» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2827 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098594 នាក់

ខ្លួន​ចាស់​នាំ​អ្នកលក់​សាច់​ឆ្កែ​ឡើងឋានសួគ៌ ដាច់ខ្យល់​ប៉ិត​


​ភ្នំពេញ ៖ បុរស​ចំណាស់​ត្រូវបាន​គេ​ដឹងថា ស្លាប់​លើ​បង្គង កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​លេខ​២០៥ ជាន់​ទី​២ ផ្ទះសំណាក់​យីហោ ហេង​ហេង បឹងត្របែក​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្រុម​៣០ ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​a old man die 

​បុរសស្លាប់​លើ​បង្គង​ពេល​ឡើង​ឋាន​សួ​គ៍ មានឈ្មោះ​រុន សារឿន អាយុ​៥៨​ឆ្នាំ មុខរបរ​កម្មករ​លី​សែង ស្នាក់​នៅផ្ទះ​លេខ ៩២D ផ្លូវ​១០៥ ភូមិ​៦ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ចំណែក​ស្ត្រី​ជា​គូស្នេហ៍ មានឈ្មោះ​ឡោ ស្រីមុំ អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​សាច់​ឆ្កែ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​១០១ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​ម្ចាស់ផ្ទះ​សំណាក់ ហេង ហេង បឹងត្របែក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ បុរសរងគ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ​ដឹក​ស្រី​ស្នេហ៍​របស់ខ្លួន (​ស្ត្រី​ខាងលើ​) ចូលមក​ជួល​បន្ទប់​ផ្ទះសំណាក់​រប​ស៉​គាត់​នៅ​បន្ទប់​លេខ​២០៥ ជាន់​ទី​២​។

លុះ​មកដល់​វេលា​ម៉ោង​១២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ស្រី​ស្នេហ៍​បុរសរងគ្រោះ បាន​រត់​ចុះមក​ក្រោម ស្រែក​ឆោឡោ ហៅ​បុគ្គលិក​ផ្ទះសំណាក់​ឱ្យជួយ ដោយ​ប្រាប់ថា ជនរងគ្រោះ​កើត​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ទើប​ធ្វើឱ្យ​កើតមាន​ការភ្ញាក់ផ្អើល ជួល​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះដែរ តែ​ពេទ្យ​មិន​ទទួល ទើប​ដឹកបញ្ជូន​បន្តទៅ​កាន់​មន្ទីរពេទ្យ​បាយ័ន ក្បែរ​គល់ស្ពាន​អាកាស​ក្បាលថ្នល់​ដែរ តែ​អកុសល ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​ស្ត្រី​ជា​ដៃគូ​របស់​បុរសរងគ្រោះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ បាន​ចូលទៅ​ផឹកស៊ី​ក្លែម​សាច់​ឆ្កែ ហៅ​ហាង​របស់គាត់​លក់ដូរ រហូតដល់​ស្រវឹង ក៏​បបួល​គាត់​ឡើងផ្ទះ​សំណាក់ ។​ស្រាប់តែ​មកដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ពេលដែល​គាត់​ភ្ញាក់​ដឹងខ្លួន ឃើញ​ប្រុស​ស្នេហ៍​ដេក​មិន​កម្រើក ក៏​ដាស់ និង​ហៅ​ដោយ​សំឡេង​ខ្លាំងៗ តែ​មើលទៅ​សភាព​ ដូចជា​មិន​ស្រួល ក៏​រត់​ចុះមក​ខាងក្រោម​ហៅ​មេការ​ផ្ទះសំណាក់ ឱ្យជួយ​ហៅ​កង់​បី ឱ្យ​ដឹក​យកទៅ​មន្ទីរពេទ្យ​នៅជិត ក្រោយមក​ក៏​ដឹកបញ្ជូន​បន្តទៅ​កាន់​មន្ទីរពេទ្យ​បាយ័ន ទៀត តែ​ពេល​ដឹក​ទៅដល់​គ្រូពេទ្យ​ពិនិត្យ​រួច បានបញ្ជាក់​ប្រាប់ថា ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​គាត់​បានឱ្យ​កង់​បី​ជួយ​ជូន​មក​ដាក់​នៅ​វត្ត​សន្សំ​កុសល ដើម្បី​តម្កល់ទុក និង​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ ឱ្យ​ចុះមក​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព ខ្លាច​ពាក់ព័ន្ធ​ដល់​រូបគាត់​។​

​សមត្ថកិច្ច​ជំនាញ បច្ចេកទេស​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សព រួច​បញ្ជាក់ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង (​ស្លាប់​លើ​បង្គង​) ប្រាកដ​មែន​៕

​