» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2626 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098393 នាក់

រដ្ឋាភិបាល​បណ្តេញ​មេបញ្ជាការរង​អាវុធហត្ថ​ខេត្តកណ្តាល​១​រូប​ចេញពី​ក្របខណ្ឌ​រដ្ឋ​

ភ្នំពេញ៖រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លុបឈ្មោះ​លោក​វរ​សេនី​យ៏​ឯក ទៀវ ម៉ារ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ចេញពី​ក្របខណ្ឌ​នៃ​កង​យោពល​ខេមរភូមិន្ទ​។ ការចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៥ ខែ​វ​ច្ឆិ​កា ឆ្នាំ​២០២៣ លុបឈ្មោះ លោក​វរ​សេនី​យ៏​ឯក ទៀវ ម៉ារ​ឌី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ចេញពី​ក្របខណ្ឌ​នៃ​កង​យោពល​ខេមរភូមិន្ទ គឺ​យោងតាម​សំណើ​រដ្ឋមន្ត្រីក្រសួង​កា​ពារ​ជាតិ​។​a pm mardy 

គេ​មិនដឹងថា​តើ​លោក​វរៈសេនីយ៍​ទៀវ​ម៉ារ​ឌី​មាន​កំហុស​អ្វីខ្លះ​នោះទេ​? តែ​សម្រាប់​​លោក​ឧត្ដមសេនីយត្រី អេង ហ៊ី ចំពោះ​មូលហេតុ​ដែលនាំឱ្យ​រាជរដ្ឋាភិបាល​ប្រើ​វិធានការ​ក្ដៅ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ គឺ​ដោយសារតែ បុគ្គល ទៀវ ម៉ារ​ឌី មិន​គោរព​ច្បាប់ និង​វិន័យ​។​លោក អេង ហ៊ី ឲ្យ​ដឹងថា “​ឧត្ដមសេនីយត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​បាន​រាយការណ៍​មក​តាម​ឋានានុក្រម​សុំ​ថ្នាក់លើ​ដើម្បី​សម្រេច​”​។ បន្ទាប់ពី​ទទួលបាន​ការ​រាយ​កាណ៍​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល “​ថ្នាក់លើ​ក៏​កាត់ឈ្មោះ​បុគ្គល​នោះ (​បុគ្គល ទៀវ ម៉ារ​ឌី​) ឱ្យមក​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​”​។​

​លោក អេង ហ៊ី បន្ថែមថា បន្ទាប់ពី​កាត់ឈ្មោះ​ឱ្យមក​បំពេញការងារ​នៅក្នុង​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ង​ហត្ថ ប៉ុន្តែ​បុគ្គល​នោះ​នៅតែ​មិន​គោរព​ច្បាប់​ស្ដីពី​លក្ខ​ខ​ន្តិ​ក​នៃ​កងយោធពល​ខេមរភូមិន្ទ បទ​វិន័យ​ទូទៅ និង​បទបញ្ជាផ្ទៃក្នុង​កងរាជអាវុធហត្ថ​ដដែល​។ ពី​ព្រោះតែ​ការមិន​គោរព​បទបញ្ជា និង​វ័​ន័យ​នេះហើយ​ទើប​រាជរដ្ឋាភិបាល​លុបឈ្មោះ​តែ​ចេញពី​ក្របខណ្ឌ​តែម្ដង​។​​ជាការ​កត់សម្គាល់ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់វិធានការ​ចំ​ពើ មន្ត្រី​ដែល​អសកម្ម​ក្នុងការ​បំពេញការងារ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដូចជា លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ាន់ កុសល អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​បក្សពួក​៤​រូប​ទៀត​។ លោក ទិ​ត្យ វណ្ណៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ។​,​លោក យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច រួមជាមួយ​ដៃគូរ​៤​នាក់​ទៀត និង​នគរបាល​ខេត្តព្រៃវែង​ចំនួន​១១​រូប​ជាដើម​ដែល​ប្រើប្រាស​គ្រឿងញៀន​។​សូមបញ្ជាក់​ដែ​ថា​កន្លងមក​ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​មាន​កងរាជអាវុធហត្ថ​ជាង​១៩០នាក់ចេញពីក្របខណ្ឌរដ្ឋផងដែរ។a pm mardy1