» គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់! » នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ជាប់គាំងនៅកំពង់ផែខេត្តព្រះសីហនុ ដោយសារសាំងឡើងថ្លៃ » ខួប៧០ឆ្នាំនៃទំនាក់ទំនាក់ទំនងការទូតកម្ពុជានិងសហពន្ធ័រុស្ស៊ីប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការ! » សម្តេចធិបតី ងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩អ៊ុំសំអានសួរថាតើថៃវាសុខចិត្តកាត់ដីឲ្យខ្មែរ?! » លេខាធិការដ្ឋានយោធាភូមិភាគ៤កម្ពុជាជួបភាគិភូមិភាគ២ថៃជួបជជែកគ្នារឿងគ្នារឿងជម្រុងការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា » លោកមាសសារ៉ាអ្នកាសែតអនឡាញត្រូវតុលាការខេត្តកណ្តាលគម្រាម!? » កិច្ចសហការអាមេរិក និងកម្ពុជា បង្ក្រាបបានការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់ » ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9882 នាក់

ម្សិលមិញ 30745 នាក់

សរុប 20983013 នាក់

គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស

 

 

នៅក្នុងសម័យប្រជុំពេញអង្គដ៏សំខាន់របស់ខ្លួន គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិនបានបញ្ជាក់ពីការបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួន ៣៣ នាក់ចេញពីបក្ស។
នៅថ្ងៃព្រហស្បតិ៍ទី២៩តុលា គណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិនបានបញ្ចប់សម័យប្រជុំពេញអង្គលើកទីប្រាំរយៈពេលបួនថ្ងៃរបស់ខ្លួន។ គណៈប្រតិភូបានអនុម័តសេចក្តីសម្រេចមួយដែលអំពាវនាវឱ្យលើកកម្ពស់អ្វីដែលហៅថា “ការគ្រប់គ្រងបក្សដ៏ទូលំទូលាយ និងតឹងរ៉ឹង”។a china abolish 

មន្ត្រី ៣៣រូបដែលបានបណ្តេញចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia។ នេះបើយោងតាមសេចក្ដីប្រកាសនៃកិច្ចប្រជុំពេញអង្គលើកទី៥ របស់បក្ស ដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦។
បញ្ជីឈ្មោះនេះ ក៏រួមបញ្ចូលផងដែរនូវអតីតមន្ត្រីយោធា លោក Liu Zhenli, អតីតអ្នកការទូតជាន់ខ្ពស់ លោក Liu Jianchao, អតីតរដ្ឋមន្ត្រីឧស្សាហកម្ម, លោក Jin Zhuanglong និងអតីតប្រធាននិយតករមូលបត្រចិន លោក Yi Huiman។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គណបក្សបានដកលោក Li ⁠Yunze អតីតប្រធាននិយតករហិរញ្ញវត្ថុរបស់ចិន ចេញពីតំណែងបក្សផងដែរ។

តាមសារព័ត៌មាន The Straits Timesបង្ហាញថាបក្សកុម្មុយនីស្តចិន (CPC) កំពុងទាមទារឱ្យសមាជិកបក្សមានវិន័យ និងគោរពតាមគោលការណ៍កាន់តែតឹងរ៉ឹង ស្របពេលយុទ្ធនាការបង្ក្រាបអំពើពុករលួយ កំពុងធ្វើឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ដឹកនាំជាន់ខ្ពស់ មុននឹងឈានដល់មហាសន្និបាតបក្សដ៏សំខាន់មួយ នៅឆ្នាំ២០២៧។

នៅថ្ងៃទី២៩ ខែតុលា ក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំថ្នាក់កំពូលមួយ នៅទីក្រុងប៉េកាំង បក្សកុម្មុយនីស្តចិន បានអនុម័ត «សេចក្តីសម្រេច ស្តីពីការបន្តពង្រឹងការគ្រប់គ្រងខ្លួនក្នុងបក្សឱ្យបានពេញលេញ និងតឹងរ៉ឹង» ព្រមទាំងអំពាវនាវឱ្យមានវិធានការជាប្រព័ន្ធ ដើម្បីដោះស្រាយទាំងរោគសញ្ញា និងឫសគល់នៃអំពើពុករលួយទាំងអស់។

កិច្ចប្រជុំពេញអង្គលើកទី៥នេះ ក៏សម្រេចថា មហាសន្និបាតបក្សលើកទី២១ នឹងប្រព្រឹត្តទៅនៅឆមាសទី២ ឆ្នាំ ២០២៧ ហើយក្នុងមហាសន្និបាតនោះ គេរំពឹងថា ប្រធានាធិបតី ស៊ី ជីនពីង នឹងទទួលបានអាណត្តិទី៤ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន។

លោក Zhang Shengmin អនុប្រធានគណៈកម្មការយោធាមជ្ឈិមប្រទេស ត្រូវបានជ្រើសរើសឱ្យចូលជាសមាជិកការិយាល័យនយោបាយ ដោយបំពេញកៅអីទំនេរមួយ ក្នុងចំណោមកៅអីពីរ កាន់កាប់ដោយតំណាងមកពីជួរយោធា។

លោក Chen Gang អនុនាយក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងថា ចំនួនសមាជិកដែលត្រូវបានអនុម័តឱ្យបណ្តេញចេញនោះ បង្ហាញថា លោក ស៊ី ជីនពីង ទទួលការគាំទ្រពីបក្សទាំងមូល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។លោកបានលើកឡើងថា៖ «ចំណុចនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួសត្រាយផ្លូវ សម្រាប់លោក ស៊ី ដើម្បីចាប់ផ្តើមអាណត្តិទី៤ ក្នុងមហាសន្និបាតបក្សលើកទី២១»៕