» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 832 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120508 នាក់

ឯកឧត្តមហ៊ុនម៉ានីដោយមានការហែរហមពីថ្នាក់ដឹកនាំដែលជាកូនចៅអ្នកតស៊ូដើររំលឹកការចេញតស៊ូរបស់សម្តេចតេជោសម្តេចពិជ័យ​ចាត់ទុកអ្នករិះគន់ថាអ្នកញុះញង់!

 

ត្បូងឃ្មុំ៖តាមរយៈហ្វេប៊ុកថ្ងៃទី២០មិថុនាឯកឧត្តមសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហោះរូបភាពនៃការចូលរួមហែរហមឯកឧត្តមហ៊ុនម៉ានីក្នុងកម្មវិធីដើរថ្មើរជើង ចម្ងាយ ១០គីឡូម៉ែត្រ ឆ្ពោះទៅកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) ក្នុងឱកាសរំលឹកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦)។a hun many sdob 

ជាមួយគ្នាដែរឯកឧត្តមហ៊ុនម៉ានីកូនប្រុសសម្តេចតេជោហ៊ុនសែនដែលជាតួអង្គនិមិត្តរូបនៃការភៀសខ្លួនចេញពីស្រុកខ្មែរដើម្បីស្វែងរកការរដោះជាតិកាលពី៤៩ឆ្នាំមុនបានសសេរក្នុងហ្វេសប៊ុកថា៖«លើសពីឪពុក ពុកគឺជា សម្តេចពុករបស់ប្រជាជនកម្ពុជា»។ឯកឧត្តមហ៊ុនម៉ានីដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ដ៏មានឥទ្ធិពលបានសសេបញ្ជាក់ថា៖ស្ទើរពេញមួយជីវិតរបស់ ពុក ដើម្បីបុព្វហេតុតែមួយគត់ គឺ ‘ជាតិ និងប្រជាជន’។ ៤៩ឆ្នាំមុន, ពុក ក្នុងវ័យ ២៥ឆ្នាំ បានឃ្លាតឆ្ងាយពីទឹកដីកំណើត ពីក្រុមគ្រួសារ និងភរិយាដែលកំពុងពរពោះ ដោយយកជីវិតធ្វើជាដើមទុន ទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន និងសន្តិភាពជូនប្រជាជន។ ទោះត្រូវឆ្លងកាត់សោកនាដកម្មរាប់មិនអស់ ពុក បានដាក់ទុក្ខសោកនៅមួយឡែក ហើយផ្តោតអារម្មណ៍ទាំងស្រុង ប្រមូលផ្តុំកម្លាំងតស៊ូ ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បើគ្មានការសម្រេចចិត្តដ៏លំបាកនៅយប់ថ្ងៃទី២០ មិថុនា ១៩៧៧ នោះក៏មិនអាចនាំទៅដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃទី១២ ឧសភា ១៩៧៨ និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃ២ ធ្នូ ១៩៧៨ ហើយឈានទៅសម្រេចជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ ៧ មករា ១៩៧៩ ដែរ។ ហើយតំបន់កោះថ្ម X16 គឺជាចំណុចចាប់ផ្តើមនៃការតស៊ូរបស់ ពុក ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តមហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈប្រធានសហពន្ធ័យុវជនកម្ពុជាដែលគ្រប់គ្រងយុវជនជាងកន្លះប្រទេសបានបញ្ជាក់ក្នុងសំណេរថាៈ៖ជិតកន្លះសតវត្សកន្លងផុតទៅ ពលីកម្ម និងគុណបំណាច់ដ៏ធំធេងរបស់ ពុក និងថ្នាក់ដឹកនាំជំនាន់មុន បានខិតខំកសាងប្រទេសកម្ពុជាពីបាតដៃទទេ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងផ្តល់ជីវិតថ្មីដល់ប្រជាជនកម្ពុជារាប់លាននាក់ និងដឹកនាំប្រទេសឱ្យមានការទទួលស្គាល់ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងខ្ញុំរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ដែលកម្ពុជាបានឆ្លងកាត់ ជាការដាស់ស្មារតីកូនខ្មែរគ្រប់ជំនាន់ ឱ្យពុះពារគ្រប់ឧបសគ្គ រួមគ្នាជាធ្លុងមួយ ដើម្បីបន្តជ្រោងទង់កម្ពុជា ក្នុងបុព្វជាតិ និងប្រជាជនកម្ពុជា។ យើងខ្ញុំសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ និងប្រ​ណិ​ប័តតាមគំរូវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុន ដោយប្តេជ្ញាការពារសន្តិភាព និងថែរក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់មុនបានកសាងឡើងដោយលំបាក ហើយហ៊ានចេញមុខការពារប្រទេសជាតិ ទោះក្នុងតម្លៃណាក៏ដោយ។

ដោយឡែកនៅព្រឹកថ្ងៃទី២០មិថុនានេះដែរសម្តេចពិជ័យសេនា ទៀត បាញ់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិច្រើនអាណត្តិបាននិយាយរិះគន់ថា៖ អ្នកនិយាយខុសមួយទៅហើយ តែមានអ្នកមួយចំនួនទៅចែករំលែកបន្តទៀត។ សច្ចភាពប្រវត្តិសាស្ត្រ នៅតែជាសច្ចភាព ទោះបីជាមានការមួលបង្កាច់យ៉ាងណាក៏ដោយ ក៏មិនអាចទៅរួចនោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៩ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឃើញនូវអ្នកអគតិមួយចំនួនបានលើកឡើង ខុសឆ្ងាយណាស់ ជាពិសេសគឺការញុះញង់បំបែកបំបាក់សាមគ្គីភាពកម្ពុជានិងវៀតណាម គេចាត់ទុកថា ដំណើរសម្តេចតេជោ ទៅវៀតណាមនេះ គឺថា […] ទៅហើយគ្មានលទ្ធភាពអីមកទៀតទេ ដោយសារវៀតណាមបានរៀបចំហើយ ចូលឈ្លានពាន ចូលមកលើកបន្តុក (អ្នកដឹកនាំ) ចេះតែពួយទៅ។ តែយ៉ាងណាក៏ដោយនេះជាការញុះញង់»។តាមភាសារសម្តេចពិជ័យបើអ្នករិះគន់ការចេញតស៊ូជាំអ្នកនៅក្នុងស្រុកច្បាស់ជាមិនរួចខ្លួនទេព្រោះសម្តេចចាត់ទុកថាជាការញុះញង់ដែលពាក្យនេះមានមនុស្សច្រើននាក់ហើយត្រូវជាប់គុកដោយសារមាត្រា៥៩៤នៃក្រមព្រហ្មទណ្ឌ។a hun  sdob strugle a hun many sdob1 a pijey a sdob hun