» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5033 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100800 នាក់

កីឡាករ ចាន់ ប៊ុន​ហឿន កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ដោយសារ​ត្រូវ​រថយន្ដបុក​ពីក្រោយ​ពេល​កំពុង​រត់​ហាត់​តាមផ្លូវ​

 


​ភ្នំពេញ​៖​កីឡាករ​ប្រដាល់​គុន​ខ្មែរ ចាន់ ប៊ុន​ហឿន និង​កីឡាករ ហាប់ ខា ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ត្រូវ​រថយន្ដ​មួយគ្រឿង​បើក​បុក​ពីក្រោយ​ពេញទំហឹង​ពេល​កំពុង​រត់​ហាត់​តាមផ្លូវ​។​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ក្រុមកីឡា​ប្រដាល់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩:៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែសីហា​ឆ្នាំ​២០២៤ នៅ​ផ្លូវ​មាត់ទន្លេ ម្ដុំ​សណ្ឋាគារ សុខា​ភ្នំពេញ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោង​ចង្វារ រាជធានី​ភ្នំពេញ​។​​លោក​ឧកញ៉ា ស្រី ចាន់ថន បាន​និយាយ​បញ្ជាក់ថា កីឡាករ​ប្រដាល់ ចាន់ ប៊ុន​ហឿន កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។a boxing hit1

​សមត្ថកិច្ច​បានឱ្យដឹង​ថា កីឡាករ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​កាលពី​ព្រឹក​មិញ​នេះ​គឺ​កីឡាករ ចាន់ ប៊ុន​ហឿន និង​កីឡាករ ហាប់ ខា​។ ក្រោយពី​រថយន្ត​បង្ក​បាន​បើក​បុក​រួច កីឡាករ​ទាំង​ពីររូប​ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ក្នុងចំណោម​កីឡាករ​ពីររូប​នេះ​កីឡាករ​ដែល​ទទួលរង​របួសធ្ងន់​ជាងគេ​នោះ​គឺ​កីឡាករ ចាន់ ប៊ុន​ហឿន ។​​ចំណែកឯ​ភាគី​ខាង​រថយន្ត​បង្ក​បន្ទាប់ពី​បាន​បើក​បុក​ជនរងគ្រោះ​ដែលជា​កីឡាករ​ល្បីឈ្មោះ​ទាំង​ពីររូប​នេះហើយ ក៏​មិនបាន​រត់​ទៅណា​ដែរ គឺ​នៅ​ចរចា​ជាមួយនឹង​ភាគី​ជនរងគ្រោះ ហើយ​អ្នកបើករថយន្ត​ជា​មនុស្ស​ស្រី ក្រោយ​កើតហេតុ​នេះ​ភ្លាម នារី​រូបនោះ​ក៏​ស្ថិតនៅ​មន្ទីរពេទ្យ​ជាមួយ​ជនរងគ្រោះ​ដើម្បី​ដោះស្រាយ​ផងដែរ​។​​គួរ​ជម្រាប​ថា បើតាម​ប្រភព​ជិតស្និទ្ធ​របស់​កីឡាករ​ចាន់ ប៊ុន​ហឿន បានឱ្យដឹងថា បច្ចុប្បន្ន​របួស​របស់​កីឡាករ​ដែលជា​ជនរងគ្រោះ ទទួលរង​របួស​បាក់ឆ្អឹង​ដងកាំបិត និង​ឆ្អឹងជំនីរ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រោម​ការយកចិត្តទុកដាក់​របស់​ក្រុមគ្រូពេទ្យ ៕a boxing hit a boxing hit2 a boxing hit3 
​