» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3584 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123260 នាក់

ពេទ្យសត្វ​ខេត្តស្វាយរៀង​ស្ទាក់​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់ នាំចូល​ពី​ប្រទេស​វៀតណាម​

 

​ស្វាយរៀង ៖ មន្ត្រី​នៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បាន​ចុះ​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​រស់​ដោយមាន​ការសង្ស័យ​នាំចូល​ពី​ប្រទេស​វៀតណាម​កាលពី​វេលា​ម៉ោង​១​និង​០២​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ត្រង់ចំណុច​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក​។​a pic vn1 

រថយន្ត​១​គ្រឿង​ដែល​ត្រូវបាន​ឃាត់ ម៉ាក Ssangyong Istana ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​១៥​កៅអី ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0318 ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១១៥​ក្បាល ដោយ​សង្ស័យ​នាំចូល​ពី​ប្រទេស​វៀតណាម​ឆ្លងដែន​មកកាន់​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ដោយ​ខុសច្បាប់ បម្រុង​នឹង​យកទៅ​ចែកចាយ​នៅ​ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​។​

លោក​ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា ករណី​បង្ក្រាប​នេះ​គឺ​ស្ថិតក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ។​ក្រុមការងារ​បាន​នាំយក​បទល្មើស​និង​វត្ថុតាង​សត្វ​ជ្រូក​រស់​ចំនួន​១១៥​ក្បាល​នោះ​ទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្វាយរៀង និង​​បានធ្វើការ​បូម​ឈាម​យក​សំណាក​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ​ដើម្បី​ចូល​មន្ទីរពិសោធន៍​រក​រោគវិនិច្ឆ័យ ។​

​មកដល់​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២២​នេះ មន្ទីរ​ទទួលបាន​លទ្ធ​ផល​ពី​ក្រសួង គឺ​លទ្ធផល​អវិជ្ជមាន (​ជ្រូក​មិនមាន​ជំងឺ​នោះទេ​) ជ្រូក​មាន​សុខ​ភាពល្អ​ធម្មតា​។ ហេតុនេះ​ខាង​លោក​ត្រូវធ្វើ​ការផាកពិន័យ​តាមច្បាប់​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លេខ​១១៣ រួច​ប្រគល់​ជ្រូក​ឱ្យ​ម្ចាស់​វិញ ។​សូមបញ្ជាក់ថា ម្ចាស់​ជ្រូក​ត្រូវបាន​ស្គាល់ឈ្មោះ សោម សារឿន មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​ថ្នល់​ពាម ឃុំ​អង្គ​ប្រស្រែ​ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលជា​អ្នក​ប្រកបមុខរបរ​ជួញ​សត្វ​ជ្រូក​រស់​ជាច្រើន​ឆ្នាំ​មកហើយ និង​ជា​អ្នក​នាំ​សត្វ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូលមក​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង និង​ទៅ​រាជធានី​ភ្នំពេញ ។a pic vn a pic vn2 

​