» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1970 នាក់

ម្សិលមិញ 12642 នាក់

សរុប 21180706 នាក់

សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល!

 

ភ្នំពេញ៖តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ដូច្នេះថា "សូមអបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាយាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026 នៅប្រទេសឥណ្ឌូនេស៊ី។ នេះមិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនរបស់ចៅស្រី និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ដែលចៅបានបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ។a laor hous win1 

សូមបញ្ជាក់ថាការគាំទ្រនិងការសសើមិនខុសទេព្រោះក្នុងការប្រកួតលើកនេះ បវរកញ្ញាខ្មែរកញ្ញាល្អហួសបានពាន ៧ម្នាក់ឯង៖១-Best National custom ឈុតតំណាងជាងល្អផ្តាច់គេ។២-Miss social media បវកញ្ញាមានឥទ្ធិពលើបណ្តាញសង្គម។៣-Miss talent បវរកញ្ញាដែលមានទេពកោសល្យល្អផ្តាច់គេ ។៤-Miss Beautiful hair បវរកញ្ញាដែលមានសក់ស្អាតលើសគេ។៥-Best Resortwear សម្លៀកបំពាក់កីឡាល្អផ្តាច់គេ ។៦-Miss Iconic Beauty បវរកញ្ញាដែលមានសម្រស់ស្រស់ស្អាត។៧-Miss Superstar តារាលេចធ្លោ រឺ តារាល្បី ។

កញ្ញាជូរី ល្អហួស ក៏ត្រូវបានប្រកាសតែងតាំងជាផ្លូវការក្លាយជាម្ចាស់មកុដថ្មីនៃកម្មវិធី Miss Teen Icon Cambodia 2026កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៦  ដែលបវរកញ្ញារូបនេះ ត្រូវតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ Miss Teen Icon International 2026 បន្ទាប់ពីនាងត្រូវបានខកខានធ្វើជា តំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen International 2026 ដែលធ្វើឡើងនៅឯប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២៦ ។

ជុំវិញរឿងនេះអ្នកគ្រប់គ្រងកម្មវិធី Miss Teen Cambodia បានបង្ហោះពីដំណឹងឱ្យដឹងថាមូលហេតុមកពី ស្ថាប័នមិនបានកាន់កាប់អាជ្ញាបណ្ណ័( License) នៃកម្មវិធីប្រកួត Miss Teen Cambodia នេះទៀតឡើយ និង បានបញ្ជាក់ទៀតថា ស្ថាប័ននឹងបញ្ជូនបេក្ខជនទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ចំពោះតែកម្មវិធីដែលមាន License ប៉ុណ្ណោះ។សូមបញ្ជាក់ថា៖បវរកញ្ញាយុវតី ជូរី ល្អហួស គឺជាម្ចាស់មកុដថ្មីនៃកម្មវិធីប្រកួតសម្រស់វ័យក្មេង Miss Teen Cambodia 2025 ដែលបានប្រកួតប្រជែងកាលចុងឆ្នាំ ២០២៥ កន្លងទៅ។

ក្រោយក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដបវរកញ្ញាវ័យក្មេង ល្អហួស ក៏តែងធ្វើឱ្យមហាជនសរសើរពេញចិត្តខ្លាំងពីភាពលេចធ្លោរបស់នាង ដែលមានទាំងសមត្ថភាព ចំណេះដឹង រូបសម្រស់ ព្រមទាំងទឹកចិត្តដ៏មុតមាំនៃស្មារតីស្នេហាជាតិ និង ចូលរួមលើកស្ទួយវប្បធម៌ខ្មែរផ្សេងៗ ដែលស័ក្តិសមជាបវរកញ្ញាវ័យក្មេងដ៏មានឥទ្ធិពលក្នុងការតំណាងឱ្យកម្ពុជាឈរលើឆាកអន្តរជាតិ។

 

