» រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10456 នាក់

ម្សិលមិញ 6538 នាក់

សរុប 21189626 នាក់

បាញ់សម្លាប់​ជនបរទេស​ម្នាក់​ក្នុង​យប់​ថ្ងៃបុណ្យ​គ្រិ​ស្ទ​ម៉ាស​

​ភ្នំពេញ​៖​បុរស​ជន​ជនជាតិ​បរទេស​ម្នាក់​បាន​ស្លាប់​ក្រោយពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​ជនសង្ស័យ​មិន​ស្គាល់មុខ​ជិះ​រថយន្ត​សេរី​ទំនើប​១​គ្រឿង​ប្រើ​កាំភ្លើងខ្លី​បាញ់​៣​គ្រាប់​ផ្ទួនៗ​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ ២០២២​នៅ​ចំណុច THE PEK RESIDENCES TOWER2 តាមផ្លូវ​ក្រសួង​ការបើក​រទេស ស្ថិតនៅ​ភូមិ​១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​a kill for 

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត ឡង់​គ្រី​ស័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ស​ប៊ិ​ត មក​ឈប់​ក្រោម​អាគារ THE PEAK រួច​ធ្វើ​សកម្មភាព​ដក​កាំភ្លើង​បាញ់សម្លាប់​ជនបរទេស​ម្នាក់ នៅ​ចំ​ពីមុខ​អាគារ THE PEAK ផ្ទាល់​តែម្តង​។ ភ្លាមៗ​នោះគេ​ឃើញ​ជនបរទេស​រងគ្រោះ ព្យាយាម​រត់​ដែរ ប៉ុន្តែ​រត់​បាន ២ ទៅ​៣​ជំហាន ក៏​ដួល​តែម្តង ចំណែក​រថយន្ត​បាន​បើក​រត់គេចខ្លួន​ចេញពី​ទីតាំង​កើតហេតុ​បាត់​។ មួយសន្ទុះ​ក្រោយមក រថយន្ត​សា​ម៉ុ​យ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ធ្វើការ​សង្គ្រោះបន្ទាន់ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​និង​រងរបួស​ធ្ងន់​ពេក​។

​តាម​ប្រភពព័ត៌មាន បន្តទៀតថា ជនរងគ្រោះ​បាន​ជិះ​កង់​បី​ឥណ្ឌា​មក​ឈប់​ទល់មុខ​កន្លែង​កើតហេតុ ត្រូវបាន​ជនបង្ក​បើករថយន្ត​មក​ឈប់​ក្បែរ​រួច​ដក​កាំភ្លើង​បាញ់សម្លាប់​តែម្តង​។ ចំណែក​ជុំវិញ​ទីតាំង​កើតហេតុ សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនបង្ករ​បានធ្វើ​សកម្មភាព​បាញ់​ចំនួន​០៣​គ្រាប់​។ គេ​ឃើញ​វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ការិយាល័យ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បើក​ការ​ស៊ើប​អ​ង្គេ​ត​ស្រាវជ្រាវ និង​ឈានទៅដល់​ការស្វែងរក​ខ្មាន់កាំភ្លើង​លាក់​មុខ​ខាងលើ មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ​។​ព្រោះសកម្មភាព​បែបនេះ​មិនអាច​គេច​រួច​ទេ​ព្រោះ​អាគារ THE PEAK​ពិតជា​មានកា​ម៉េ​រា​សុ​វត្ថ​ភាព​ថត​ជាប់រថយន្តដែលជាតម្រុយសំខាន់​ជាមិនខាន​។ បច្ចុប្បន្ន​សព្វ​ត្រូវបាន​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​៕a kill for1 a kill for2 

​