» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 932 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095847 នាក់

ខឹង គយ​ចល័ត​ទឹកថ្លា​ចាប់ រថយន្ត​ដែល​ខ្លួន​ទិញ​ជិះ​បំរើ​អង្គភាព​មន្ត្រី​យោធា​ម្នាក់​ធ្វើអត្តឃាត​?!


​បន្ទាយមានជ័យ ៖ សាកសព​មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ឃើញ​ចង​.​ក និង​ដើមឈើ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ប្រឡាយ​ភ្លោះ ប្រមាណ​៣០០​ម៉ែត្រ​ភូមិ​កណ្តាល ឃុំ​សំរោង ស្ក្រ​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។a army die

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ នាង រិ​ទ្ធ​ឆ័យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​មាន​តួនាទី​ជា​មន្ត្រី​យោធា​ការពារ​ព្រំដែន​លេខ​៥០៣​ឈរជើង​ភ្នំ​ក្លែង​ព័​ត៌​) មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី មាន​ស្រុកកំណើត​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ទាក់ទង​រឿងនេះ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ សេង ធា​រិ​ន ដែល​គេ​ស្គាល់​ថា​ជា ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បាន​បង្ហោះ​ជា​សារ​ថា ៖ តើ​ជា​កំហុស​យោធិន​កងការពារ​ព្រំដែន​គោក​លេខ​៥០៣ ឬ​ជា​កំហុស​គយ​ចល័ត​តំបន់​៥? ។​ក្រៅពី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ក៏មាន​សេចក្តីរាយការណ៍​មក​ថា​មូលហេតុ ព្រោះតែ​រឿង​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ចាប់​រថយន្ត​១​គ្រឿង​ពណ៌​ត្រ​អ៊ី ម៉ាក់​វី​ហ្គោ​សេរី ឆ្នាំ​២០១៣ របស់លោក​អនុសេនីយ៍ត្រី នាង រិ​ទ្ធិ​ឆ័យ ដែល​បាន​ប្រើប្រាស់​ក្នុង​អង្គភាព​ជាច្រើន​ឆ្នាំ​មកហើយ ។​

​ករណី​យ៍​នេះ​កើត​ពេល​រថយន្ត​រងគ្រោះថ្នាក់​ច​រា​ចរណ៍​បណ្តាល​ខូច​ខាងមុខ​មួយ​ចំហៀង​ខាងឆ្វេង ហើយ​យក​អោយ​ជាង​ជួសជុល​បាញ់ថ្នាំ រួចហើយ​បាន​ជិះ​គោលបំណង​មក​អង្គភាព​នៅ​ព្រំដែន​វិញ ត្រូវ​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ចំណុច​ទឹកថ្លា ខេត្តបន្ទាយមានជ័យ​ចាប់​ចូល​ស្នាក់ការ ។​តំណាង​អង្គភាព​បាន​យក​ឯកសារ​រថយន្ត​មាន​ស្លាក់​លេខ​ខេមរភូមិន្ទ​07 2-8964 និង​ប័ណ្ណ​សំគាល់​រថយន្ត និង​បង់ពន្ធ​ឆ្នាំ​២០១៩​នៅ​ដោះស្រាយ​ដែរ​តែ​មិន​ចេញ ។ ​ជនរងគ្រោះ​ទិញ​លុយ​ខ្លួនឯង ហើយ​បម្រើ​អង្គភាព​ដឹក​កងកម្លាំង​ត្រូវ​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥​ចាប់​ទៀត​ដូចជា អយុត្តិធម៌​ពេក​សម្រាប់​អ្នកទន់ខ្សោយ និង​ឋានៈ​តូច​ទាប ទើប​ព្រឹក​ឡើង​ត្រូវបាន​ប្រទះឃើញ​ចង​.​ក​សម្លាប់ខ្លួន​ទាំង​ឯ​សណ្ឋាន​យោធា​ចឹ​ង​ទៅ ។​

​លោក​បាន​សរសេរ​បញ្ជា​ក់ថា ៖ ខ្ញុំ​គិតថា ការប្រមូល​ពន្ធ​ជា​រឿង​ចាំបាច់​ណាស់ ដែល​គួរ​លើកទឹកចិត្ត​ដល់​មន្ត្រី​គយ ដើម្បី​ធានា​ប្រាក់ចំណូល​ជាតិ តែ​ក្នុងករណីនេះ​លោក​គយ​ប្រើ​ដៃ​ក្តៅ​ពេក​ទេ​ដឹង រថយន្ត​នេះ​ចាស់​ពេក​ហើយ ។ មិនគួរ​ដុត​អោយ​ខ្លោច​រោល​អោយ​ឆៅ​ទេ រថយន្ត​ចាស់​នេះ​បំរើ​អង្គភាព​មិនតិច​ទេ ខ្ញុំ​ពិតជា​អាណិត​ដល់​គ្រួសារ​រងគ្រោះ​ណាស់ ហើយ​សោកស្តាយ​យោធិន ដែលមាន​សមត្ថភាព​ដែរ ក៏​មិន​លើកទឹកចិត្ត​អោយ​កងកម្លាំង​ប្រើ​រថយន្ត​អត់​ពន្ធ​ដែរ លោក​មេ​គយ​ចល័ត​តំបន់​៥ លោក​ធ្លាប់មាន​បញ្ហា​អី​ខ្លះ​ខ្លួន​លោក​ផ្ទាល់​ដឹង​ហើយ​អគុណ ។​ទាក់ទង​និង​ការចាប់​រថយន្ត​គេចពន្ធ​នេះ​ភ្នាកងា​ភី​អិន​អិន​ប្រចាំខេត្ត​បន្ទាយមានជ័យ​លោក​ឡៃ​លី​បាន​ចុះ​ថតរូប​រថយន្ត​និង​ម៉ូតូ​មក​ផ្សាយ​ថា​គយ​ទឹកថ្លា​នេះ​ធ្វើ​តរឹមត្រូវ​គែ​ចាំ​មិន​រើសមុខ​ឡើយ​!៕a army die1 a custom chhourn1 

​