» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3416 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123092 នាក់

កម្ពុជា​រៀបចំ​ដាក់ឱ្យ​ដំណើការ​ឍ​កម្មវិធី​ទូរស័ព្ទ​«​បាគង​សម្រាប់​ទេសចរ​» ឆាប់ៗ​នេះ​

 

​ភ្នំពេញ​៖​ដើម្បី​ជួយ​សម្រួល​ការទូទាត់​ចំណាយ​ដល់​ភ្ញៀវ​ទេចរ ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​កំពុងអភិវឌ្ឍន៍​កម្ម​វិធី​ទូរស័ព្ទ បាគង​សម្រាប់​ទេសចរ (Bakong Tourists App) ដែល​គ្រោង​នឹងដាក់​ដំណើការ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​លោកស្រី ជា សិរី ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤​បាន​ជួបពិភាក្សា​ក្រុម​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍ និង​តំណាង​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នា​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ ដើម្បី​ប្រមូល​ធាតុ​ចូល និង​ស្វែងរក​កិច្ចសហការ​ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​បាគង​សម្រាប់​ទេសចរ សំដៅ​រួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាមរយៈ​ការជួយ​សម្រួល​ឱ្យ​ភ្ញៀវ​អន្តរជាតិ​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ឌីជីថល​បាន​កាន់តែ​ងាយស្រួល​។​a manet tour 

​លោកស្រី ជា សិរិ មានប្រសាសន៍​ឲ្យ​ដឹងថា​៖« កម្មវិធី​ទូរស័ព្ទ​បាគង​សម្រាប់​ទេសចរ ដោយ​រំពឹងថា​នឹង​ក្លាយជា​ផលិតផល​ទេសចរ​ថ្មី​មួយទៀត​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា បន្ថែម​ពី​ផលិតផល​ទេសចរ​វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ដែលមាន​ស្រាប់​»​។​«​កម្មវិធី​ថ្មី​នេះ​ក៏​នឹង​ជួយ​លើកកម្ពស់​កិត្យានុភាព​ជាតិ​មួយកម្រិត​ទៀតផង​ដែរ តាមរយៈ​ការផ្តល់ឱ្យ​ភ្ញៀវ​អន្តរជាតិ​នូវ​បទពិសោធន៍​នៃ​ការទូទាត់​តាម​ឌីជីថល​ថ្មី ទំនើប និង​ជឿនលឿន​»​។ នេះ​បើ​យោងតាម​លោកស្រី​បណ្ឌិត ជា សិរី​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី បា​ស៊ី​ហ្វិ​ក​(PATA) បាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដែល​កម្មវិធី Bakong Tourists App នឹង​កាន់តែ​ជួយ​សម្រួល​ដល់​ការទូទាត់​របស់​ភ្ញៀវ​ទេចរ​អន្តរជាតិ​ដោយ​ពុំ​ចាំបាច់​កាន់​ក្រដាសប្រាក់​នៅពេលដែល​ពួកគេ​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​​លោ​កថា​៖«​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សម្រួល​ដ​ល់​ការចាយវាយ​របស់​ភ្ញៀវ​ទេចរ​អន្តរជាតិ​ដោយសារតែ​ពួកគាត់​ពុំ​ចាំបាច់​ខ្វាយខ្វល់​លើ​ការ​កាន​ក្រដាសប្រាក់​ដើម្បី​ចំណាយ ឬ​មិន​លំបាក​នៅពេលដែល​ពួកគាត់​ទទួល​លុយ​អាប់​មកវិញ​ដែលមាន​សភាព​ចាស់​ឬ​រហែក​ដែល​បង្ករ​ការលំបាក​ដ​ល់​ពួកគាត់​នៅពេល​យកទៅ​ចំណាយ​បន្ត ហើយ​បែរជា​អ្នកលក់​បដិសេដ​មិន​ទទួល​»​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៤ នេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​សរុប​ចំនួន​ជាង ៣,១៦ លាន​នាក់ (៣ ១៦៦ ៤៩៧) មានការ​កើនឡើង ២២,៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​។​​ក្នុងចំណោម​ទេសចរ​ទាំ​ង​នោះ​ទេសចរ​ថៃ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី ១ មាន​ចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧%; វៀតណាម​ចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ;​ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២%; ឡាវ ១៨៨ ៧២៦ កើន​៣៤,៤%; អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%​។​

​សម្រាប់​គ្រឹះស្ថាន​អង្គរ​វិញ​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆមាស​ទី​០១ ឆ្នាំ ២០២៤ (​គិត​ចាប់ពី​ខែមករា​-​មិថុនា​) មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ៥២១ ៩៥០ នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មានការ​កើនឡើង ៣៥,៣០ ភាគរយ ខណៈ​ប្រាក់ចំណូល​ទទួលបាន​ពី​ការលក់​សំបុត្រ​ចំនួន ២៤ ៣៥៧ ៦៩៥​ដុល្លារ កើន ៣៦,២៥ ភាគរយ​។​​នៅក្នុង​ឆ្នាំ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេស​អន្តរជាតិ​ចំនួន ៥,៤៥ លាន​នាក់ កើន ១៣៩,៥ ភាគរយ ចំណែកឯ​ថវិកា​ប្រមាណ ៣,០៨ ពាន់​លាន​ដុល្លារ កើន ៨៧,៥ ភាគរយ​៕a chea bakong a chea bakong1 
​