» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3547 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123223 នាក់

ការផ្អាកនាំចូល«បង្គា»ពីថៃ គឺដោយសារម៉ាឡេស៊ី អាចផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់

 

ម៉ាឡេស៊ី៖ អគ្គនាយកនៃនាយកដ្ឋានជលផលម៉ាឡេស៊ី លោកដាទុអាណានហ៊ូសេន( Datuk Adnan Hussain) បានអះអាងថា ការផ្គត់ផ្គង់បង្គានៅក្នុងប្រទេសនៅតែមានកម្រិតគ្រប់គ្រាន់ ក្រោយការដាក់បម្រាមបណ្តោះអាសន្នលើការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ កាលពីថ្ងៃទី ១ ខែមិថុនា។ លោកថា សមាគមបង្គា និងកសិករក្នុងស្រុកម៉ាឡែស៊ី បានរៀបចំផែនការរួចជាស្រេច ក្នុងការបង្កើនសមត្ថភាពផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងក្នុងស្រុក និង ការនាំចេញ។a shrim malay 

បើតាមមន្ត្រីរូបនេះ បានពន្យល់ថា ជារៀងរាល់ឆ្នាំ ម៉ាឡេស៊ីនាំចូលបង្គាប្រមាណ ១១,០០០ តោនពីប្រទេសថៃ និង នាំចេញទៅវិញប្រហែល ៣,០០០ តោន។ បម្រាមនាំចូលបណ្តោះអាសន្ននេះ នឹងជួយការពារឧស្សាហកម្មជលផលក្នុងស្រុកពីការជន់ជោរនៃផលិតផលនាំចូល ព្រមទាំងជួយពង្រឹងការគ្រប់គ្រងជីវសុវត្ថិភាព (Biosecurity) ដើម្បីធានាថាវិស័យវារីវប្បកម្មក្នុងស្រុកជៀសផុតពីជំងឺឆ្លង និងសារធាតុគីមីហាមឃាត់ផ្សេងៗ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ១៦ ខែឧសភា២០២៦ប្រទេស ម៉ាឡេស៊ី បានរឹតបន្តឹងការត្រួតពិនិត្យលើការនាំចូលផលិតផលជលផលពីសេសបង្គាពីប្រទេសថៃ។ក្រោយការរឹតបន្តឹងនេះ ក្រសួងពាណិជ្ជកម្មថៃ បានប្រកាសតវ៉ា និងព្រមានប្តឹងម៉ាឡេស៊ី ទៅអង្គការពាណិជ្ជកម្មពិភពលោក។

សមាគមបង្គាថៃអំពាវនាវទាមទាឲ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាការបិទផ្លូវនាំចេញបង្គាទៅកាន់ប្រទេសម៉ាឡេស៊ី ចាត់វិធានការជាបន្ទាន់លើបញ្ហាជំងឺបង្គា និងស្នើរដ្ឋាភិបាលថៃស្ដារឡើងវិញនូវឧស្សាហកម្មបង្គាថៃដែលធ្លាប់នាំចេញមានតម្លៃលើសពី ១០០ពាន់លានបាត ឬប្រហែល ៣ពាន់លានដុល្លាក្នុងមួយឆ្នាំមកវិញ។ 

បញ្ហាបង្គារបស់ប្រទេសនេះ បានចាប់ផ្តើមចេញពីប្រទេសថៃមុនដែលបានហាមឃាត់ការនាំចូលត្រីឆ្ពុងពីប្រទេសម៉ាឡេស៊ី ដោយអះអាងថាថៃបានរកឃើញសារធាតុគីមីក្នុងត្រីនោះ ទើបប្រទេសម៉ាឡេចាត់វិធានការសងសឹកថៃ ដោយហាមឃាត់ការនាំចូលបង្គាពីប្រទេសថៃចំនួន ៥ប្រភេទវិញ។

ពលរដ្ឋថៃមានការខឹងសម្បាយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលដែលដឹកនាំដោយ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆាន់វីរៈគុល ដែលហាមឃាត់ការនាំចូលត្រីឆ្ពុងពីប្រទេសម៉ាឡេស៊ី ដែលធ្វើឲ្យម៉ាឡេស៊ី ចាត់វិធានការសងសឹកវិញភ្លាមៗដោយហាមឃាត់ការនាំចូលបង្គា ពីប្រទេសថៃដូចគ្នា ដែលបង្កឲ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងជាពិសេសដល់អ្នកចិញ្ចឹមបង្គា។

លោក Ekapoj Yodpinit ប្រធានសមាគមបង្គាថៃ បានព្រមានថា ការនាំចេញបង្គារបស់ថៃទៅកាន់ទីផ្សារ សំខាន់ៗ បានចាប់ផ្តើមថយចុះនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ការថយចុះនេះបានកើតឡើង បើទោះបីជាបង្គាថៃមានកេរ្តិ៍ឈ្មោះល្អខាងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់ក៏ដោយ។ នេះបើតាមសារព័ត៌មានថៃ THE NATION THAILANDa shrim malay1