» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3323 នាក់

ម្សិលមិញ 12477 នាក់

សរុប 21122999 នាក់

ស​ម្តេ​តេ​ជោ​ទទួល​ជួប​ជូន​រង្វាន់​លើកទឹកចិត្ត​សិស្សានុសិស្ស​ ​ជាប់​សញ្ញាប័ត្រ បាក់​ឌុប​និទ្ទេស​(A)​ចំនួន​៤០៨​នាក់​

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១​កើត ខែកត្តិក ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ ២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្មួយៗ ចៅៗ សិស្សានុសិស្ស​ដែល បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​ទទួលបាន​និទ្ទេស​(A)​ចំនួន​៤០៨​នាក់ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។a hun stud

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានផ្តល់​រង្វាន់​លើកទឹកចិត្ត ដល់​កូនក្មួយ​សិស្សានុសិស្ស​និទ្ទេស (A)​ទាំងអស់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២​លាន​រៀល ជាមួយ សៀវភៅ​អប់រំ​ទូន្មាន​របស់ ភិរម្យ អ៊ូ (​ក្រម ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង សៀវភៅ​ចំនួន​២ ក្បាល និង iPad ម្នាក់​មួយគ្រឿង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក ពី​ប្រទេស​ហូ​ឡង់​មកវិញ​) ចំនួន​១ ជា​អនុស្សាវរីយ៍​ផងដែរ​។ ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែលជា នាយក​សាលា បាន​អញ្ជើញ​ចូលរួម​សរុប​ចំនួន ១៧១ នាក់ ដែល​ម្នាក់ៗ​ទទួលបាន ថវិការ​ចំនួន ១​លាន​រៀល ជាមួយ​សៀវភៅ​អប់រំ​ទូន្មាន​របស់​ភិរម្យ អ៊ូ (​ក្រម ង៉ុ​យ​) និង​បណ្ឌិត អ៊ូ ចុង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ​មួយគ្រឿង ហើយ​សាលា​នីមួយៗ​ដែលមាន​សិស្ស​ជាប់​និ​ន្ទេ​ស (A) គឺ​ក្នុង​១​សាលា​ទទួលបាន​ថវិការ ៣​លាន​រៀល​។​

​សម្តេច​តេ​ជោ បាន​ជូនពរ​ដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​កូនក្មួយ ព្រមទាំង​ចៅៗ សិស្សានុសិស្ស​ទាំងអស់​ជួបតែ​សេចក្តីសុខ​ចម្រើន និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ជា​បន្ត ទៀត​ក្នុង​ការសិក្សា​រៀនសូត្រ និង​ក្នុង​ការអប់រំ​ផ្តល់នូវ​ចំណេះដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​បន្តទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា សម័យ​ប្រឡង​កាលពី​ថ្ងៃទី ២០ ខែសីហា ឆ្នាំ​២០១៨ កន្លងទៅនេះ មាន​សិស្ស​ប្រឡង​ជាប់ ៧៦,០៣៤​នាក់ ស្មើនឹង ៦៧.០៧%​។ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស (A) មាន​ចំនួន ៤០៨​នាក់ និទ្ទេស (B) ចំនួន ២,២២២​នាក់ និទ្ទេស (C) ចំនួន ៦,០៤១​នាក់ និទ្ទេស (D) ចំនួន ១៥,១៨០​នាក់ ព្រមទាំង​និទ្ទេស (E) ចំនួន ៥,២១៨៣​នាក់​។a hun stud2 

​