» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3411 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123087 នាក់

ឡានបុកភេដែលទេសចរណ៍ស្រលាញ់ស្លាប់បាត់ហើយនៅកសិន្ធុទឹកប្រាសាទអង្គរវត្ត!

 

សៀមរាប៖ សត្វភេមួយក្បាល ដែលភាគច្រើននៅខាងកើតអង្គរវត្ត បានស្លាប់ ដោយសារឡានបុក។ កន្លងមក សត្វភេនេះគេបានដាក់ឈ្មោះថា «អាលាភ» ព្រោះវា បានទាក់ទាញអារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិ ឱ្យឈប់ថតលេងកម្សាន្តជាមួយ។a die animal1 

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ជុំ សុភមករា បានឱ្យដឹងថា ភេខាងលើបានងាប់នៅរសៀលថ្ងៃទី១ ខែកុម្ភៈ នៅក្បែរកសិន្ធុទឹកប្រាសាទអង្គរវត្ត។ អ្នកនាំពាក្យបញ្ជាក់ថា ភេនេះមិនមែនជាហ្វូងភេដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ចិញ្ចឹមនៅក្នុងព្រៃអង្គរទេ។ វាត្រូវបានគេយកមកព្រលែងនៅតំបន់អង្គរ ទើបវាមិនចូលក្នុងហ្វូងសត្វភេទាំង១៥ផ្សេងទៀត។

លោក ជុំ សុភមករា បានបង្ហាញការសោកស្តាយចំពោះការបាត់បង់វត្តមានសត្វភេ ឈ្មោះអាលាភ ដែលកន្លងមកវាបានរួមចំណែកក្នុងការផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរមួយផ្នែក។ ជាមួយគ្នានេះ លោក សុភមករា បានអំពាវនាវឱ្យប្រជាពលរដ្ឋជាអ្នកដំណើរទាំងអស់ មានការប្រុងប្រយ័ត្ននៅពេលបើកបរ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់នានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ករណីនេះមានពត័មានថា សមត្ថកិច្ចបានឃាត់អ្នកបើកដើម្បីយកទៅសួរនាំ ប៉ុន្តែមិនទាន់មាន ការបញ្ជាក់លម្អិតជុំវិញករណីនេះពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។យ៉ាងណាត្រូវតែមានការពិនយ័ចំពោះសកម្មភាពគ្មានការប្រុងប្រយត្នឬមានចេតនាសម្លាប់សត្វដែលមានប្រយោជន៍ដល់សង្គមជាតិ។

 

បើតាមពលរដ្ឋខេត្តសៀមរាប សត្វភេនេះ ជាភេរបស់ពលរដ្ឋនៅខេត្តសៀមរាប ដែលបានយកមកលែងនៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។ ប៉ុន្តែសត្វភេនេះ បានបន្តដំណើរទៅរស់តែឯងនៅកសិន្ធុប្រាសាទអង្គរវត្ត៕a die animal2 a die animal3