» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5013 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100780 នាក់

ជួប​ស្រីក្មេង​ឡេ​ឡឺ​ម្នាក់​សួរ​មិន​ស្តី​ពេល​នាំទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​រត់គេច​បាត់​!?


​ភ្នំពេញ​៖​ប្រទះឃើញ​ក្មេងស្រី​សាច់​សខ្ចី​រូប​ស្រស់​ម្នាក់ មាន​អាយុ​ប្រហែល​១៨​ឆ្នាំ ក្នុង​ស​ភាពមិនប្រក្រតី ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់ ដៃជើង​ដងខ្លួន​ញ័រ​ញ៉ាក​ទទ្រើក មិនដឹងថា​ត្រូវ​ថ្នាំ​សណ្ដំ​អ្វី​ឬក៏​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​បេតុង​១៩៧០ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​a crazy girl 

​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​រាយការណ៍​ប្រាប់ថា មាន​ក្មេងស្រី​ស្រស់ស្អាត​ម្នាក់ ស្លៀកខោ​យឺត​ជើងវែង ពណ៌​ខៀវ អាវយឺត ដៃខ្លី ពណ៌​ប្រផេះ មាន​ស្ពាយ​កាបូប​តូច​មួយ កំពុងតែ​ឈរ​នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​១៩៧០ មិនដឹងថា មាន​បញ្ហា​អ្វី​នោះទេ ដោយ​ក្នុង​ស​ភាពមិនប្រក្រតី ដោយ​មិន​និយាយស្តី​អ្វី​ទាំងអស់ ដៃជើង​ដងខ្លួន​ញ័រ​ញ៉ាក​ទទ្រើក មិនដឹងថា​ត្រូវ​ថ្នាំ​សណ្ដំ​អ្វី ឬក៏​ប្រើប្រាស់​ថ្នាំញៀន​ហួស​កម្រិត ។​

សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​នាំ​នាង​យកមក​សាលាសង្កាត់​ភ្នំពេញ​ថ្មី ដើម្បី​សាក​សួររក​សាច់ញាតិ ។​ប៉ុន្តែ​សួរនាំ​អស់​ជាច្រើន​ម៉ោង​ក៏​នាង​មិន​ព្រម​និយាយ ទើប​សមត្ថកិច្ច​សម្រេច​ចិត្ត​ហៅ​ម៉ូតូ​រ៊ឺ​ម៉ក​ដឹកបញ្ជូន​បន្តទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ។​​តែ​អ្វីដែល​ហួសចិត្ត​គឺ ពេលទៅដល់​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ សម​ត្ត​កិច្ច​រវល់​តែ​ចូលទៅ​ធ្វើ​បែបបទ​ប្រគល់​នាង​ឲ្យ​ទៅខាង​មន្ទីរ ស្រាប់តែ​នាង​ឲ្យ​អ្នកបើក​រ៉ឺម៉ក​ជិះ​ចេញទៅ​បាត់​មិនដឹងថា​ទៅណា​នោះទេ ។​
​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ក៏​ត្រឡប់មក​មូលដ្ឋាន​ខ្លួន​វិញ​ទៅ​? ៕a crazy girl1 a crazy girl2 

​