» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 33952 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076118 នាក់

សហគមន៍​អឺរ៉ុប​ប្រកាស​ពី​ការដក​អនុគ្រោះ​ពន្ធ​កម្ពុជា​ថា​គ្មាន​បញ្ហា​!?


​អូទ្រីស​៖​កាលពី​ថ្ងៃទី​៥​តុលា​សហភាព​អឺរ៉ុប​បានបញ្ជាក់​ជំហរ​ជាថ្មី​ទៀតថា ថា ខ្លួន​ចាប់ផ្តើម​អនុវត្ត​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ។​លោកស្រី Cecilia Malstrom ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម​ដែល​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅផ្លូវការ​មួយ​នៅ​ប្រទេស​អូទ្រីស បាន​ព្រមាន​ថា​កាន់​ប្រទេស​កម្ពុជា និង​ប្រទេស​ភូមា ការអនុគ្រោះ​ពន្ធ​នឹងត្រូវ​បញ្ចប់ បើ​កម្ពុជា​មិន​កែលម្អ ផ្នែក​សិទ្ធិមនុស្ស​។a eu finish1

«​ដោយ​មិនចាំបាច់​រៀបរាប់​បន្តទៀត យើង​នឹង​រក្សា​កា​ណា​ល់​នៃ​ការសន្ទនា​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​ឲ្យ​នៅ​បើកចំហ ហើយ​យើង​ក៏​នឹង​ជូនដំណឹង​ទៅ​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប អំពី​ជំហាន​បន្ទាប់​ទៀត​»​។ លោកស្រី Cecilia Malstrom បាន​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​នេះ​មិនទាន់​ស្ថិតនៅ​មុខមាត់​ជ្រោះ​នៅឡើយ​ទេ ពោលគឺ​នៅតែមាន​ពេលវេលា​សម្រាប់​ប្រទេស​កម្ពុជា និង​ភូមា ដើម្បី​ដកខ្លួន​ចេញពី​មាត់​ចំណោត​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​បាន​ព្រមាន​ថា «​ផលវិបាក​នៃ​ដំណើរការ​សម្រាប់​ប្រទេស​ទាំងពីរ​នេះ នឹង​បានឃើញ​ច្បាស់​នឹង​ភ្នែក​ជាមិនខាន​»​។​

​ពី​ក្នុង​ទីក្រុង Innsbruck នៃ​ប្រទេស​អូទ្រីស ជា​កន្លែង​ដែលមាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រៅផ្លូវការ ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម​រូបនេះ បាន​បញ្ជាក់ថា នេះ​ជា​មធ្យោបាយ​ឆ្ពោះទៅមុខ​ដើម្បី​កំណែទម្រង់​ចាំបាច់​បំផុត នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ ជា​របៀបវារៈ​សំខាន់​របស់​សហភាព​អឺរ៉ុប ក៏ដូចជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​ផងដែរ​។​

​លោកស្រី Cecilia Malstrom បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា កំពុងស្ថិត​ក្នុង​ជំហាន​មួយ​បន្ត​ក្នុង​ដំណើរការ​វាយតម្លៃ​ពី​សហភាព​អឺរ៉ុប ដោយសារតែ​ការធ្វើដំណើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​។ ការដើរថយក្រោយ ដែល​មន្ត្រី​សហភាព​អឺរ៉ុប​បានមក​កាន់​ប្រទេស​កម្ពុជា ហើយ​កត់សំគាល់ថា មានការ​រុក​គួ​ន និង​ការបំភិតបំភ័យ ការ​រឹតបន្តឹង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ​ដ៏​សំខាន់​។​ទាក់ទង​ករណី​យ៍​នេះ​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​អះអាងថា បើទោះជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ឬ មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក៏​មិនមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ​ដោយ​ថា នោះ​គ្រាន់តែ​ជា​កិច្ចព្រមព្រៀង​នៃ​ការធ្វើ​ពាណិជ្ជកម្ម តែប៉ុណ្ណោះ​។​

​លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មានប្រសាសន៍ប្រាប់​កាសែត​ថា «​ជា​សិទ្ធិ​របស់​EU! ហើយ​មកដល់ពេលនេះ​គេ​អត់​ទាន់​សម្រេច​អី​ក៏​ជា​សិទ្ធិ​របស់​EU ហើយ​បើ​គេ​សម្រេច​ក៏​ជា​សិទ្ធិ​របស់​EU ឯ​កម្ពុជា​ជា​សិទ្ធិ​របស់​កម្ពុជា​។ ឯ​រឿង​អនុគ្រោះ​ពន្ធ​គឺជា​រឿង​រកស៊ី​ទៅវិញទៅមក ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​។

បើសិនជា​យើង​អាច​ត្រូវ​គ្នា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​និង​ដើម្បី​អភិវឌ្ឍន៍ អាហ្នឹង​គឺ​យើង​បន្តធ្វើ​ជាមួយគ្នា​ទៅ ហើយ​បើ​យើង​យល់ឃើញ​ខុសគ្នា​អាហ្នឹង​យើង​បែរខ្នង​ដាក់គ្នា​ទៅ អាហ្នឹង​វា​មាន​បញ្ហា​អី​? កិច្ចសហប្រតិបត្តិការ​វា​តែ​ប៉ុណ្ណឹង តែ​មិនអាច​ប្រទេស​ណា​មក​សង្កត់​ប្រទេស​ដទៃ​ទេ វា​អត់​មាន​ទេ​លើ​ពិភពលោក​យើង​នេះ វា​ចប់​អស់ហើយ​ក្រោយពី​សង្គ្រាមត្រជាក់​មក បាទ​!»​។​a chhim 

​