» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1537 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746872 នាក់

សម្រាប់​អាណត្តិ​ទី​៧​ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​បទដ្ឋាន​ច្បាប់​និង​គតិយុត្ត ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​វិស័យ​សារព័ត៌មាន​

​ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​ព្រឹក​ថ្ងៃទី​១៧​មិថុនា បានឱ្យដឹងថា ក្រសួង​ព័ត៌មាន​បាននិងកំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រៀបចំ​កសាង​នូវ​បទដ្ឋាន​ច្បាប់​និង​គតិយុត្ត ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​សារព័ត៌មាន​ឱ្យបាន​ល្អ និង​ធានាបាន​នូវ​សន្តិសុខ​ព័ត៌មាន ដោយ​ធ្វើយ៉ាងណា​ឱ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថ្មី ពិត និង​ទូលំទូលាយ ប្រកបដោយ​ជំនឿ​ទុកចិត្ត និង​វិជ្ជាជីវៈ ដើម្បី​ផ្សារភ្ជាប់​គ្រប់​មជ្ឈដ្ឋាន​។a net information1 

 ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ឆ្នាំ​២០២៤-២០២៨ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ក្រសួង​ព័ត៌មាន​ត្រូវមាន​ផែនទី​បង្ហាញផ្លូវ​អំពី​ការងារ​អាទិភាព​ដែល​គ្រប់​អង្គភាព​ចំណុះ​ត្រូវអនុវត្ត​ក្នុង​រយៈពេល​៥​ឆ្នាំ ដើម្បី​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ សំដៅ​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ប្រជាជន និង​ការផ្លាស់ប្តូរ​បរិបទ​នៃ​ការអភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ ជាពិសេស​រួមចំណែក​ដល់​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ពី​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក​រដ្ឋមន្ត្រិបាន​បន្តថា ដើម្បី​រួមចំណែក​ធ្វើឱ្យ​សម្រេចបាន​កិច្ចការងារ​ខាងលើនេះ នៅក្នុង​អាណត្តិ​ទី​៧​នេះ ក្រសួង​ព័ត៌មាន​បាន​ខិតខំ​បន្ត​ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន ដោយ​ផ្តោតលើ​ការលើកកម្ពស់​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ និង​ការពង្រីក​វិសាលភាព​នៃ​ការផ្សាយ​ឱ្យបាន​កាន់តែ​ទូលំទូលាយ និង​គ្របដណ្តប់​ទូទាំងប្រទេស តំបន់ និង​សកល សម្រាប់​ជា​មធ្យោបាយ​ក្នុងការ​បញ្ជ្រាប​ព័ត៌មាន​ស្តីពី​កម្ពុជា​និង​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ប្រទេស​។​

​លោក អ៊ុក សំរេច រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បានឱ្យដឹងថា អង្គសិក្ខាសាលា​នាឱកាស​នេះ គឺជា​ផែនការ​ដ៏​សំខាន់​ក្នុងការ​កំណត់​នៅ​ទិសដៅ​ការងារ​ក្រសួង​ព័ត៌មាន​ក្នុងការ​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១​។​​លោក​ថា តាមរយៈ​យុទ្ធសាស្ត្រ​បញ្ច​កោណ វិស័យ​ព័ត៌មាន​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុងទិសដៅ​កសាង​ឱ្យបាន​នូវ​អភិបាលកិច្ច​ល្អ ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ប្រកបដោយ​តម្លាភាព គណនេយ្យ និង​ស័ក្តិសិទ្ធិ​ភាព ដើម្បី​ចូលរួម​សម្រេច​ឱ្យបាន​នូវ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ក្នុង​កិច្ច​ថែរក្សា​និង​ការពារ​សមិទ្ធផល​ដ៏​ធំធេង ការពារ​សន្តិភាព ស្ថិរភាព សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ប្រទេស​ដែលជា​គោលជំហរ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមជម្រាបថា សម្រាប់​ដំណើរការ​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​បច្ចេកទេស​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ឆ្នាំ​២០២៤-២០២៨ នាឱកាស​នេះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ទាក់ទង​គោលបំណង និង​លទ្ធផល​រំពឹងទុក​នៃ​សិក្ខាសាលា ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ ការគ្រប់គ្រង​លំហ​ព័ត៌មាន សន្តិសុខ​ព័ត៌មាន ការគ្រប់គ្រង​បុគ្គលិក​និង​តម្រូវការ​ធនធាន ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ផែនការ​បរិវត្ត​កម្ម​ឌីជីថល​ឆ្នាំ​២០២៤ និង​ការរៀបចំ​អនុវត្ត​កម្មវិធី​កសាង​ច្បាប់​និង​លិខិតបទដ្ឋាន​គិត​យុត្ត និង​កម្មវិធី​អភិវឌ្ឍ​ធនធានមនុស្ស​។

