» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3045 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084571 នាក់

សម្តេច​អគ្គ​ថា​កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​ល្អ​ថែមទៀត ជាមួយ​ប្រទេស​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ​

 

​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង​ល្អ​ថែមទៀត ជាមួយ​ប្រទេស​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម ដើម្បី​បើក​ទីផ្សារ​ផលិតផល​ខ្មែរ នាំ​ចេញទៅ​ក្រៅ កាន់តែ​ទូលំទូលាយ​ថែមទៀត​។​a eu hun 

​សម្ដេច​តេ​ជោ​បានលើកឡើង តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្មាំ​២០១៩​ថា សប្តាហ៍​ក្រោយនេះ សម្តេច​នឹងត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស មួយ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​សម្តេចនាយករដ្ឋមន្ត្រី​បញ្ជាក់ថា “​ដូច្នេះ​កម្ពុជា​ត្រូវតែ​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ កាន់តែ​ច្រើនឡើង​ថែមទៀត ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក និង​ជាមួយ​បណ្តា​ដៃគូ​អង្គការ​ពាណិជ្ជកម្ម​តូចធំ ដើម្បី​បើក​ទីផ្សារ​ផលិតផល ខ្មែរ​”​។​​សម្ដេច បង្ហាញ​ការពេញចិត្ត​បម្រើ​ប្រទេសជាតិ ដោយ​មិន​គិតពី​ការនឿយហត់​សូម្បី ប​ន្តិ​ឡើយ ដើម្បី​សេដ្ឋកិច្ច ជាតិ​រឹងមាំ ហើយ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក៏​កាន់តែ​ធូរធារ​ល្អប្រសើរ​ឡើង​។​

​សូមបញ្ជាក់ថា​តប​តាម​ការអញ្ជើញ​របស់លោក រ៉ូ​បឺ​តូ អា​ហ្សេ​វេ​ដូ អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ ជាស​កល​លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩» ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ កក្កដា ឆ្នាំ​២០១៩ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​២៨ មិថុនា ឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ ដែល​ក្នុងឱកាស​នោះ សម្តេច​នឹង​គូសបញ្ជាក់​ពីបទ​ពិសោធន៍ កិច្ចប្រឹងប្រែង និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ក្នុងការ​ជម្នះ​ឧបសគ្គ​នានា និង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​គួរឱ្យ​កោតសរសើរ​ដល់​កម្ពុជា ។​​សម្តេចនាយក​រដ្ឋមន្ត្រី នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​របស់​កម្ពុជា ឆ្នាំ​២០១៩-២០២៣ ព្រមទាំង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កម្មវិធី​សង្គម ដែល​រៀបចំ​ដោយ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផងដែរ ។​a eu come 


​