
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3487 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099254 នាក់
ខេត្តកំពង់ស្ពឺ - នៅថៃ្ងទី២៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត មួយគ្រឿងម៉ាឡិចស៊ិសបានបុកពីក្រោយរថយន្ដមួយគ្រឿងផ្សេងទៀតដឹកប្រេងសាងកំពុងតែរត់ខាងមុខ នៅលើផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានឲ្យដឹង ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត) បើកបរក្នុងទីសដៅ ពីលិចទៅកើត(ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួន។ រថយន្ដទាំង២ បើកបរក្នុងទិសដៅស្របគ្នា ។
នៅកន្លែងកើតហេតុរថយន្តម៉ាកLEXUS LX570 ឆេះទាំងស្រុងនៅកន្លែង រីឯរថយន្តដឹកប្រេងមានការខូចខាតមួយផ្នែកខាងក្រោយកិច្ចអន្ដរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនបានចេញជួយនិងប្រើប្រាស់ទឹកអស់មួយរថយន្ដ បច្ចុប្បន្នវត្ថុតាងទាំង២ កំពុងចាត់ចែងយកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព ៕