» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3527 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123203 នាក់

ប៉ូលិស​ចុះបង្ក្រាប​សិប្បកម្ម​វេច​ខ្ចប់​ប៊ីចេង និង​ម្សៅ​ស៊ុប ម៉ាក ឆេ​ហ្វ​៥៥ ខុសច្បាប់


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការសម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​មន្ត្រី ក​.​ប​.​ប សាខា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​មួយកន្លែង​ស្ថិតនៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដែល​បាន និង​កំពុង វេច​ខ្ចប់ ប៊ីចេង និង​ម្សៅ​ស៊ុប​ម៉ាក ឆេ​ហ្វ ៥៥ ខុសច្បាប់ ។​a police soup 

ករណីនេះ​គឺ​ម្ចាស់​សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាន​នាំចូល ប៊ីចេង និង​ម្សៅ​ស៊ុប គ្មាន​ម៉ាក​យីហោ​ពី​ប្រទេស​ចិន រួច​លួចលាក់​ធ្វើការ​វេច​ខ្ចប់​ដាក់​ម៉ាក ឆេ​ហ្វ​៥៥ ប្រើប្រាស់​ស្លាក​សញ្ញា​គុណភាព បា​កូដ និង​អាសយដ្ឋាន​ផលិត​នៅ​ប្រទេស​ថៃ រួច​ធ្វើ​ការលក់​ចែកចាយ​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្លែងបន្លំ​ដល់​អ្នកប្រើប្រាស់​ថា​ជា​ផលិតផល​របស់​ប្រទេស​ថៃ ។​​ក្នុងការ​ឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​បាន​រកឃើញ​នូវ​សម្ភារៈ​វត្ថុតាង​ដូចជា​៖ ប៊ីចេង ម្សៅ​ស៊ុប​វេច​ខ្ចប់​រួច រួម​នឹង​សំបក​ថង់ សំបក​កេស សំបកបាវ ម៉ាក ឆេ​ហ្វ ៥៥ ខុសច្បាប់ ប្រមាណ​ជាង ៣០​តោន​, ម៉ាស៊ីន​វាយ​កាលបរិច្ឆេទ ០១​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ចប់​ធំ ០២​គ្រឿង​, ម៉ាស៊ីន​វេច​ខ្ចប់​តូច ០៣​គ្រឿង​, ម៉ាស៊ីន​អ៊ុត​កេស​០២​គ្រឿង​, ម៉ាស៊ីន​រ៉ៃ ០២​គ្រឿង​, រថយន្ត​ដឹកទំនិញ ០៤​គ្រឿង និង​រ៉ឺម៉ក​សម្រាប់​ដឹកទំនិញ ០៦​គ្រឿង ។

​ក្រោយពី​ការឆែកឆេរ​ត្រួតពិនិត្យ​ជាក់ស្តែង ដោយ​ពិនិត្យឃើញថា​សម្ភារៈ​ទាំង​អស់​បំរើ​ឲ្យ​ការងារ​វេច​ខ្ចប់ ដឹកជញ្ជូន ចែកចាយ​ប៊ីចេង និង​ម្សៅ​ស៊ុប​ម៉ាក ឆេ​ហ្វ ៥៥ ក្លែងបន្លំ​ប្រភព​ផលិត ដូចនេះ​សមត្ថកិច្ច​បានសម្រេច ដកហូត​សម្ភារៈ​វត្ថុតាង​ទាំងអស់​ខាងលើ ហើយ​ធ្វើ​ការបិទ​ឃ្លុំបេ​សិប្បកម្ម​មួយ​នេះ​ជា​បណ្តោះអាសន្ន រង់ចាំ​ការសម្រេច​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ។​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ីវ សារិន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​ត្រូវបាន​នាំ ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រួច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​ម្ចាស់​ទីតាំង​រូបនោះ តាមច្បាប់​ជា​ធរមាន កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៥ ។​a police soup1 a police soup2 a police soup3 

​