» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5068 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100835 នាក់

អាណាចក្រ​ប៉ៃលិន​អតីត​តំបន់​ខ្លាំង​របស់​ខ្មែរក្រហម​យុវជន​ជាង​១០​ភាគរយ​សេព​គ្រឿងញៀន​!


​ខេត្ត​ប៉ៃលិន​៖​កន្លងមក​លោក​ថាក់​ស៊ិន​ស៊ីណាវ៉ាត្រា​កាល​នៅ​ជា​នាយករដ្ឋមន្ត្រី​ថៃ​ក្នុងអំឡុង​ឆ្នាំ​២០០១​បាន​សម្រាប់​មនុស្ស​ជាង​៣០០០​នាក់​ក្នុង​យុទ្ធនាការ​ប​ង្រា​ប​បទល្មើស​គ្រឿងញៀន​។​បន្ទាប់មក​សម័យ​លោក​ឌុយ​តា​តឺ​ឡើងជា​ប្រធានាធិបតី​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​សម្រាប់​មនុស្ស​ប្រមាណ​៤០០០​នាក់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​ចាត់ទុកថា​ជា​បទល្មើស​ស៊ី​រូង​ផ្ទៃក្នុង​សង្គមជាតិ​។​តើ​ស្រុក​ខ្មែរ​យើង​ល្ម៉េ​ច​ដែរ​?​។​a drug pai1 

ជាក់ស្តែង​គ្រាន់់តែ​នៅ​អាណ​ចក្រ​ខេត្ត​ប៉ៃលិន​អតីត​តំបន់​ខ្លាំង​របស់​ខ្មែរក្រហម​បច្ចុប្បន្ន​គ្រៀង​ញៀន​ក៏​អុកឡុក​ខ្លាំង​សម្បើម​ណាស់ដែរ​។​ក្នុង​យុទ្ធនា​ការចុះ​ឆែកឆេរ​មួយ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ០៨ និង ៣០ នាទី​យប់ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​នេះ​នៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ជាប់​ព្រំដែន​ថៃ​ក្នុងចំណោម​ធ្វើតេស្ត​មនុស្ស​៦០​នាក់​សម​ត្ត​កិច្ច​រកឃើញ​អ្នក​ផ្ទុក​សារធាតុ​ញៀន​ចំនួន​១៣​នាក់​និង​បាន​ឃាត់ខ្លួន​ជន​ទាំងនោះ​យកទៅ​អប់រំ រួមទាំង ម៉ូតូ​ចំ​នួ​ច​៤​គ្រឿង​និង​វត្ថុតាង​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​និង​គ្រឿងញៀន​។​

​លោក ផាន់ ចាន់​ធុល អភិបាល​ប៉ៃលិន លោក ចេង ញ៉ា​ញ អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍​ឧត្ដមសេនីយ៍ត្រី ស៊ិន សុភា​ល​ក្ម្សី ស្នងការរង​ទទួល​ផែន​អគ្គីភ័យ និង​អាវុធជាតិផ្ទុះ រួមជាមួយ​លោក​វរសេនីយ៍ឯក ស៊ុំ សុផល ស្នងការរង​ទទួល​ផែន​សណ្ដាប់ធ្នាប់ នៅ​ចំណុច​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​៖
-​រថយន្ត​ចំនួន ៩៥​គ្រឿង​
-​ម៉ូតូ​ចំនួន ១៧៥​គ្រឿង និង​បាន​ដកហូត​ចំនួន ០៤​គ្រឿង​។​

​ក្នុងនោះ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានធ្វើការ​ត្រួតពិនិត្យ​សារធាតុ​ញៀន​បាន​ចំនួន ៦០​នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៣​នាក់ ដែល​ពិនិត្យឃើញ​មាន​សារធាតុ​ញៀន​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ត្រូវ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា និង​ឲ្យ​អាណាព្យាបាល​មក​ធានា​យកទៅ​អប់រំ​បន្ត​។​
​ពលរដ្ឋ​មានការ​បារម្ភ​យ៉ាងខ្លាំង​ព្រោះ​គ្រឿងញៀន​កំពុង​វាយលុក​ពេញបន្ទុក​នៅក្នុង​ភូមិឋាន​របស់គាត់ ជាក់ស្តែង​លទ្ធផល​នៃ​ការចុះ​ឆែកឆេរ​នេះ​ឧទាហរណ៍​ស្រាប់​។a drug pai a drug pai2 a drug pai3 

​