជា​ជំ​ងឹ​ដែលមាន​ជាប្រចាំ ហើយ​បណ្តាញ​សង្គម​ក៏មាន​ច្រើន​។


​លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា សម្រាប់​កុមារ​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម ដែល​ពិនិត្យ​ត្រូវ​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ ដោយ​ប្រើ​ការចាក់​អាំង​ស៊ុយ​លីន និង​យក​ថ្នាំ​ពី​មន្ទីរពេទ្យ​ទៅប្រើ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន និង​ត្រូវ​តាមដាន​ស្ថានភាព​របស់​អ្នកជំងឺ​ជាប្រចាំ ។

​លោកស្រី​វេជ្ជបណ្ឌិត អ៊ីវ ម៉ា​ឡែ​ន អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ បាន​បញ្ជាក់ថា កុមារ​កើត​ទឹកនោមផ្អែម​ប្រភេទ​១ ដែល​កើត​លើ​កុមារ និង​ក្មេង​វ័យ​ជំទង់​កំពុង​ព្យាបាល និង​តាមដាន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀមរាប ដោយ​ចំនួន​អ្នកជំងឺ​សរុប​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​៤១១ ករណី និង​ចំនួន​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​សៀមរាប ២៤៣ ករណី​។​ដោយឡែក សម្រាប់​អ្នកជំងឺ​ថ្មី​សរុប​ក្នុង​ឆ្នាំ​២០២៤​នៅ​ភ្នំពេញ​មាន​៦៦ ករណី និង​នៅ​សៀមរាប​មាន ៣០​ករណី​។​

បើតាម​តួលេខ​នេះ​វា​ក៏​ជាស​ញ្ញា​ប្រកាសអាសន្ន​ថា​ប្រភេទ​ជម្ងឺមិនឆ្លង​នេះ​ពិតជា​កើត​មាននៅ​ស្រុក​ខ្មែរ​ពិតមែន​គឺ​ដោយសារ​ចំណីអាហារ​មាន​សារ​ជាតិគីមី​ដែល​ទាមទារ​ការចូលរួម​ឲ្យ​បាន​សកម្ម​តិច​ពី​ក្រសួងពាណិជ្ជកម្ម​ដែលជា​ស្ថាប័ន​គ្របគ្រង​អ​វត្ត​ន៍​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ចំណីអាហារ​ហៅថា​(​ក​.​ប​.​ប​)​ព្រោះ​កន្លងមក​ក្រុម​កប​ប​នេះ​ធ្វើការ​ងារ​ដូច​ភ្លើងចំបើង​ចឹ​ង​។a yiabet child1 

​