» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3614 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123290 នាក់

អ៊ុយក្រែនប្រតិកម្មរឿងបើកឲ្យទិញប្រេងពីរុស្ស៊ីតែមិន​ហ៊ានថ្កោលទោសអាមេរិក

 

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ បានប្រតិកម្មការបន្ធូរបន្ថយទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី បន្ទាប់ពី សហរដ្ឋអាមេរិកបានសម្រេចបន្តលើកលែងទណ្ឌកម្ម ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៊ីសំដៅទប់ទល់ការកើនឡើងតម្លៃថាមពលសកល ដោយសារតែសង្គ្រាមអ៊ីរ៉ង់។a zelensky 

ទីភ្នាក់ងារសារព័ត៌មាន AFPបានឲ្យដឹងថាលោក ហ្សេលេនស្គី តាមរយៈបណ្ដាញទំនាក់ទំនងសង្គម X បាននិយាយថាគ្រប់លុយដុល្លារដែលត្រូវបានចំណាយដើម្បីទិញប្រេងពីរុស្ស៊ី គឺស្មើនឹងការឱ្យលុយរុស្ស៊ីដើម្បី អាចបន្តធ្វើសង្រ្គាម ។លុយរាប់ពាន់លានដុល្លារដែលរុស្ស៊ីរកបានពីការលក់ប្រេងនឹងត្រូវបានយកទៅប្រើក្នុងការវាយប្រហារដ៏បំផ្លិចបំផ្លាញប្រឆាំងនឹងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនមិនបានលើកឡើងចំឈ្មោះសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែកាលពីថ្ងៃសុក្រ ទី១៧ ខែមេសា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបន្តលើកលែងទណ្ឌកម្មរយៈពេល១ខែទៀត ដើម្បីឱ្យប្រទេសនានាអាចទិញប្រេងពីរុស្ស៉ី។ ការសម្រេចនេះនឹងអនុញ្ញាតប្រទេសដទៃទិញប្រេងឆៅ និងផលិតផលប្រេងរបស់ រុស្ស៊ីដែលត្រូវបានលើកដាក់ទៅលើកប៉ាល់នានារួចស្រាប់ គិតត្រឹមថ្ងៃសុក្រ រហូតដល់​ថ្ងៃទី១៦ ខែឧសភា។ វាគឺជាការបន្តលើកលែងទណ្ឌកម្មរបស់អាមេរិកលើប្រេងរុស្ស៊ីដែលបានផុតសុពលភាពកាលពីថ្ងៃទី១១ ខែមេសា៕

គួរបញ្ជាក់ថា ចំណាត់ការរបស់ទីក្រុងវ៉ាស៊ិនតោន មានគោលដៅដើម្បីបន្ធូរបន្ថយផលរំខានធ្ងន់ធ្ងរ ចំពោះការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក បណ្តាលមក​ពីសង្រ្គាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ហើយឥឡូវបទឈប់បាញ់កំពុងស្ថិតក្នុងភាពផុយស្រួយ។ គណបក្សប្រជាធិបតេយ្យនៅអាមេរិក បាននិយាយថា លោក ពូទីន បានក្លាយជាអ្នកទទួលផលចំណេញដ៏ធំ នៃសង្រ្គាមរបស់លោក ត្រាំ ប្រឆាំងអ៊ីរ៉ង់ ។

សូមញ្ជាក់ថាស្ថានភាពនៅច្រកសមុទ្រ ហ័រមូស (Hormuz) បានឡើងកម្ដៅខ្លាំងនៅដើមសប្ដាហ៍នេះ បន្ទាប់ពីនាវាចម្បាំងអាម៉េរិកបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់ឈ្មោះ ទូស្កា (Touska)។ សកម្មភាពយោធានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការបិទខ្ទប់សេដ្ឋកិច្ចលើអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហ៍រ៉ង់បានប្រកាសបិទផ្លូវទឹកដ៏សំខាន់នេះសារជាថ្មី ដែលជាការឆ្លើយតបទៅនឹងសម្ពាធពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា ការរឹបអូសនាវានេះ គឺជាការអនុវត្តច្បាប់ទណ្ឌកម្មរបស់អាម៉េរិក ដោយសារតែនាវានេះមានប្រវត្តិពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី។ អាម៉េរិក បញ្ជាក់ថា ខ្លួនបានផ្តល់ការព្រមានទុកជាមុនយ៉ាងសមរម្យដល់នាវិកអ៊ីរ៉ង់ ប៉ុន្តែដោយសារតែគ្មានការសហការ ទើបឈានដល់ការប្រើប្រាស់កម្លាំងបាយដើម្បីគ្រប់គ្រងនាវាទាំងស្រុងតែម្តង ។a iran homuz