» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2905 នាក់

ម្សិលមិញ 7802 នាក់

សរុប 21151794 នាក់

រថភ្លើង​ដាច់​ក្បាល​ចេញពី​ទូ ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​មិនដឹងថា​ជា​ឧបទ្ទវហេតុ​ឬ​វិទ្ធង្សនា​!?


​ពោធិ៍សាត់​៖ រថភ្លើង​មួយ​ខ្សែ​ពេល​កំពុងបើក​តាមផ្លូវ ស្រាប់តែ​ដាច់​ក្បាល​ចេញពី​ទូ ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង តែ​សំណាង​មិនមាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​កាលពី​វេលា​ទាបភ្លឺ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២៤ ត្រង់ចំណុច​មុខ​វត្ត​បំ​ណ​ក់ ស្ថិតក្នុង​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​a train colap 

​ទាក់ទង​ករណី​យ៍​នេះ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤ លោក ផន រឹម អ្នកនាំពាក្យ និង​ជា អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ខ្ញុំបាទ​សូម​ជម្រាបជូន​បណ្តាញ​ព័ត៌មាន និង​សាធារណជន​មេត្តា​ជ្រាបថា នៅវេលា​ម៉ោង​៤​និង ៣០ នាទី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៤ រថភ្លើង​មួយ​ខ្សែ​ចេញដំណើរ​ពី​បាត់ដំបង ឆ្ពោះទៅកាន់​រាជធានី​ភ្នំពេញ បាន​ជួប​ឧប្បត្តិហេតុ​ធ្លាក់​ទូរថភ្លើង​ដឹក​ប្រេងឥន្ធនៈ​ចេញពី​ដែក​រ៉ៃ លើផ្លូវ​ដែក​ភាគ​ខាងជើង​ចំណុច​PK-123+350 ស្ថិតក្នុង​ភូមិក​ប៉ាស់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ចំនួន​៦​ទូ​(​ទូ​ទទេ​) មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់​ដល់​អ្នកបើក​បរ អ្នកធ្វើដំណើរ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវដែក​ឡើយ​។​

​ក្រុមការងារ​នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Royal Railway Cambodia បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដើម្បី​អន្តរាគមន៍ និង​យក​រថយន្តស្ទូច​លើក​ទូរថភ្លើង​មក​ដាក់​លើផ្លូវ​ដែក​វិញ​។ ក្រុមការងារ​បច្ចេកទេស​កំពុង​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ ដោយ​មើលឃើញ​ស្ថានភាព​ផ្លូវដែក​ខូចខាត​ប្រវែង​១០០​ម៉ែត្រ និង​ស្រុត​មួយ​ចំហៀង​ដោយសារ​ទឹក​ហូរ​ច្រោះ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​។​

​លោក ផន រឹម អ្នកនាំពាក្យ និង​ជា អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល តែង​បានប្រកាស​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមរយៈ​ផ្លូវដែក ប្រកបដោយ​ប្រសិទ្ធភាព និង​គួរឱ្យ​ទុកចិត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​ក្រុមហ៊ុន​នឹង​នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​អោយ​កាន់តែ​ល្អ​ជូន​ដល់​អតិថិជន​ទាំងអស់ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​​លទ្ធផល នៃ​ការស្រាវជ្រាវ​លម្អិត នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ភាគី​ក្រុមហ៊ុន Royal Railway Cambodia នឹង​ផ្សព្វផ្សាយ​នាពេល​ក្រោយ ។​

​សូមបញ្ជាក់ថា​ក្នុង​ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​ខូចខាត​ទូ​ស៊ីទែន​៤, ទូ​កុងតឺន័រ​១ (​ដាក់​ស្រូវ​) ទូ​ទទេ​២ (​មិន​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ទេ​)​។ អ្នកបើក​រថភ្លើង​មានឈ្មោះ តៃ វី​រី​យ៉ា អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច រថភ្លើង​ក្រោយពេល​ក្រឡាប់​ក្បាល​បាន​អូស​១១​ទូ ចម្ងាយ​២០០​ម៉ែត្រ​ពី​ទូល​ក្រឡាប់​។​មានការ​សង្ស័យថា​ហេតុ​អី​សុខ​រថភ្លើង​ដែល​មិន​ដឹក​អី​ធ្ងន់​ផង​ក្រឡាប់​?​តើ​វា​ជា​សកម្មភាព​វិទ្ធង្សនា​ឬក៏​កើតឡើង​ដោយសារ​ឧបទ្ទវហេតុ​?​។​បញ្ហា​នេះ​សុទ្ធតែ​រសើប​ទាំងពីរ​ករណី​យ៍​។​បើ​វា​ជា​ឧបទ្ទវហេតុ​មានន័យថា​ស្ថានភាព​ផ្លូវដែក​គ្មាន​សុវត្ថិភាព​។​បើ​វា​ជា​វិទ្ធង្សនា​បានន័យថា​សន្តិសុខ​មាន​បញ្ហា​?៕a train colap2 a train colap3 a train colap4 

​