» ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ » រដ្ឋមន្ត្រីបីក្រសួងចូលរួមវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ដើម្បីជំរុញការនាំចេញចូល ផ្សារសកល » ឡានដឹកសិស្សសាលាប៊ែលធីក្រឡាប់ស្លាប់សិស្ស៥នាក់របួស៣នាក់បង្កការព្រួយបារម្ភដល់រដ្ឋមន្ត្រី! » ចាប់ខ្លួនស្ត្រីថៃ ៣នាក់ដែល សម្ងំក្នុងខុនដូនៅបាងកក ធ្វើប្រតិបត្តិការ ចែកចាយកូកាអ៊ីនតាមនំប៉័ង ២ឆ្នាំ ហើយ » ព្រះមហាក្សត្រ ផ្តល់​សញ្ជាតិ​ខ្មែរ ដល់ លោក Jon F. Morgan ស្ថាបនិកគ្លីនិកបណ្តែតទឹកកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3288 នាក់

ម្សិលមិញ 7802 នាក់

សរុប 21152177 នាក់

ថៃកិច្ចកុកក្នុងពេលដែលកម្ពុជាបញ្ជូនដំណឹងទៅអ.ស.បស្តីការប្រើយន្តការផ្សះផ្សាដោយបង្ខំតាមអនុសញ្ញាUNCOSលើបញ្ហាព្រុំដែនសមុទ្ទ!

 

ភ្នំពេញ៖ប្រទេសថៃនៅសល់ពេល២សប្តាហ៍សម្រាប់ឆ្លើយតបសេចក្តីជូនដំណឹងរបស់កម្ពុជាថ្ងៃទី២មិថុនាស្តីពីការអនុវត្តន៍ការផ្សះផ្សាដោយបង្ខំតាមអ.ស.បសញ្ញាអ.ស.ស្តីពីបញ្ហព្រុំដែនសមុទ្ទ(UNCLOS)បន្ទាប់ពីខ្លួនបានសម្រចចិត្តលុបចោលជាឯកតោភាគីនូវអនុស្សរណៈស្តីការធ្វើអាជីវកម្មរួមគ្នាក្នុងផ្ទៃសមុទ្ទនៅតំបន់ត្រួតស៊ីគ្នា(MOU2001)។ប៉ន្តែថ្មីនេះអ្វីដែលហួសចិត្តលោកសីហាសាកភួងកេតកែវបែជានិយាយថាកម្ពុជាអ្នកបិទផ្លូវចចារទ្វេភាគីទៅវិញ។តើការនិយាយរបស់ថៃចង់ឲ្យចចារទ្វរភាគីសំអាងលើមូលដ្ឋានអ្វីបើ MOUដែលជាមូលដ្ឋានសម្រាប់ចចារថៃលុបចោលទៅហើយ។a brak clos 

ឡូវយើងមកដឹងនិងស្គាល់ពីមនុស្សដែលកម្ពុជាត្រៀមសម្រាប់អនុវត្តន៍យន្តការផ្សះផ្សាដោយបង្ខំ Compulsory Conciliationក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយប្រទេសថៃ ។

-ទីមួយ គឺ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសជា តំណាង ដោយផ្ទាល់ដែល បង្ហាញពីកម្រិតទម្ងន់នយោបាយ Political Weight របស់កម្ពុជាទៅ UN និងពិភពលោកថា កម្ពុជាផ្តល់តម្លៃដល់ករណីនេះកំរឹតខ្ពស់។

លោក ប្រាក់ សុខុន ជាមនុស្សជិតស្និទ្ធជាមួយសម្តេចតេជោហុនសែននិងជាអ្នកមានបទពិសោធន៍ខាងការទូត និងដឹងពី DNA នយោបាយរបស់ថៃ។ គាត់នឹងដើរតួជាអ្នកបញ្ជាការ និងបកស្រាយព័ត៌មានខាងនយោបាយទៅកាន់ថ្នាក់ដឹកនាំកំពូល ធានាថាការដើរហ្គេមផ្លូវច្បាប់នឹងមិនខុសពីយុទ្ធសាស្ត្រនយោបាយជាតិឡើយ។