Miss Teen Icon International 2026 បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី ០៧ ខែវិច្ឆិកា រហូតដល់ថ្ងៃផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ ស្អែកនេះ។ឡូវមកដឹងថាតើនរណាជាអ្នកបង្កើតកម្មវិធី the Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី?ការពិតគឺជាកូនខ្មែរឈ្មោះលោក អ៊ីន វិចិត្រ ដែលជាស្ថាបនិកក្រុមហ៊ុន Mediaload ដែលឈ្មោះដើមថា Khmerloadដែលជាឈ្មោះទស្សនាវដ្តីមួយផងដែរ។ក្នុងឆ្នាំ ២០២៦ នេះលោកអ៊ីន វិចិត្របានសហការជាមួយក្រុមហ៊ុន Sahabat Indonesia ដើម្បីរៀបចំកម្មវិធី The Miss Teen Icon នៅចាកាតា ឥណ្ឌូនេស៊ី។

បវរកញ្ញាតំណាងកម្ពុជាទាំងពីររូប បាននាំមកនូវមោទនភាព និងក្តីរំភើបជូនប្រជាជនកម្ពុជា បន្ទាប់ពីដណ្តើមបានជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់ និងសមត្ថភាពលំដាប់អន្តរជាតិ Miss Icon International 2026 និង Miss Teen Icon International 2026 ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា៖កម្មវិធីប្រកួតអន្តរជាតិនេះ ត្រូវបានបែងចែកជាពីរក្រុម គឺក្រុមបេក្ខនារីវ័យក្មេង និងក្រុមបេក្ខនារីពេញវ័យ ដោយផ្តោតលើការបង្ហាញសមត្ថភាព ទេពកោសល្យក្នុងនាមជាអ្នកតំណាងប្រទេសរៀងៗខ្លួននៅលើឆាកអន្តរជាតិ។ ជាលទ្ធផល ជូរី ល្អហួសដែលមានអ្នកឧបត្ថម្ភគាំទ្រច្រើនខង្ទង់លានដុល្លារ(គិតតាមកាបោះឆ្នោត) ដណ្តើមបានមកុដ Miss Teen Icon International 2026 ខណៈ ម៉ាច រស្មីពេជ្រដួងចន្ទដែលមិនសូវទទួលបានការជួយគាំទ្រនិងឃោសនាឲ្យ ទទួលបានតំណែងជ័យលាភីលំដាប់រងទី៣ Miss Icon International 2026 បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងជាប់ក្នុងចំណោម Top 5 ។

បវរកញ្ញាលំដាប់រងទី ៣ កម្មវិធីMiss Icon International 2026 ម៉ាច រស្មីពេជ្រដួងចន្ទ បានរៀបរាប់ថា៖ «៣ លើកហើយ! មិនដឹងថា ដំណើរមួយនេះនឹងនាំនាងខ្ញុំទៅដល់ទីណាទេ? ប៉ុន្តែអ្វី ដែលនាងខ្ញុំដឹង គឺនាងខ្ញុំមិនដែលបោះបង់ក្តីស្រមៃឡើយ។ ការជាប់ 3th ជាលើកទី ៣ មិនមែនជារឿងងាយស្រួលទេ។ នៅពីក្រោយស្នាមញញឹម គឺមានការតស៊ូ ការលះបង់ និង ក្តីសង្ឃឹមជាច្រើន។ ថ្ងៃនេះ នាងខ្ញុំសុំក្តីស្រឡាញ់ និង ការគាំទ្រពីបងប្អូនកម្ពុជាម្តងទៀត។ សូមកុំទុកឱ្យនាងខ្ញុំដើរលើផ្លូវនេះតែម្នាក់ឯងអី។ For the third time, I need Cambodia’s love and support. I love Cambodia»។

ជោគជ័យរបស់បវរកញ្ញាកម្ពុជាទាំងពីររូប ក្រៅពីជាជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីសមត្ថភាព ទេពកោសល្យ និងអត្តសញ្ញាណជាតិរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។

ជាមួយនឹងសមិទ្ធផលនេះ បវរកញ្ញាទាំងពីររូបបានទទួលការអបអរសាទរ និងការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់សាធារណជន អ្នកសិល្បៈ និងអ្នកគាំទ្រកម្ពុជា តាមរយៈបណ្តាញសង្គម។ ក្នុងនោះ មហាជនបានបង្ហាញការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការតស៊ូ និងការតាំងចិត្តរបស់ពួកនាង ក្នុងការនាំយកកិត្តិយសជូនប្រទេសជាតិ។a laor hous miss icon a laor hous win a laor hous win3 a miss rasmey pich