» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1360 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121036 នាក់

គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥​កម្ពុជា​ជាមួយ​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត របស់​ថៃ នឹង​បន្ត​ប្រជុំ​នៅ​ថ្ងៃទី​២៥ ខែសីហា នៅ​ទឹកដី​ថៃ​

 

​ភ្នំពេញ​៖ កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ​(RBC) រវាង​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ចន្ទ​បុរី​-​ត្រាត ខាង​ភាគី​ថៃ នឹង​បន្ត​ប្រជុំ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៥ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោកស្រី​ឧ​ត្ត​ម​សេ​នេ​យ៍​ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៥​។​a thai k meeting1 

​បើតាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ រំពឹងថា​នឹង​ទទួល​បា​លទ្ធផល​វិជ្ជមាន​បន្ថែមទៀត ដែល​អនុញ្ញាតឱ្យ​កម្ពុជា​-​ថៃ ជំរុញ​ការអនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ពេញលេញ ព្រមទាំង​នាំមក​វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ប្រក្រតីភាព​ត្រលប់​មកវិញ​កាន់​ឆាប់រហ័ស ខណៈ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) ធ្វើឡើង​នៅ​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៥ រវាង​ភាគី​ទាំងពីរ​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ​។​

​លោកស្រី​ឧ​ត្ត​ម​សេ​នេ​យ៍​ឯក ម៉ាលី សុជាតា បាន​បញ្ជាក់ថា កម្ពុជា​នៅតែ​អំពាវនាវ​ដល់​ភាគី​ថៃ​យ៉ាង​ទ​ទួ​ច​ឱ្យ​អនុវត្ត​ទៅតាម​កិច្ច​ព្រ​ព្រៀ​រវាង​ភាគី​ទាំងពីរ ដោយ​ប្រគល់​មកឱ្យ​កម្ពុជា​វិញ​នូវ​កងកម្លាំង​របស់​ក​ម្ពុ​ជា​ទាំង ១៨​រូប ដែល​ថៃ​ចាប់​ទៅដោយ​ខុសច្បាប់​ក្រោយ​បទ​ឈប់​បាញ់ ដើម្បីឱ្យ​ពួកគាត់​អាច​វិល​ត្រលប់មក​ជួបជុំ​គ្រួសារ​ពួកគាត់​វិញ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥​របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត​របស់​ថៃ ដែល​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ សរ គឹម​ប៉ាក់ ប្រធាន​ក្រុម​លេខា​ភាគី​កម្ពុជា និង​វរ​នា វី​ឯក គិ​ទិ​ផុន គុណ​សិរិ​ប៉ន​ញ៉ូ ប្រធាន​ក្រុម​លេខា​ភាគី​ថៃ​។​

​ក្រោយ​បើក​កិច្ចប្រជុំ ភាគី​ទាំង​ពីរបាន​ពិនិត្យ​លើ​ចំណុច​លម្អិត​លើ​កំណត់ហេតុ​ព្រមព្រៀង​ដែលជា​លទ្ធផល​បន្ទាប់ពី​កិច្ចពិភាក្សា​គ្នា​រួចមក កិច្ចប្រជុំ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥​របស់​កម្ពុជា និង​បញ្ជាការដ្ឋាន ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត​របស់​ថៃ បាន​ប្រព្រឹត្តទៅ​ដោយមាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិភាគ​ទី​៥​របស់​កម្ពុជា និង​បញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទ​បុរី​-​ត្រាត​របស់​ថៃ នៅ​ថ្ងៃស្អែក​ទី​២៥ ខែសីហា ឆ្នាំ​២០២៥៕

យោធាថៃបដិសេធលទ្ធផលប្រជុំជាមួយកម្ពុជាដែលនិយាយដល់រឿងរាយបន្លាលួស?

ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ បានចេញលិខិតមួយនាពេលថ្មីៗនេះ បដិសេធចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលថា មានការពិភាក្សាអំពីវិធានការដែលអាចអនុវត្តបានចំពោះបញ្ហាបន្លាលួស និងការរារាំងផ្សេងៗទៀត ដើម្បីសម្រួលទុក្ខលំបាករបស់ពលរដ្ឋមូលដ្ឋាន។ តែក្រសួងការពារជាតិកម្ពុជាបានការពារសេចក្តីថ្លែងការណ៍របស់ខ្លួនកន្លងមកថាទុកជាបានការដដែល។ សម្រាប់អ្នកវិភាគ ថៃមិនដែលមើលឃើញកម្ពុជាក្នុងផ្លូវវិជ្ជមាននោះទេ និងមិនសូវមានភាពស្មោះត្រង់នឹងពាក្យសម្តីរបស់ខ្លួន។ ​

 
 
បើតាមលិខិតរបស់វរសេនីយ៍ឯក ខុមវ៉ារ៉ាណុន គូឡាប់ព្រំសុវណ្ណ អនុព័ន្ធយោធាអមស្ថានទូតថៃ ក្នុងទីក្រុងភ្នំពេញចុះថ្ងៃទី២៣ ខែសីហា ការប្រជុំ RBC ដែលបានរៀបចំនៅខេត្តស្រះកែវ​ប្រទេសថៃ កាលពីថ្ងៃទី ២២ ខែសីហា មិនមានការពិភាក្សាលើការស្វែងរកវិធានការដែលអាចអនុវត្តទៅបានដើម្បីដោះស្រាយបញ្ហាការរាយលួសបន្លា​ និងការបង្កឧបសគ្គផ្សេងៗ ក្នុងន័យសំដៅដល់ការបន្ធូរបន្ថយទុក្ខលំបាករបស់សហគមន៍មូលដ្ឋាន ការសម្របសម្រួលឲ្យមានការវិលត្រឡប់របស់ប្រជាជនដោយសុវត្ថិភាពទៅផ្ទះសម្បែងរបស់ពួកគេវិញ​ និងកាត់បន្ថយនូវរាល់ផលប៉ះពាល់លើជីវភាពរស់នៅរបស់ពួកគេឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននោះទេ។

តាមលិខិតដដែលរបស់លោក ខុមវ៉ារ៉ាណុន គូឡាប់ព្រំសុវណ្ណ ដែលបានចុះផ្សាយដោយកាសែតថៃ Khaosod Englishនៅថ្ងៃអាទិត្យ ទី​២៤ ខែសីហានេះ យោធាថៃ​ តាមរយៈការិយាល័យអនុព័ន្ធយោធាប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ សូមគូសបញ្ជាស់ថា កិច្ចប្រជុំ RBC គឺជាយន្តការទ្វេភាគីសម្រាប់កិច្ចការសន្តិសុខតាមព្រំដែន ពោលគឺវាមិនមែនជាវេទិកាសម្រាប់ភាគីសងខាង ផ្សព្វផ្សាយព័ត៌មានខុសពីការពិតទៅកាន់សាធារណជននោះទេ។​ ការផ្សព្វផ្សាយចំណែកណាមួយដែលបង្កើតបាននូវការយល់ខុស ហើយធ្វើឲ្យខូចទំនុកចិត្តរវាងគ្នាពាក់ព័ន្ធនឹងបញ្ហាដែលមិនរាប់បញ្ចូលក្នុងកំណត់ហេតុផ្លូវការបស់កិច្ចប្រជុំគឺជាទង្វើមិនសមរម្យ។ ភាគីថៃ បានស្នើដោយក្តីគោរពឲ្យកម្ពុជាគោរពតាមកំណត់ហេតុផ្លូវការ ហើយបញ្ហាទាំងនោះអាចនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

នៅចំពោះមុខការចោទប្រកាន់របស់ភាគីថៃនេះ ក្រសួងការពារជាតិកម្ពុជានៅបន្តការពារសេចក្តីថ្លែងការណ៍ដែលចេញ ដោយភាគីកម្ពុជា ដែលបាននិយាយដល់បញ្ហានៃការរាយបន្លាលួស ការដាក់ពង្រាយកង់ឡាន និងការបង្កឧបសគ្គផ្សេងៗទៀត ដែលគួរត្រូវបានដោះស្រាយតាមវិធានការជាក់ស្តែង ហើយអនុវត្តទៅបានដើម្បីកាត់បន្ថយផលប៉ះពាល់នានា លើសហគមន៍មូលដ្ឋាន។

a thai  k meeting a thai k meeting2 


​