លោក Peter Taksøe-Jensen) ជាអ្នកការទូតជើងចាស់ជនជាតិដាណឺម៉ាក ។គាត់គឺជា យុទ្ធសាស្ត្រកម្ចាត់រូបភាពជាតិនិយមជ្រុល និងបង្កើនភាពជឿជាក់និងជា ខ្សែរយៈនៅ UN។ លោក Peter ធ្លាប់ជានាយកខុទ្ទកាល័យ និងជាជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ (Under-Secretary-General for Legal Affairs)។ គាត់ស្គាល់មនុស្ស ស្គាល់ច្រកល្ហក និងដឹងពីរបៀបដែល ម៉ាស៊ីនច្បាប់របស់ UN ដំណើរការជាងនរណាៗទាំងអស់។ពិភពលោកទទួលស្គាល់ថា គាត់ជាអតីតឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំនៅសហរដ្ឋអាមេរិក និងឥណ្ឌា។ចឹងលោកសាស្ត្រាចារ្យ Jean-Marc Thouveninជាកាំបិតកាត់សេចក្តី និងខួរក្បាលជំនាញច្បាប់សមុទ្រ។

បើលោក Peter ជនជាតិដាណឺម៉ាកជាអ្នកបើកផ្លូវការទូត(ទំនាក់ទំនងចចារ) នោះលោក Jean-Marc គឺជា អាវុធប្រល័យលោកខាងផ្លូវច្បាប់។គាត់ជាមេធាវីលំដាប់កំពូលនៅតុលាការអន្តរជាតិ (ICJ) ។ជាអគ្គលេខាធិការនៃបណ្ឌិត្យសភាច្បាប់អន្តរជាតិទីក្រុងឡាអេ (Hague Academy of International Law) និងជាសាស្ត្រាចារ្យច្បាប់ដ៏ល្បីល្បាញនៅបារាំង។ អ្វីដែលសំខាន់បំផុត គាត់មានបទពិសោធន៍ក្តីក្តាំផ្ទាល់នៅតុលាការអន្តរជាតិ (ICJ) និងតុលាការច្បាប់សមុទ្រអន្តរជាតិ (ITLOS) ជាច្រើនទសវត្សរ៍។

ជាអ្នកជំនាញបច្ចេកទេសច្បាប់សមុទ្រ គាត់ដឹងពីគ្រប់ចន្លោះប្រហោងនៃអនុសញ្ញា UNCLOS។ ការតែងតាំងគាត់ មានន័យថា ភ្នំពេញត្រៀមខ្លួនរួចជាស្រេចក្នុងការ វះកាត់ រាល់ឯកសារនិងសំំអាងផ្លូវច្បាប់ដែលថៃធ្លាប់ប្រើកន្លងមក ជាពិសេសការទាញខ្សែបន្ទាត់ព្រំដែនសមុទ្រខុសខ្នាតបច្ចេកទេសអន្តរជាតិ។

សម្រាប់ការរួមបញ្ចូលគ្នារវាង អ្នកនយោបាយខ្មែរ (លោកប្រាក់សុខុន) + អ្នកការទូតដាណឺម៉ាក(លោក Peter Taksøe-Jensen )+ អ្នកច្បាប់បារាំង(Jean-Marc» )បង្កើតក្រុមចចារនេះ៖១បង្កើតបានជាទម្រង់ទ័ពនយោបាយការទូតច្បាប់ដែលគេជឿថាថៃពិបាកនឹងទប់ទល់។ក្រុមនេះ នឹងទម្លាយខ្សែការពាររបស់ថៃ ដែលតែងតែប្រើប្រាស់លេស រឿងផ្ទៃក្នុង ឬរឿងទ្វេភាគីអាស៊ាន ដើម្បីពន្យារពេល។

២វានឹងជា សម្ពាធអន្តរជាតិទៅលើក្រុងបាងកក ព្រោះក្រុមការងារនេះមានសមត្ថភាពខ្ពស់ក្នុងការសរសេរ របាយការណ៍ និងអនុសាសន៍ ឱ្យចេញមកមានទម្ងន់គតិយុត្តិសកល។ចុងក្រោយជាលទ្ធផលបើទោះបីជាលទ្ធផលចុងក្រោយរបស់គណៈកម្មការសម្រុះសម្រួលមានលក្ខណៈមិនបង្ខំ (Non-binding) ក៏ដោយ ប៉ុន្តែបើរបាយការណ៍ដែលរៀបចំដោយអ្នកជំនាញទាំងនេះវាយតម្លៃថា ថៃខុស នោះថៃនឹងត្រូវខូចឈ្មោះ និងបាត់បង់ភាពស្របច្បាប់នៅលើឆាកអន្តរជាតិទាំងស្រុង។a brak clos1 a brak clos2 a brak clos3