» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11798 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118080 នាក់

លោកស្រី សុភា បុត្រឈើ ៖ ធ្លាប់ឆ្លងកាត់នូវជីវិតតស៊ូលំបាក មុននឹងជួបប្តីជាសេដ្ឋីអាល្លឺម៉ង់

 

ភ្នំពេញ៖លោកស្រី សុភា បុត្រឈើ (Sophea Böttcher) ជាស្ត្រីខ្មែរម្នាក់ដែល មានស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុប្បន្នមានស្វាមីជាមហាសេដ្ឋីនៅអាល្លឺម៉ង់ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់ប្រជាជនភៀសសឹកនិងយោធាកម្ពុជានៅសមរភូមិមុខរហូតដល់ទឹកប្រាក៤លានដុល្លារអាមេរិក។ ទោះបីយ៉ាងណា លោកស្រីធ្លាប់ឆ្លងកាត់នូវជីវិតតស៊ូលំបាក ដោយត្រូវរកលុយចិញ្ចឹមកូនដល់ទៅពីរនាក់ ទម្រាំមានជីវភាពល្អប្រសើរវិញ។a butcher2 

នៅក្នុងបទសម្ភាសជាមួយ ឌីជេ ណាណា លោកស្រី សុភា បុត្រឈើ បានរៀបរាប់ពីជីវិតតស៊ូ ដោយចាប់ផ្តើមពីបាតដៃទទេ មុនពេលបានជួបស្វាមីជាសេដ្ឋីអាល្លឺម៉ង។ ជាក់ស្តែង ក្រោយចែកផ្លូវពីស្វាមីទី ១ លោកស្រីមានកូនចំនួនពីរនាក់។ លោកស្រីត្រូវចាប់ផ្តើមពីចំណុចសូន្យ គ្មានលុយ គ្មានដើមទុន មានតែការស្រូបយកចំណេះ តាមរយៈការរៀនជំនាញដោយខ្លួនឯងនៅលើបណ្តាញសង្គម YouTube។ ថ្វីត្បិត បញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ តែលោកស្រីមិនចង់ធ្វើការពេញម៉ោងឡើយ ដោយហេតុត្រូវចំណាយពេលមើលថែកូន ហើយបើធ្វើការទាក់ទងនឹងជំនាញធ្លាប់រៀន ប្រាក់ខែក៏ទាបផ្គត់ផ្គង់មិនគ្រប់គ្រាន់។ លោកស្រីបានចាប់ផ្តើមបើក YouTube រួចក៏ចាប់អារម្មណ៍ខ្លាំងទៅលើជំនាញម៉ាស្សា។ មិនយូរប៉ុន្មាន ដោយហាក់មានដុងខាងម៉ាស្សាផងនោះ លោកស្រីបានរៀនដោយខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ រហូតអាចបើកកន្លែងម៉ាស្សាបាន។

គ្រាបើកដំបូង លោកស្រីមិនមានលុយជួលទីតាំងនោះទេ ពោល ត្រឹមសុំបន្ទប់គេ ហើយបង់លុយឱ្យគេជាភាគរយប៉ុណ្ណោះ។ ដោយមានភ្ញៀវចេះតែកើនឡើង ម្យ៉ាងចង់រីកចម្រើនមុខរបរបន្ថែមទៀត លោកស្រីបានរៀនជំនាញផ្សេងៗ រហូតចេះច្រើនផ្នែកខាងថែរក្សាសម្រស់ ហើយអាចបង្កើនចំណូលកាន់តែប្រសើរ។

តាមរយៈបទពិសោធជីវិត លោកស្រីបាននិយាយដែរថា យើងត្រូវគិតថា អ្វីដែលយើងឆ្លងកាត់ វាគឺជាបទពិសោធ យើងកុំគិតថា វាជាព្រហ្មលិខិត ដែលកំណត់យើងមកដូច្នេះ។ យើងបានឆ្លងកាត់រឿងលំបាកហើយ រឿងល្អនឹងកើតឡើង ដូចនេះ ត្រូវអរគុណរឿងលំបាកៗទាំងនោះ៕a butcher a butcher1