» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1052 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120728 នាក់

សាលាខេត្ត​បន្ទាយមានជ័យ​ផ្អាក់​សកម្មភាព​លក់​ដីឡូត៍​របស់​ក្រុមហ៊ុន​ម៉ន​ដា​នី​

​បន្ទាយមានជ័យ ៖ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​ពាក់ព័ន្ធ ចុះ​ផ្អាក​សកម្មភាព​លក់​ដីឡូត៍​របស់​ក្រុមហ៊ុន ម៉ន ដា​នី ដែលមាន​គម្រោង​រាប់សិប​ហិច​តា ព្រោះ​ខ្លាច​បង្ក​ហា​នី​យ​ភ័យ​ឬ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​។ ទីតាំង​ដី​ក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដា​នី លក់​ដី​ឡូ​តិ៍​នៅ​ផ្លូវជាតិ​លេខ​៥ នៅ​ភូមិ​/​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ និង​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរជ្រៅ គឺ​បន្ត​ល្មើសច្បាប់​តាំងពី​ចាប់ផ្តើម​ហើយ​នៅតែ​ប្រព្រឹត្ត​បន្ត​។ នេះ​បើតាម​ការបញ្ជាក់​អាជ្ញាធរ​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៣​។​a dany land 

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការ ចុះទៅពិនិត្យ​មើល​នេះ គឺ​ដោយសារ​មាន​លិខិត​ស្នើសុំ​ចាក់ដី​របស់​ឈ្មោះ ម៉ន ដា​នី (​ម្ចាស់​ក្រុមហ៊ុន​) គឺ​ពាក្យស្នើសុំ​អនុញ្ញាត​ច្បាប់​បំពេញ​អាចម៍ដី​កម្មសិទ្ធិឯកជន ( ចាក់ដី ) ហើយ​មិនទាន់មាន​លិខិតអនុញ្ញាត បានធ្វើ សកម្មភាព​ចាក់ដី​សង​សំណង់ ផ្សព្វផ្សាយ​កក្រើក​មេឃក​ក្រើ​កដី​លក់​ដី​លំនៅឋាន និង​វិឡា​។ (​យោង​លិខិត​របស់​មន្ទីរ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី ខេត្ត , បើ​ពិនិត្យ​លើ​ឯកសារ​ដី មានឈ្មោះ​ផ្សេងៗ និ​ង៌​មិន​មា​និ​ខិត​អនុញ្ញាត​គ្រប់​ប្រភេទ​នៅឡើយ​)​។​


​លោក​ឡុង វុ​ធ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ទទួលបន្ទុក​សំណង់ បាន​បញ្ជាក់ថា ករណី​ក្រុមហ៊ុន​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ រួចហើយ​។ នៅពេល​ចាក់ដី​ដំបូង ខាង​មន្ទីរ​បាន​ជូនដំណឹង​ដែរ តែ​ក្រុមហ៊ុន​មិន​អនុវត្តតាម (​មិន​គោរព​ច្បាប់​)​។ ហេតុនេះ ទើប​កន្លងមក​មន្ទីរ​ចុះមក​ម្តងទៀត​និង​រៀបចំ​ឯកសារ​អោយ​ផ្អាក​សកម្មភាព​លក់​ដី​ឡូ​តិ៍ ផ្ទះល្វែង វិឡា​ផងដែរ ដោយ​ក្រុមហ៊ុន​ពុំមាន​ច្បាប់​។​
​ហើយ​ដី​ជា​របស់គេ​(​ម្ចាស់​ដើម​) ដី​មិនទាន់​បានស្នើ​សុំច្បាប់​កែប្រែ​ប្រ​ភោ​ត​ដី​នៅឡើយ​(​ពី​ដីស្រែ​មកជា​ដី​លំនៅឋាន​ឬ​ផលិតកម្ម​នានា​) និង​បាន​រំលោភ​លើដី​សាធារណ​:​របស់​រដ្ឋ​(​ចំណីផ្លូវ​ថ្នល់ជាតិ​លេខ​៥) ដែល​បានទទួល​នូវ​សំណង​ផលប៉ះពាល់​ពី​រដ្ឋ​នៃ​អន្តរក្រសួង​រួចហើយ​ផងដែរ​។

​