» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3659 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123335 នាក់

មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ!

 

បន្ទាយមានជ័យ៖ មេភូមិសាមគ្គីបានស្បថមុខប្រជាពលរដ្ឋទាំងភូមិនិងឯកឧត្តម គន់ គីមសរដ្ឋមន្ត្រី ថាមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើយ។a kun villaga 

ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖ព័ត៌មានបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គី ថាយកលុយពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធជាជនពិការថ្នូរថ្នូរអោយផ្ទៈ១ខ្នងចំនួន១.៥០០.០០០រៀលដើម្បីអោយមេភូមិបោកស្រាយអោយបានច្បាស់ជូនប្រជាពលរដ្ឋបានដឹងតើការពិតឬយ៉ាងណា។

លោក ជា សយ មេភូមិសាមគ្គីបានបញ្ជាក់ថា៖រឿងព័ត៌មានផ្សាយចោទប្រកាន់ថាលោកយកលុយថ្នូរផ្ទៈ១ខ្នងនោះគឺលោកបាននិយាយការពិតជាមួយគ្រួសារជាពលរដ្ឋដែលទើបត្រឡប់ពីធ្វើការនៅប្រទេសថៃ។ តែលោកបានបញ្ជាក់ថាទោះជាមានលុយ១លានរៀលរឺ១លាន៥សែនរៀលក៍គាត់គ្មានផ្ទៈអោយដែរ ព្រោះគាត់គ្មានសិទ្ធិបែងចែកនិងប្រគល់ជូន គ្រាន់តែទទួលពាក្យដើម្បីស្នើសុំទៅនិងសិក្សាអោយច្បាស់លាស់តើប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានពិតប្រាកដត្រូវបានថ្នាក់លើប្រគល់ជូន។

លោកបានស្បថចំពោះមុខប្រជាពលរដ្ឋថា៖លោកមានកូន៧នាក់និងកូនចៅជាង២០នាក់បើសិនជាលោកបានយកលុយ១លានរៀលរឺ១លាន៥សែនរៀលពីប្រជាពលរដ្ឋណាមួយថ្នូរចែកផ្ទៈ១ខ្នងសុំអោយរន្ទៈបាញ់ទាំងពូជ។

ការស្បថរបស់មេភូមិធ្វើឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦នៅស្នាក់ការភូមិសាមគ្គី ដែលស្ថិតភូមិរង់ចាំ ឃុំស្លរក្រាម ស្រុកស្វាយចេកដោយមានឯកឧត្តម គន់ គីមសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមន៍អតីតៈយុទ្ធជននិងនិវត្តជនកម្ពុជា និងលោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងអោយឯឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិនិងខេត្តស្រុក/ក្រុងជាសាក្សីផងដែរ។a kun vilaga a kun vilaga1 a kun villag1