» ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12145 នាក់

ម្សិលមិញ 11560 នាក់

សរុប 21118427 នាក់

ក្រោយ​ល្បី​គេ​ទារលុយ​ជំពាក់​១៥០០​ដុល្លារ​និង​ឆ្លងកាត់​មុខកាំបិទ​តម្លៃ​ឡើង​ឆាក តន់ ចន្ទ​សី​ម៉ា ម្តង ២​ម៉ឺន​ដុល្លារ​

 

​ភ្នំពេញ​៖ តារាចម្រៀង តន់ ចន្ទ​សី​ម៉ា គ្រាប់ពេជ្រ របស់​ផលិតកម្ម Galaxy Navatra របស់​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ត្រូវបាន​ក្រុមហ៊ុន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ ២​ម៉ឺន​ដុល្លារ ចំណែក Concert នាង​ស៊ីថ្លៃ ៥​ពាន់​ដុល្លារ ឯណោះ​ក្នុង​មួយ​កម្មវិធី ដែល​អាច​និយាយបានថា ជា​តម្លៃ​មួយ​ដែល​មិន​ចង់​ឲ្យ​នាង​ចេញ​រក​ក្រៅ​?​។​a chan seyma3 

ផលិតផល​តន់​ចន្ទ​សី​ម៉ា​របស់ ផលិតកម្ម​ហ្កា​ឡាក់​ស៊ីណាវ៉ាត្រា​( Galaxy Navatra) មាន​សន្ទុះ​ប្រជាប្រិយ​ភាពខ្លាំង​នៅក្នុង​ឆ្នាំ ២០២០ នេះ ដោយ​បទ​ចម្រៀង​របស់​នាង មាន​អ្នកទស្សនា​សរុប រហូត​ជាង ៤០០ លាន​ដង ដែល​ចំនួន​នេះ​មិនទាន់​អាចមាន​តារាចម្រៀង​រូប​ណា​អាច​យកឈ្នះ​នាង​បាន​នៅឡើយ​។ តាម​ប្រភព​ច្បាស់ការ​ខាងលើ​បាន​ទម្លាយ​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ទាក់ទង​មក​ខាង​ផលិតកម្ម ក្នុងនោះ​មានតែ​ក្រុមហ៊ុន​ធំៗ​ប៉ុន្មាន​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​តម្លៃ​ខាងលើ​។​កន្លងមក​ទស្សនិកជន​មានការ​ឆ្ងល់​ថា កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​តារាចម្រៀង​ល្បី ហេតុអ្វី​មិនដែល​សូវ​ឃើញ​ច្រៀង​តាម​ការប្រគំ​តន្ត្រី​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​?​អា​ឡូ​វ​ដឹង​ហើយ​។

លោក យឹម តា​ស្រង់​អតីត​អ្នកគ្រប់គ្រង​នៅ​ផលិតកម្ម​ថោ​ន​ហើយ​មក​ធ្វើជា អ្នកគ្រប់គ្រង​ផលិតកម្ម Galaxy Navatra បាន​ទទួលស្គាល់ថា តម្លៃ​ខ្លួន​នៃ​ការ​ច្រៀង​របស់ កញ្ញា តន់ ចន្ទ​សី​ម៉ា ក្រុមហ៊ុន​ពិតជា​បានកំណត់ ដូច​បានលើកឡើង​ខាងលើ​ពិតមែន​។ ​លោក យឹម តា​ស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ទាក់ទង​នាង​ទៅ​ច្រៀង ក្នុងនោះ​មានតែ​ក្រុមហ៊ុន​ធំៗ​ប៉ុន្មាន​ប៉ុណ្ណោះ ដែល​ហ៊ាន​ជួល​នាង​ច្រៀង​។ ក្រៅពី​មាន​ទីផ្សារ​ខ្ពស់​ហើយ​នោះ បច្ចុប្បន្ន កញ្ញា តន់ ចន្ទ​សី​ម៉ា បាន​ក្លាយជា brand ambassador របស់ ក្រុមហ៊ុន​ធំៗ​២​នាពេល​ខាងមុខនេះ ហើយ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាងមុខនេះ នាង​នឹងត្រូវ​ចូល​ច្រៀង​ក្នុង​កម្មវិធី​ឆ្លង​ឆ្នាំ​ឲ្យ​ក្រុមហ៊ុន​ធំ មួយ​ផងដែរ​។

​យឹម​តា​ស្រង់​ដែល​ធ្លាប់​ប្រាប់ថា​បាន​កុំមីស្យុង​២០​ភាគរយ​ពី​កញ្ញា​សី​ម៉ា​ពេលចេញ​ច្រៀង​ក្រៅ​បាន​បញ្ជាក់ថា​៖ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​កំណត់​ឲ្យ តន់ ចន្ទ​សី​ម៉ា ចេញ​ច្រៀង​តាម​កម្មវិធី​តូចៗ​ដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង នាង​ស៊ីថ្លៃ​ដល់​ទៅ​២​ម៉ឺន​ដុល្លារ ថ្លៃ​ជាង​ច្រៀង​តាម Concert ក៏​ព្រោះ​ផលិតកម្ម Galaxy Navatra និង Galaxy Navatra Thailand បាន​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ហើយ​នៅ​តម្លៃ​នេះ ជាត​ម្លៃ ស្តង់ដារ​អន្តរជាតិ​មួយ ព្រោះ​កម្មវិធី​តូចៗ​ដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង ជា​កម្មវិធី​ឯកជន ហេតុនេះ​មានតែ​កម្រិត​អ្នកមាន​សេដ្ឋកិច្ច​ប្រសើរ​ប៉ុណ្ណោះ ទើប​អាច​ជួល​នាង​ទៅ​ច្រៀង​បាន​។​សូម​បញ្ជាក់ដែរថា​មុនពេល​ល្បី​ក​ញ្ញ​តន់​ចន្ទ​សី​ម៉ា​ធ្លាប់​ត្រូវបាន​គេ​ប្រកា​សទា​លុយ​ជ​ម្ពា​ក់​តាម​ហ្វេ​ស​ប៊ុ​ក​១៥០០​ដុល្លារ​។​ក្រោយមក​ពេល​ចូល​ផលិត​កម្មនាង​ក៏បាន​កែ​សម្ផស្ស​ន៍​មុខមាត់​ច្រមុះ​ផងដែរ​៕a chan seyma a chan seyma1 a chan seyma2 a chan seyma4 

​