» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5072 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100839 នាក់

អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់

 

​ខេត្តកែប៖ កម្លាំងជំនាញអាវុធហត្ថខេត្តកែប បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិសាស្ត្រក្រុងកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ជនសង្ស័យដែលនាំខ្លួនខាងលើមានឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ។a shoot horse5 

លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង ទទួលការងារជំនាញព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ​ប្រតិបត្តិការបង្ក្រាបជនជាតិចិនខាងលើករណីបាញ់បោះសេរី និងរក្សាទុកអាវុធខុសច្បាប់ បានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានកិច្ចសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពត ក្នុងការឆែកឆេរកន្លែងស្នាក់នៅ។

 

នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប សមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ ក្នុងនោះជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី១នាក់ រួមនឹងវត្ថុតាង ​មានអាវុធខ្លី ម៉ាកGlock ១ដើម អាវុធវែង២ដើម M.sixteen ១ដើម និង Ak.Forty seven កែច្នៃ ១ដើម មធ្យោបាយ រថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BT-2733 ចំនួន ១គ្រឿង និងទូរស័ព្ទដៃស្មាតហ្វូន ៦គ្រឿង។ក្រោយពីការបង្ក្រាបបាន ក៏នាំខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង មករក្សាទុក និងសួរនាំនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក្រោយពីសួរនាំ រកឃើញថាមនុស្សប្រុស ស្រី អត់ពាក់ព័ន្ធ ចំនួន៤នាក់ កម្លាំងជំនាញ ក៏សុំគោលការណ៍ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកែប បានធ្វើការដោះលែងឲ្យមានសេរីភាពវិញ។​ជនសង្ស័យត្រូវចាត់ការតាមច្បាប់៖ ឈ្មោះ WU YANWEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។a shoot horse a shoot horse2 a shoot horse3 a shoot horse4 

​