» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6913 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102680 នាក់

បណ្ឌិត សុខ ទូច​ចេញមុខ​ធ្វើ​មេធាវី​ការពារ​ចិន​រឿង​កំពង់ផែ​រាម​ទល់​និង​ការចោទប្រកាន់​


​ភ្នំពេញ​៖ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កំពង់ផែ​រាម​«​គ្មាន​វត្តមាន​កងទ័ព​ចិន​ឈរជើង​»​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ ប៉ុន្តែ​កម្ពុជា​បានប្រែក្លាយ​កំពង់ផែ​រាម​ទៅជា​កំពង់ផែ​ទឹក​ជ្រៅ​ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​។a sok touch2 

​ការ​ថ្លែង របស់លោក​បណ្ឌិត សុខ ទូច វា​ហាក់បីដូចជា​លោក​ប្រធាន​រា​ជប​ណ្ឌឹ​ត្យ​សភា​កម្ពុជា​រូបនេះ​ចេញមុខ​ធ្វើជា​មេធាវី​ការពារ​ឲ្យ​ចិន​ក៏ដូចជា​កង​ទ​ព័​ចើ​ង​ទឹក​កម្ពុជា​ទល់​និង​ពាក្យ​ចចាមអារ៉ាម​ថា​កំពង់ផែ​រាម​គឺជា​មូលដ្ឋាន​សម្រាប់​កងទ័ព​ចិន​ឈរជើង​ដែល​ថ្មី​នេះ​មានការ​ចោទប្រកាន់​ថាក​ប៉ាល់​ចិន​ដែល​មក​ធ្វើ​សមយុទ្ធ​មិនទាន់​ចេញទៅ​វី​ញ​ថែមទៀត​។​

​ការ​ថ្លែង​របស់លោក​ប​ណ្ឌឹ​ត​សុខ​ទូច​ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី «​កិច្ចសន្ទនា​ស្តីពី​ដំណើរ​ថ្មី​នៃ​កំណែទម្រង់​ប្រទេស​ចិន កាលានុវត្តភាព​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​» នា​រសៀល​ថ្ងៃទី​០៩ ខែសីហា​,​។​
​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ប្រទេស​ចិន​ជា​ប្រទេស​មហាអំណាច និង​មាន​សេដ្ឋកិច្ច​រឹងមាំ ដូច្នេះហើយ​ពេល​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ពុំមាន​នរណា​ហ៊ាន​ប៉ះពាល់​ចិន​ឡើយ តែ​ផ្ទុយ​ពី​កម្ពុជា​ដែល​តែងតែ​ត្រូវបាន​គេ​បែរ​កាណុង​មករក​ជានិច្ច​។​

លោក​បណ្ឌិត សុខ ទូច បាន​អះអាងថា លោក​បាន​អញ្ជើញ​ចុះ​មើល​ដល់ទី​តាំង​ផ្ទាល់​គឺ​«​ពុំមាន​វត្តមាន​កងទ័ព​ចិន​ឈរជើង​ឡើយ​»​។​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​រម្លឹកថា ក្នុង​គ្រា​ដែល​កម្ពុជា​ហ៊ាន​បោះឆ្នោត​គាំទ្រ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​ចិន​គឺ​កំពង់ផែ​រាម​ពុំបាន​មាន​បញ្ហា​ឡើយ​។​

​ស្របពេល​ដែលជា​និច្ច​ជា​កាល​តែង​លេចឮ​នូវ​ព័ត៌មាន​ចចាមអារ៉ាម​មិនចេះ​អស់ បំណង​ពុះ​ជ្រៀត​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន លោក​បណ្ឌិត សុខ ទូច បាន​សង្កត់ធ្ងន់ថា ដើម្បី​ក្លាយជា​ដៃគូ​ល្អ ជា​មិត្ត​ដែកថែប ឬ​មិត្ត​ត្យូ​ង​ពេជ្រ កម្ពុជា​-​ចិន​ត្រូវតែមាន​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​គ្នា​លើ​គ្រប់​វិស័យ ពិសេស​ការចេះ​ផ្តល់ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក និង​ការចាក់​ចូល​រវាង​ប្រជាជន​និង​ប្រជាជន​។​

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ​បម្រែបម្រួល​នៃ​ពិភពលោក​មាន​៤​ចំណុច​ធំៗ​រួមមាន បញ្ហានយោបាយ បរិស្ថាន សេដ្ឋកិច្ច និង​ព័ត៌មាន​នយោបាយ​ដែល​បាន​ក្លាយជា​ឆាកនយោបាយ​ដ៏​ក្តៅគគុក​។​លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍​បន្ថែមថា ចំពោះ​សង្គ្រាម​នៅលើ​ពិភពលោក​វិញ​មាន​៣​ដែលមាន​ដូចជា សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន សង្គ្រាម​បស្ចិម​បូព៌ា និង​សង្គ្រាម​ហិរញ្ញវត្ថុ​៕a sok touch a sok touch1 

​