» ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9953 នាក់

ម្សិលមិញ 10504 នាក់

សរុប 21214202 នាក់

ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ

 

 

 

លោក Marcos dos Reis da Costa ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជាបានអំពាវនាវដល់បណ្តាប្រទេសដែលមានវិវាទដែនទឹកត្រួតស៊ីគ្នាត្រូវពឹងផ្អែកលើច្បាប់អន្តរជាតិ ការចរចាប្រកបដោយទំនុកចិត្ត និងសាមគ្គីភាពជំនួសឱ្យការប្រឈមមុខគ្នា។a tymore 

នៅក្នុងកម្មវិធីធ្វើបាឋកថាសាធារណៈមួយរៀបចំដោយមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) នៅសាលាអន្តរជាតិខេមអាស៊ាន សាខាទួលគោកក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រមានចំណងជើងថា “បទពិសោធន៍របស់ទីម័រឡេស្តេនៅក្នុងដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ” ដែលមានអ្នកចូលរួមប្រមាណ ១០០នាក់ រួមមានមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា អ្នកការទូត អ្នកសិក្សា តំណាងសង្គមស៊ីវិល និងនិស្សិតសាកលវិទ្យាល័យបានចូលរួមក្នុងកម្មវិធីនេះផងដែរលោកឯកអគ្គរដ្ឋទូត da Costa បានចែករំលែកបទពិសោធន៍របស់ទីម័រឡេស្តេក្នុងការដោះស្រាយជម្លោះព្រំដែនសមុទ្រជាមួយអូស្ត្រាលីតាមរយៈតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ដោយលោកបានបញ្ជាក់ថា ដំណើរការនេះផ្តល់មេរៀនមានតម្លៃសម្រាប់ប្រទេសដែលស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីក្រោម UNCLOS។

កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីប្រទេសថៃបានលុបចោលដោយឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ ដែលគ្របដណ្តប់លើតំបន់ទាមទារត្រួតស៊ីគ្នាទំហំ ២៦,០០០គីឡូម៉ែត្រការ៉េ នៅឈូងសមុទ្រថៃ។ រាជរដ្ឋាភិបាលកម្ពុជាបានតែងតាំងអ្នកការទូតដាណឺម៉ាកឈ្មោះ Peter Taksøe-Jensen ដែលធ្លាប់ធ្វើជាប្រធានគណៈកម្មការផ្សះផ្សាដោយបង្ខំរវាងទីម័ររវាងទីម័រឡេស្តេ និងអូស្ត្រាលី និងលោក Jean-Marc Thouvenin អគ្គលេខាធិការនៃបណ្ឌិត្យសភាច្បាប់អន្តរជាតិទីក្រុងឡាអេ និងជាអ្នកជំនាញផ្នែកដោះស្រាយជម្លោះអន្តរជាតិធ្វើជាអ្នកផ្សះផ្សា។

 

បញ្ហាមួយពាក់ព័ន្ធនឹងដំណើរការរវាងកម្ពុជា និងថៃ គឺអនុសាសន៍ដែលចេញដោយគណៈកម្មការផ្សះផ្សាដោយបង្ខំក្រោម UNCLOS មិនមានអំណាចចងភ្ជាប់តាមផ្លូវច្បាប់នោះទេ។ ទោះជាយ៉ាងណា លោកឯកអគ្គរដ្ឋទូត da Costa បាននិយាយថា ទីម័រឡេស្តេនៅតែប្តេជ្ញាចិត្តចំពោះដំណើរការនេះ ទោះបីមានការសង្ស័យស្រដៀងគ្នានៅពេលដែលខ្លួនចាប់ផ្តើមករណីផ្ទាល់ខ្លួនក៏ដោយ។ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា អ្នកជំនាញអន្តរជាតិ មេធាវី និងអ្នកមិនមែនជាមេធាវីជាច្រើនសុទ្ធតែមានទស្សនៈទុទិដ្ឋិនិយម ព្រោះទោះបីដឹងថាលទ្ធផលចុងក្រោយមិនមានអំណាចចងភ្ជាប់តាមផ្លូវច្បាប់ក៏ដោយ ហេតុអ្វីបានជាយើងបន្តដំណើរការនេះ?”។

លោកបន្តថា៖ “ប៉ុន្តែយើងជឿជាក់លើគោលការណ៍នេះ គឺយើងគ្រាន់តែចង់ដឹងថា តើសិទ្ធិរបស់យើងស្ថិតនៅទីណាក្រោមច្បាប់អន្តរជាតិ យើងគ្រាន់តែចង់ដឹងថា តើសិទ្ធិរបស់យើងនៅទីណា ហើយនោះជាអ្វីដែលយើងចង់បាន”។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា ដំណើរការផ្សះផ្សាដោយបង្ខំមិនគួរត្រូវបានចាត់ទុកថាជាការប្រឈមមុខជាមួយប្រទេសមួយផ្សេងទៀតទេ ប៉ុន្តែជាយន្តការផ្លូវច្បាប់សម្រាប់បញ្ជាក់សិទ្ធិអធិបតេយ្យភាព។ លោកបានកត់សម្គាល់ថា ទីម័រឡេស្តេនៅតែរក្សាកិច្ចសហប្រតិបត្តិការធម្មតារវាងរដ្ឋាភិបាលទីម័រឡេស្តេ និងរដ្ឋាភិបាលជាមួយអូស្ត្រាលីពេញមួយដំណើរការចរចា។

លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាការសម្ងាត់យ៉ាងតឹងរ៉ឹងក្នុងដំណើរការផ្សះផ្សាដោយបង្ខំ ដោយព្រមានប្រឆាំងនឹងអ្វីដែលលោកហៅថា “ការទូតតាមក្បាលមេក្រូ”។លោកបានមានប្រសាសន៍ថា៖ “ការសម្ងាត់ដែលខ្ញុំកំពុងនិយាយនេះ គឺត្រូវរក្សាទុកពេញមួយដំណើរការ ការសម្រេចចិត្តដែលបានឈានដល់ ឬនៅមិនទាន់មានការព្រមព្រៀងត្រូវតែរក្សាជាការសម្ងាត់”។លោកបន្តថា៖”ដូចដែលខ្ញុំបាននិយាយ ទីម័រឡេស្តេមិនចូលចិត្តការទូតតាមក្បាលមេក្រូនោះទេ ហើយនៅពេលដែលអ្នកស្ថិតក្នុងស្មារតីនេះ យើងត្រូវចេះទប់ខ្លួន និងយើងត្រូវទទួលយក។ នេះអាចជាមេរៀនមួយ”។លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា សូម្បីតែការរៀបចំចែករំលែកផលប្រយោជន៍ដែលមានភាពរសើបក៏នៅតែរក្សាជាការសម្ងាត់រហូតដល់សន្ធិសញ្ញាត្រូវបានចុះហត្ថលេខា។a timore