
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 40471 នាក់
ម្សិលមិញ 8323 នាក់
សរុប 20803144 នាក់
ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប នឹងរៀបចំកម្មវិធីមួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។
អាជ្ញាខេត្តសៀមរាបរៀបចំឲ្យមានកម្មវិធី ជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូក “ង” ទូកនាគ និងទូកផ្កាចារ កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីស្តង់ពិព័រណ៍ កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត។ដោយឡែក ការប្រណាំងទូកគឺរដ្ឋបាលខេត្តសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនឹងរៀបចំរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយដងស្ទឹងសៀមរាប។