សូមបញ្ជាក់ថាលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងឲ្យដឹងកាលពីដើមខែមករាឆ្នា២០៤ថា កម្ពុ​ជាមាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ និង​មាន​ស្ថាប័ន​ព័ត៌មាន​ចុះបញ្ជី​ជាង​២​ពាន់​អង្គភាព​។​​លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ក្នុងឱកាស សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​ព័ត៌មាន នា​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៤​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ប្រមាណ ១​ម៉ឺន​នាក់ ដែល​ក្នុងនោះ ក្នុងនោះ​មាន​អ្នកស្នើសុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​អ្នកសារព័ត៌មាន មាន​ចំនួន​ជិត ៤​ពាន់​នាក់​»​។​
​បើតាម​លោក នេត្រ ភក្ត្រា​, បច្ចុប្បន្ននេះ ស្ថាប័ន​ព័ត៌មាន​ទាំង​បុរាណ និង​ទំនើប ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ជាង ២​ពាន់​អង្គភាព រួមមាន គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ៩៣៨​អង្គភាព កាសែត​ចំនួន ៤៤៧​អង្គភាព សមាគម​សារព័ត៌មាន ៥២​អង្គភាព ទស្សនា​វ​ដ្តី ១៩៤​អង្គភាព ព្រឹត្តិបត្រ ២១​អង្គភាព រោង​ពុ​ម្ភ ១១៣​អង្គភាព សៀវភៅ​ចំនួន ២២​អង្គភាព ទីភ្នាក់ងារ​ព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ២៧​អង្គភាព ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ២​អង្គភាព ស្ថានីយ​វិទ្យុ FM រាជធានី​ភ្នំពេញ និង​ខេត្ត ២៨៣​អង្គភាព និង​វិទ្យុ AM ភ្នំពេញ ចំនួន​១ ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ១៩​ស្ថានីយ៍ និង​ផ្សាយ​បន្ត ១៦៥​ស្ថានីយ៍​។ ស្ថានីយ៍ទូរទស្សន៍​ឌីជីថល ១២​ស្ថានីយ៍ និង​ទូរទស្សន៍​អន​ឡាញ ១០​ស្ថានីយ៍ ទូរទស្សន៍​ខ្សែកាប រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ចំនួន ៤៤​ស្ថានីយ៍ និង​ទូរទស្សន៍​អាណា​ឡូ​ក ១៤៤​ស្ថានីយ៍ ប្រព័ន្ធ OOT ៨​ស្ថានីយ៍ និង​ប្រព័ន្ធ​ផ្កាយរណប ចំនួន​២​។​

លោក នេត្រ ភក្ត្រា បានប្រកាសថា ក្រសួង​ព័ត៌មាន ជា​ស្ថាប័ន​តែមួយគត់​ក្នុង​ការចេញ​កាត​សម្គាល់​អ្នកសារព័ត៌មាន​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សារព័ត៌មាន​ដើរតួនាទី​សំខាន់ ក្នុងការ​ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែកលើ​នីតិរដ្ឋ​, ផ្តល់ព័ត៌មាន​ពិត​, ផ្តល់​ការអប់រំ​, ចូលរួមចំណែក​កែលម្អ​សង្គម និង​បង្ហាញ​សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងថា ក្រមសីលធម៌ និង​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន គឺមាន​សារសំខាន់​ណាស់ ក្នុងការ​ថែរក្សា​តម្លៃ​របស់​អ្នកសារព័ត៌មាន​។ ដើម្បី​ថែរក្សា​តម្លៃ​សារព័ត៌មាន អ្នកសារព័ត៌មាន​ត្រូវ​រួមគ្នា​ការពារ​កុំឱ្យ​អ្នកសារព័ត៌មាន​ប្រព្រឹត្ត​ទង្វើ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​។

សម្រាប់អ្នកសារពត៍មានវិញក្រុមសីលធម៍វិជ្ជាជីវជាកត្តាគនឺះហើយតែបើលំហរនៃការទទួលនិងយកពត៍មានតូចចង្អៀតក៏ពិបាលក្នុងការអនុវត្តន៍វិជ្ជាជិវៈផងដែរ។គេនៅចាំបានថាកាលពីពីអាណត្តិទី៍៦សម្តេចតេជោហ៊ុនសែនបានលើកពីបំណងឲ្យច្បាប់ស្តីពីសិទ្ធទទួលពតីមានចេញតែទៅមិនរួច។មកដល់អានត្តិទី៧លោករដ្ឋមន្ត្រីក្រសួងពត៍មានក៏មិនហ៊ាននិយាយពីច្បាប់ស្តីពីសិទ្ទទទួលពត័មានផងដែរដោយទម្លាក់កំហុសលើក្រសួងយុត្តិធម៍ថាជាអ្មកទទួលខុសត្រូវទៅវិញ៕ប្រសិនបើច្បាប់ស្តីពីសិទ្ធទទួលពត័មានចេញមិនរួចសេចក្តីប្រកាសអន្តរក្រសួងពត័មាននិងក្រសួងមហាផ្ទៃស្តីពីការបង្កើតអ្នកនាំពាក្យនាពេលកន្លងមកក៏គួត្រូវបានអនុវត្តន៍ឲ្យបានល្អផងដែរទើបលំហរនៃការអនុវត្តន៍វិជ្ជាជីវៈសារពត៍មានអាចអនុវត្តន៍បានល្អ៕a net information