» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1333 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121009 នាក់

លោក ឃួ​ង ស្រេង ៖ រាជធានី​ភ្នំពេញ នៅតែ​រក្សា​ជា​តំបន់​លឿង លើកលែងតែ​២​ភូមិ នៅ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ និង​ខណ្ឌ​ពោធិ​សែន ជ័យ


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​០២ មិថុនា ឆ្នាំ​២០២១​ថា​៖ សម្រាប់​១​សប្តាហ៍​ទៀត​នេះ ពោលគឺ​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៩ មិថុនា​ឆ្នាំ​២០២១ រាជធានី​ភ្នំពេញ នៅតែ​រក្សា​តំបន់​លឿង​ដ​ដែរ លើកលែងតែ​២​ភូមិ​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​និង​ខណ្ឌ​ពោធិ​សែន ជ័យ ដោយ​២​ភូមិ​នេះ គឺ​នៅ​រក្សា​ជា​តំបន់​លឿងទុំ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាល ដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ទៀត​។​a co sreng 

​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង​នេះ លោក និង​លោកស្រី ជា​អភិបាលខណ្ឌ​ទាំង​១៤ បាន​ឡើងរាយការណ៍​ពី​ស្ថាន ភាព​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​គ្រប់​ខណ្ឌ និង​បានស្នើ​សុំឱ្យ​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​រក្សា នៅ​ជា​តំបន់​លឿង​ដ​ដែរ លើកលែងតែ​២​ភូមិ​ប៉ុណ្ណោះ​សុំ​រក្សា​នៅ​ជា​តំបន់​លឿងទុំ នោះ​គឺ​នៅ​សហគមន៍​AB ភូមិ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ និង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារតែ​ភូមិ​ទាំង​២​នេះ​កំពុង​ប្រឈម​នៅ​ហានិភ័យ​ខ្ពស់​នូវឡើយ​។​

​​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ពង្រឹង​ការងារ​អោយបាន​ម៉ត់ចត់​បំផុត​លើ​ការបង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ។​ចំពោះ​តំបន់​លឿងទុំ ២​ភូមិ​ខាងលើ​ត្រូវតែ​ម៉ឹងម៉ាត់​ដើម្បី​កាត់ផ្តាច់​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេង ទៀត​។ ចំពោះ​តំបន់​លឿង​ដែល​បើក​ឱ្យ​ដំណើរការ​ជា​ប្រក្រតីភាព​ឡើងវិញ​នោះ ក៏​ត្រូវតែ​ម៉ឹងម៉ាត់​ដែរ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក​បានទទួល​ព័ត៌មាន​ថា មាន​ទីតាំង​ខ្លះ​មាន​លួច​បើ​កា​រ៉ា​អូ​ខេ ម៉ា​ស្យា ល្បែងស៊ីសង​ហើយ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង ដូច្នេះ​ទេ សូម​លោក និង​លោកស្រី​ជា​អភិបាលខណ្ឌ ត្រូវ​ចុះបង្ក្រាប​ឱ្យខាងតែបាន ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩​។

ម្ចាស់​ទីតាំង​នឹង​ប្រឈមមុខ បញ្ជូនទៅ​តុលាការ​អនុវត្ត​ទោស​ទៅតាម​ច្បាប់ បើ​ការ​លួចលាក់​បើក​ទីតាំង​ទាំងនោះ បាន​ឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ។​
​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​ទៀតថា ៖​ក្នុង​រយៈពេល​ជាង​៣​ខែ​នេះ យើង​ហត់នឿយ​ណាស់​ហើយ ក្នុង​កិច្ចការងារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ។​ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា​កុំអោយ​ស្ថានភាព​នោះ​វិល​មកជា​ថ្មី​ឡើងវិញ​ឱ្យសោះ​៕a co sreng1 

​