» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12103 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118385 នាក់

បន្ទាប់ពី​ព្រះកាយ​ច័ន្ទ​បោះចោល​តំណែង​ប្រចាំរាជធានីកញ្ញា​លឹម ចាន់​សេរី​រ័ត្ន​លំដាប់​រង​ទី​១ ត្រូវ​ឡើង​ជំនួស​

​ភ្នំពេញ​៖​យោងតាម ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Miss Grand Phnom Penh បាន​ឲ្យ​ដឹងថា​អ្នក​ជំនួស​តំណែង កញ្ញា ព្រះកាយ​ច័ន្ទ គឺជា​បវរកញ្ញា​រូប​ស្រស់ លឹម ចាន់​សេរី​រ័ត្ន ដែលជា​ម្ចាស់​ជយលាភី​លំដាប់​រង​ទី​១ នៃ​កម្មវិធី Miss Grand Phnom Penh ដើម្បី​ចូលរួម​ប្រកួត Miss Grand Cambodia 2024 នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៤ ខាងមុខ​។​a miss grand pp 

មហាជន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​និង​ស្រី​ស្អា​ត់​នានា​បាន​សម្តែង​ការ​ត្រេកអរ​ស្វាគមន៍​ចំពោះ​បវរកញ្ញា​ជើង​ខ្លាំង​មកពី​ខណ្ឌ​ពោធ​សែន​ជ័យ​រូបនេះ ។ កញ្ញា​លឹម​សេរី​រ័ត្ន ក៏បាន​ចែករំលែក​ដោយ​ភ្ជាប់​ជាមួយ​ពាក្យពេចន៍​ថា «​អគុណ​បណ្តា​អ្នកគាំទ្ររ​នាង​ខ្ញុំ​ទាំងអស់គ្នា នាង​ខ្ញុំ​នឹង​ប្រឹងប្រែង​ដុះខាត់​សមត្ថភាព​របស់​នាង​ខ្ញុំ​បន្ថែម​ដេ​ី​ម្បី​ទៅកាន់​េ​វ​ទិ​ការ​ធំ​របស់ Miss Grand Cambodia»​។​​កញ្ញា លឹម ចាន់​សេរី​រ័ត្ន ជា​បេក្ខភាព​ស្រស់់ស្អាត​ម្នាក់​ក្នុងចំណោម​បេក្ខភាព​ផ្លូវការ នៃ​ការប្រកួត​ថ្នាក់​ខេត្ត Miss Grand Phnom Penh តំណាង​ខណ្ឌ​ពោធ​សែន​ជ័យ​។ សមត្ថភាព ភាពក្លាហាន​អង់អាច និង​ការ​ក្លាហាន​ក្នុងការ​បញ្ចេញមតិ​ជា​សាធារណៈ​របស់​នាង​ខ្លាំង​មិន​ចាញ់ ព្រះកាយ​ច័ន្ទ ប៉ុន្មាន​ឡើយ​។

សូមបញ្ជាក់ថា​ស្រី​ស្អាត​លេចធ្លោ​នាង ព្រះកាយ​ច័ន្ទ​បាន​បង្ក​ឲ្យ​មានការ​ចាប់​អាថរ​ម្មណ៍​បន្ទាប់ពី​នាង សម្រេចចិត្ត​លាលែង​តំណែង Miss Grand Phnom Penh 2024 (MGPP 2024) និង​ការ​ឈរឈ្មោះ​ជា​បេក្ខភាព​ផ្លូវការ​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ MGC 2024 នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៤ ខាងមុខនេះ​។​ព្រះកាយ​ច័ន្ទ​បាន​ប្រ​បា់​ថា​នាង​មិនមាន​ពេ​ឡ​គ្រប់គ្រាន់​និង​ប្រកាស​ឱ្យដឹងថា នាង​នឹងធ្វើ​ការវះកាត់​កែ​ខ្ទង់ច្រមុះ​ម្តងទៀត ដែល​នេះ​ជា​លើក​ទី ៥ ហើយ​ដែល​នាង​ធ្វើការ​វះកាត់​កែ​ខ្ទង់ច្រមុះ ដើម្បី​បង្កើន​សម្រស់ និង​ភាពជឿជាក់​សម្រាប់​ខ្លួនឯង​។ កាលពី​យប់​ថ្ងៃទី ២៦ ខែកុម្ភៈ ព្រះកាយ​ច័ន្ទ បាន​ប្រាប់​ឱ្យដឹងថា នាង​នឹងធ្វើ​ការវះកាត់​កែ​ខ្ទង់ច្រមុះ​លើក​ទី​៥ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃ ទិវា​វប្បធម៌​ជាតិ លើក​ទី​២៦ តែម្តង​។

​ទោះបីជា​ពេលនេះ ព្រះកាយ​ច័ន្ទ គ្មាន​តំណែង តួនាទី ជា​បវរកញ្ញា​ តែ​នាង​នៅតែមាន​ការងារ​ផ្សេងៗ​ជាមួយ PD Phnom Penh តាម​កុងត្រា​ដែល​បាន​ចងទុក​ជាមួយគ្នា​។ ដូច្នេះ នៅ​ថ្ងៃទី ៩ ខែមីនា នាង​នឹងមាន​កម្មវិធី​ធំ​មួយ​ជាមួយ PD Phnom Penh ដោយនាង​ដើរតួ​ជា​ពិធីការនី និង​ជា​តារាចម្រៀង​ក្នុង​កម្មវិធី​ដ៏​ធំ​នោះ​។​​អ្វីដែល​អតីត​បវរកញ្ញា​រូបនេះ ផ្តល់​សំខាន់​ពេលនេះ គឺ​ការងារ​សិល្បៈ​របស់​នាង ទាំង​ការចេញ​តាម​កម្មវិធី ការថត​ភាពយន្ត និង​ការបង្ហាត់បង្រៀន​សិស្ស​នៅ ព្រះកាយ​ច័ន្ទ​ក្លឹប​។ ដោយឡែក គម្រោង​វិល​មក​ប្រកួត​បវរកញ្ញា​វិញ​ម្តងទៀត​ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវចិត្ត​របស់​នាង ប្រសិនបើ​ផ្លូវចិត្ត​នាង​បាន​ធូរស្បើយ​នាង​អាច​នឹង​ត្រឡប់មក​ប្រកួត​វិញ ប៉ុន្តែ​ពេលនេះ​នាង​មិនមែនជា​បវរកញ្ញា​ទៀត​ទេ ចាប់តាំងពី​នាង​ប្រកាស​សូម​លាលែង​តំណែង​មកម្ល៉េះ​។​a miss grand pp1 a miss grand pp2 a miss grand pp3 


​