» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 827 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120503 នាក់

ក្រសួង​ព័ត៌មាន​ប្រកាស​ចែក​អាវកាក់​ជូន​អ្នកសារព័ត៌មាន​ជាង​៤០០​អាវ


​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ប្រកាស​ចែក​អាវកាក់​ជូន​អ្នកសារព័ត៌មាន​ជាង​៤០០​អាវ ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​អំឡុងពេល​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​នៅលើ​ទីវាល​។​a press shirt1 

​អាវកាក់​ចំនួន​ជាង​៤០០​នេះ​ជា​អំណោយ​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ហើយ​ត្រូវបាន លោក​អា​ឡាំ​ស៊ូ​ដា​អ៊ូ​ម៉ា​( Alam Sardar Umar) ប្រគល់ជូន​ដល់​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៤ ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែងថា​អាវកាក់​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​បង្ហាញ​អត្តសញ្ញាណ​អ្នកសារព័ត៌មាន នៅពេល​ចុះ​បំពេញការងារ​នៅ​ទីវាល និង​បង្ហាញ​ពី​សុចរិត​ភាព​នៃ​ការចុះ​ប្រមូលយក​ព័ត៌មាន​ផងដែរ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា អាវកាក់​អ្នកសារព័ត៌មាន​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​នៅតាម​ទីសាធារណៈ ដែល​នឹង​ធ្វើឱ្យ​ពួកគាត់​កាន់តែ​មាន​សុវត្ថិភាព​ក្នុង​ការចុះ​យក​ព័ត៌មាន បង្កើន​សុច​រឹត​ភាព​ក្នុងការ​ប្រមូល​ព័ត៌មាន និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សមត្ថកិច្ច ក្នុងការ​ការពារ​ពួកគាត់​ក្នុងពេល​ចុះ​យក​ព័ត៌មាន​អំឡុងពេល​មាន​ប្រឈមមុខ​ដាក់គ្នា​ជាដើម​។ លោក​បាន​ថ្លែងថា សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ការចុះ​យក​ព័ត៌មាន​ជា​កិច្ចការ​សំខាន់​ដែល​ក្រសួង​ព័ត៌មាន​យកចិត្តទុកដាក់​។​

​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បញ្ជាក់ថា «​ទន្ទឹមនឹង​មានប​ណ្ណស​ម្គា​ល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន​នៅជាប់​ខ្លួន​ពេល​ចុះ​យក​ព័ត៌មាន អាវកាក់​អ្នកកាសែត​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បានដឹង និង​បានឃើញ​ពី​វត្តមាន​អ្នកសារព័ត៌មាន​នៅលើ​ទីតាំង និង​ផ្តល់នូវ​ការគាំទ្រ​ផ្សេងៗ​»​។​​នៅក្នុង​អំឡុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក Alam Sardar Umar តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា អង្គការ​យូណេស្កូ​មានការ​រីករាយ​ចំ​ពោ​ញ​កិច្ចសហការ​របស់​ក្រសួង​ព័ត៌មាន ក្នុងការ​គាំទ្រ​លើ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​អង្គការសហប្រជាជាតិ ដើម្បី​ផ្តល់​សុវត្ថិភាព​ដល់​អ្នកសារព័ត៌មាន​អំឡុងពេល​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​របស់ខ្លួន​នៅលើ​ទីវាល​។​

តំណាង​អង្គការ​យូណេស្កូ​ក៏បាន​គូសបញ្ជាក់​ពី​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា​របស់លោករ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ក្នុងការ​ផ្តល់​ការ​គាំពារ​នានា​ដល់​អ្នកសារព័ត៌មាន ក្នុងនោះ​រួមមាន​ការរៀបចំ​ឱ្យមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​មួយ​ច្បាស់លាស់ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក៏ដូចជា​ការផ្សព្វផ្សាយ​ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ពី​ក្រមសីលធម៌​នៃ​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម តាមរយៈ​ការបើក​សិក្ខាសាលា​រួមគ្នា​រវាង​ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ ដោយមាន​ការចូលរួម​ពី​សមាគម​អ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និង​តំណាង​ក្រុមហ៊ុន​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​ដោយ​ចំនួន​អាវកាក់​មាន​ចំនួន​កំណត់ លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ដែល​ចង់បាន​អាវកាក់​អ្នកសារព័ត៌មាន​នេះ សូម​ទំនាក់ទំនង​និង​ចុះឈ្មោះ​ជាមួយ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ជាមុន តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៨១៨ ហើយ​ពិធី​ចែក​អាវកាក់​នេះ​នឹងត្រូវ​រៀបចំ​ក្នុងពេល​ឆាប់ៗ​នេះ​។​​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ករណី​មានការ​ស្នើសុំ​ច្រើន​លើស​ចំនួន​ដែលមាន​លោក​រដ្ឋមន្ត្រី​នឹងធ្វើ​កិច្ច​ការបន្ត​ជាមួយ​តំណាង​អង្គការ​យូណេស្កូ ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្តល់​អាវកាក់​បន្ថែម​៕a press shirt 

​

​