» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2907 នាក់

ម្សិលមិញ 7802 នាក់

សរុប 21151796 នាក់

មេទ័ព​ប្រចាំខេត្ត​កម្ពុជា និង​ថៃ ជួបគ្នា​នៅ​ថ្មដា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​តាម​ព្រុំដែន​ពិសេស​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​


​ពោធិ៍សាត់​៖ មេបញ្ជាការ​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​ប្រចាំ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​នៃ​ប្រទេស​កម្ពុជា បានទទួល​ជួប​មេទ័ព​ថៃ ប្រចាំខេត្ត​ត្រាត ប្រទេស​ថៃ នៅ​ច្រកព្រំដែន​ថ្មដា ក្នុងភូមិ​សាស្ត្រ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​របាយការណ៍​ដែល​កាសែត​ទទួលបាន​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹងថា​៖ ជំនួប​ភាគី​ទាំងពីរ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ និង​ការទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ កម្ពុជា​-​ថៃ ជាពិសេស​ការពិនិត្យ​លើ​គម្រោង​បើក​ច្រកព្រំដែន​ក្នុង​តំបន់​ក្នុងពេល​ខាងមុខនេះ​ផងដែរ​។ ភាគី​ទាំង​២ ក៏បាន​ពិភាក្សា​ផងដែរ អំពី​ការត្រៀម​បង្ការ​ទប់ស្កាត់​អំពី​ភ្លើង​ឆេះ​ព្រៃ ដែល​បច្ចុប្បន្ន​ក្នុងភូមិ​សាស្ត្រ​ខេត្ត​របស់​ថៃ​មួយ​នេះ បាននិងកំពុង​មាន​ក​រ​ណី​ភ្លើង​ឆេះ​ព្រៃ និង​បាន​បង្កឱ្យមាន​ការកើនឡើង​កំហាប់​ភាគល្អិត​និចល​ក្នុង​ខ្យល់ (PM 2.5) នៅក្នុង​ប្រទេស​ផងដែរ​។a thai kampuchea vealveng 

​ទាក់ទង​បញ្ហា​នេះ​លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ក៏ បាន​បញ្ជាក់ថា មេទ័ព​ឈរជើង​នៅ​ខេត្តពោធិ៍សាត់​ប្រទេស​កម្ពុជា និង​មេទ័ព​យោធា​ខេត្ត​ត្រាត​នៃ​ប្រទេស​ថៃ​ពិតជា បាន​ជួបគ្នា​ពិតប្រាកដ​មែន នៅក្នុង​ភូមិសាស្ត្រ នៃ​តំបន់​ច្រកព្រំដែន​នៃ​ប្រទេស​ទាំង​២​កម្ពុជា​-​ថៃ ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង​ខេត្តពោធិ៍សាត់ នាពេល​កន្លងទៅ​ដើម្បី​ពិភាក្សា​បញ្ហា​ខាងលើ​។​សូមបញ្ជាក់ថា កន្លងមក​កម្ពុជា​មិ​ទាន់​មាន​ករណី​ឆេះ​ព្រៃ​ដូច​បណ្តា​ប្រទេស​មួយចំនួន​នាពេល​កន្លងទៅ​នោះទេ​។ ក្រសួងបរិស្ថាន​បានធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ជាពិសេស​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ហើយ​បាន​ពិនិត្យឃើញថា ករណី​មាន​ការឆេះ​កន្លែង​ខ្លះ គឺ​ការឆេះ​ស្មៅ ស្បូវ ស្លឹកឈើ សំរាម និង​ជញ្ជ្រាំង​ស្រូវ នៅតាម​មូលដ្ឋាន​មួយចំនួន​តែប៉ុណ្ណោះ​។

​ក្រសួងបរិស្ថាន​កម្ពុជា បានធ្វើ​ការសហការ​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ កុំឱ្យ​ដុត គល់​ជញ្ជ្រាំង សំរាម ជាពិសេស​ដុត​សំណល់​កសិកម្ម ប្លា​ស្ទិ​ក ជាដើម ចូលរួម​ទប់ស្កាត់​ការឆេះ ជាពិសេស​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​បទល្មើស​កាប់ រុករាន ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​ខុសច្បាប់​ជាដើម​.​។​​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​ដែរ​ករណី​យ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​លោក​អនុសេនីយ៍ឯក Pharison Wongphensri មេបញ្ជាការ​នៃ​អង្គភាព​ប្រតិបត្តិការ​ពិសេស​នៃ​កងទ័ពជើងទឹក​ខេត្ត​ត្រាត បាន​អះអាង ថា ភ្លើង​ឆេះ​ព្រៃ​នៅតាម​ព្រំដែន​ជាប់​កម្ពុជា បាន​បង្ក​ផលប៉ះពាល់​ខ្លាំងណាស់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្រាត ជាក់ស្តែង គឺ​បញ្ហា​ខ្យល់ពុល​PM2.5​។ ក្នុងអំឡុង​ទស្សនកិច្ច​មក​ខេត្ត​ខ្មែរ​ជាប់​ព្រំដែន​ខេត្ត​ត្រាត មេបញ្ជាការ​ទ័ពជើងទឹក​ថៃ​បាន​ស្នើសុំ​កិច្ចសហការ​ពី​មេ​យោធា​ខ្មែរ​ទទួលបន្ទុក​ការងារ​ព្រំដែន ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ឱ្យ​បញ្ឈប់​ការដុត​ព្រៃ និង​ហាម​ដាច់ខាត​រាល់​សកម្ម​ភាព​ដុត​ព្រៃ​ណាមួយ​ជា​បន្តទៀត​។​

​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងទ័ពជើងទឹក​ថៃ លោក​អនុសេនីយ៍ឯក Pharison Wongphensri បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​មក​ពិនិត្យមើល​ភ្លើង​ឆេះ​ព្រៃ​លើ​ទឹកដី​កម្ពុជា ធ្វើឡើង​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការកសាង​ទំនាក់ទំនង ការរក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​នៅតាម​ព្រំដែន​ក្នុងនាម​ជា​ប្រទេសជិតខាង​ល្អ​។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែមករា​កន្លងទៅ ទីភ្នាក់ងារ​ព័ត៌មានវិទ្យា និង​អវកាស​ថៃ​ឈ្មោះថា GISTDA បាន​បង្ហោះ​ផ្សាយ​រូបភាព​ផ្កាយរណប​ដែល​បង្ហាញថា ប្រទេស​កម្ពុ​ជាមាន​ចំណុច​ឆេះ​ច្រើនជាងគេបង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ពោល គឺមាន​ជាង​២០០០​ទីតាំង​។ ទីតាំង​ទាំង​ជាង​២០០០​កន្លែង​នោះ ភាគច្រើន​បង្កឡើង​ដោយ​ការដុត​ព្រៃ ដុត​សម្រាម និង​ដុត​គល់​ជ​ញ្ច្រាំ​ង​។​a thai khmer a thai khmer1 


​